ពោធិ៍សាត់៖ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងនឹងឈានចូលមកដល់នៅថ្ងៃទី១៤មេសា២០១៥ខាងមុខនេះឆាប់ៗនេះ លោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានឧបត្ថមថវិកា ដល់មន្ត្រីនិវឌ្ឍន៍ជនក្រុងពោធិ៍សាត់ និង កងកំលាំងប្រដាប់អាវុធទាំងបីនៅ
ព្រំដែនថ្មដា រួមទាំងកំលាំងប្រដាប់អាវុធស្រុកវាលវែង ជាមួយនិងមន្ត្រីរាជកា ការិយាល័យមួយចំនួនទូទាំងស្រុកវាលវែងទាំង សរុបថវិកាអស់ប្រមាណជាជាង50.000$ ដុល្លាអារិក តាមរយះលោក ឃៀង សុជីវន្ត អគ្គនាយករងក្រុមហ៊ុនទ្រីភាពគ្រុប ។លោក ឃៀង សុជីវន្ត អគ្គនាយករងក្រុបហ៊ុនទ្រីភាពគ្រុបកាលពីថ្ងៃទី០៩មេសា២០១៥នៅលើបូជនីដ្ឋានកោះសំពៅមាសជាមួយលោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជកានិវឌ្ឍន៍ជនចំនួន៨០០នាក់ ក្នុងនោះមានកាសំណេះសំណាលដោយមានអំណោយឧមត្ថមលោកឧកញ៉ា ទ្រី ភាពនៅថវិកា តាមរយះលោក ឃៀង សុជីវន្ត ជូនដល់មន្ត្រីនិវឌ្ឍន៍ជនទាំងអស់នៅក្នុងក្រុងពោធិ៍សាត់ម្នាក់ៗទទួលបានចំនួន ១០មឺុនរៀល ដែលសរុបទាំងអស់ប្រមាណជា២មឺុនដុល្លាអាមេរិក។លោក ឃៀង សុជីវន្ត បានឲ្យដឹងទៀតថា ចូលដល់ថ្ងៃទី១០និងទី១១មេសា ឆ្នាំ២០១៥ រូបលោក បានបន្តយកថវិការបស់លោកឧកញ៉ា ទ្រី
ភាពទៅឃុំថ្មដាព្រំដែនកម្ពុជាថ្ងៃជួបសំណេះណាលសួសុខទុកដល់កងកំលាំងប្រដាប់អាវុធការពារព្រំដែននៅ ទីបញ្ជារកានគរបាលរវរលេខ ៨២៥ ។ដោយលោកឧកញា៉បានជូនថវិការដល់កំលាំងនគរបាលទាំងអស់ចំនួន១៩២នាក់ម្នាក់ៗទទួលបានសារ៉ុង១មី១កេះថវិកា២០.០០០៛ ជូនទឹកក្រូចចំនួន១០កេះស្រាបៀរអង្គរដលៀអង្គភាពសម្រាប់ជប់លៀងចំនួន៥០កេះនិងថវិកា៥លានរៀល។ជូនដល់កងទ័ពនៃទីបញ្ជារការវរ លេខ ១៤៥ ទាំងអស់ចំនួន៣១០នាក់ទទួលបានដូចគ្នានិងកំលាំងនគរបាលដោយក្នុងនោះជូនស្រាបៀរអង្គរ៣០កេះទឹកក្រូច១០កេះថវិកា២លានរៀលដល់អង្គភាពជូនថវិកាដល់កំលាំងកងទ័ពវរ លេខ ៥០៨ទាំងអស់ចំនួន១២៧នាក់ក្នុងម្នាក់ៗទទួលបានដូចគ្នានិងកំលាំងខាងលើ ដោយជូនថវិកាដល់អង្គភាពនៅទឹកក្រូច១០កេះនិងស្រាបៀរអង្គរ២០កេះផងដែរ . ជូនដល់ក្រុមការងារទំនាក់ទំនងព្រំដែននិងនាយប៉ុស្ត៍នគរបាលក្រុមព្រឹក្សាឃុំស្មើរៗគ្នានិងកំលាំងប្រដាប់អាវុធ ដែលសរុប៦៦៣នាក់។លោក ឃៀង សុជីវន្ត បានឲ្យដឹងចុងក្រោយថា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ រួប ក៍បានមកដល់ស្រុកវាលវែង ជូនដល់កំលាំងប្រដាប់អាវុធទាំងបីប្រភេទនៅស្រុកវាលវែងទាំងអស់េដូចគ្នានិងកំលាំងការពារព្រំដែន និងជូនស្របៀរអង្គរ៥០កេះតាមបណ្ដាអង្គភាពដូចគ្នា ព្រមទាំងជូនថវិកាដល់មន្ត្រីរាជការដ្ឋបាលសាលាស្រុកវាលវែងមួយចំនួន មេភួមិមេឃុំក្រុមព្រឹក្សា និងការិយាល័យមួយចំនួនផងដែរ ដែលសរុបចំនួន៣៣៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ដែលសរុបវិកាទាំងអស់ជាង៥០.០០០ដុល្លាអាមេរិក។
សួមបញ្ជាក់ថាលោកឧកញ៉ា ទ្រី ភាព មិនត្រឹមតែឧបត្ថមក្នុងខេត្តពោធិសាត់មួយទេ បើតាមលោក ឃៀង សុជីវន្ត ឲ្យដឹងគឺលោកឧកញា៉ បានឧបត្ថមថវិការដល់កងទ័ព កងពលធំអន្តរាគមលេខ០២ខេត្តសៀមរាប.កងពលធំលេខ០១ខេត្តស្ទឹងត្រែង.រតនះគីរី.ព្រះវិហ៊ា និ ងឧបត្ថមនៅខាងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលផងដែរ។ដោយឡែកសម្រាប់នៅខេត្តពោធិ៍សាត់យើងអំណោយឧបត្ថមថវិកានិងសម្ភារះទាំងអស់នេះគឺលោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបឲ្យលោក ឃៀង សុជីវន្ត អគ្គនាយក្រុមហ៊ុនទ្រីភាពគ្រុបនបានចុះសំណេះសំណាល់និងនាំយកថវិកាមួយចំនួនរបស់លោកឧកញ៉ាចែកជូនបងប្អូននាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនិងខិតចូលមកដល់ខាងមុខនេះ ដោយលោកឧកញ៉ាជាប់រវល់ការងារ ហើយលោកក៍បានផ្ដាំផ្ញើរផ្ដាំផ្ញើរសួសុខទុកព្រមទាំងជូនពរឲ្យអ្នកទាំងអស់គ្នាជាមួយនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យបានសុខភាពល្អសុខសប្បាយគ្រប់ៗគ្នាទាំងអស់នៅក្នុងឆ្នាំថ្មី២០១៥យើងនេះ៕




































