នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី បាន​ចូលរួម​ធ្វើជា​គណៈអធិបតី​នៃ​ការបើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៣​ជាមួយគ្នា​នៅមុខ​ប្រាសាទបាយ័ន នៃ​បរិវេណ​អង្គរធំ

0

ខេត្តសៀមរាប​៖ វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​និង​មេបក្ស​ប្រឆាំង ដែល​បង្កើតឱ្យមាន​ជា​ប្រវត្តិសាស្ត្រ​នេះ​គឺធ្វើឡើង​រយៈពេល​៦​ម៉ោង នៅមុន​ពេលដែល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ថ្ងៃ​ដំបូង​បានមក​ដល់​។​​លោក​ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​សាធារណៈជន​នៅក្នុង​ពិធី​បើក​001ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៣​ឆ្នាំ​២០១៥​ថា នេះ​គឺ​ឆ្នាំ​ដ៏​ពិសេស ដែល​លោក​សុខចិត្ត​លុបចោល ដំណើរ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​យក​ឱ្យ​កាសចូល​រួមជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​អបអរ​ឆ្នាំ​ថ្មី​វិញ​។ លោក​ហ៊ុន សែន​បញ្ជាក់ទៀតថា​ពេលនេះ​ប្រទេស​កម្ពុជា​បាន​ដើរ​ដល់​ដំណាក់កាល​ថ្មី​មួយទៀត ដោយសារ​មាន​វត្តមាន​របស់លោក​សម រង្ស៊ី និង​ភរិយា ចូលរួម​ក្នុង​វេទិការ​។ នៅថ្ងៃនេះ​វប្បធម៌​សន្ទនា​មួយ​បានចាប់ផ្ដើម​នៅលើ​ទឹកដី កម្ពុជា​ជំនួស​ឱ្យ​ការ​ប្រទូស្ត​រាយ​។​គ្មាន​ការដោះស្រាយ​តាមរយៈ​ជម្លោះ​ប្រដាប់​អា​វុ​ឬ​ការ​ប្រទូស្ត​រាយ​នយោបាយ​ណា​មាន​លទ្ធ​ល្អ ជាជាង​ការសន្ទនា​គ្នា​ទេ​។ ឥឡូវនេះ​យើង​ត្រូវ​លើក​កំពស់​ការសន្ទនា​រវាង​អ្នកនយោបាយ​។​005

((​វប្បធម៌​សន្ទនា​របស់​យើង​គោលដៅ​សំខាន់​២​យ៉ាង ១​ពង្រឹង​សន្តិភាព មួយទៀត​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ចេះ​ធ្វើការ​ជាមួយគ្នា​))​។​
​នេះ គឺជា​ឆ្នាំ​ដ៏​ពិសេស​ជាងគេ​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ​។​ការចាត់ទុក​បែបនេះ ដោយសារ​តែមាន​វត្តមាន​មេបក្ស​ប្រឆាំង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ព្រិ​ត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ជាមួយគ្នា​ជា​លើកដំបូង ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ទាល់តែសោះ​។004 005 (1) ដោយ ខេង ឧ​ត្ត​ម​