ការហ្វឹកហ្វឺន​របៀប​បាញ់​ស៊ី​ប​គ្រាប់ ពិត​ដល់​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ

0

​កំពង់ធំៈ ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ បាន កោតសរសើរ ចំពោះ​ឯកឧត្តម ឧ​ត្ត​ម សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​មេបញ្ជាការ​ង និង​ពលទាហាន ដែល​បាន​យកចិត្ត​ទុល​ដាក់ ចំពោះ​ការហ្វឹកហាត់​នូវ​1យុ​វិធី​ក៏ដូចជា​យុត្តិសាស្ត្រ របស់​ទ័ព ដើម្បី​ជាការ​សំលៀង​នូវ​ចំណេះវិជ្ជា ដល់​កងយោធពល​ខេមរៈភូមិន្ទ ក្នុង​ពិធី​បាញ់​ស៊ី​ប​គ្រាប់​ពិត នៅ​ព្រឹក​ថ្ងៃទី ២០ ខែ មេសា​ឆ្នាំ ២០១៥ នៅក្នុង​ទីតាំង​វរៈ​សេនា​តូច​លេខ​១ ស្ថិតនៅ ភូមិ​តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ខេត្តកំពង់ធំ ។​
​ពិធី​បាញ់​ស៊ី​ប​គ្រាប់​ពិត​ត្រូវបាន​ចូលរួម​ពី​សំណាក់ ឯ​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ទោ គង ផា មេបញ្ជាការ​ង​យោធភូមិភាគ​ទី​៤ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ចូលរួម​ក្នុង ពិធី​បាញ់​ស៊ី​ប​គ្រាប់​ពិត​នេះ មាន​សិក្ខា​ម​ចូលរួម​សិក្សា​ចំនួន ២៥០​នាក់​នាយ ទាហាន​៥៤​នាក់​នាយទាហានរង និង​ពលទាហាន ១៤៦​នាក់ ក្នុងនោះ​មានការ​ចូលរួម ពី​សមត្ថកិច្ច​ប៉ូលិស​នៃ​អធិការ ក្រុង​ស្ទឹងសែន អធិការ ប៉ូលិស​អធិការ​សាលា​វិស័យ និង​ប៉ូលិស​អធិការ​ស្រុក​កំពង់ស្វាយ បាញ់​មួយ​លើក ចំនួន ១០​នាក់ ប្រើប្រាស់​ដោយ​អាវុធ អាកា AK ក្នុង​មួយ​នាក់​បាញ់​គ្រាប់​ពិត ៩​គ្រាប់ មាន​បាញ់​ក្រាប​ផ្ទាល់​ដី បាញ់​លុតជង្គង់ និង​បាញ់​ឈរ​តាម​គោលដៅ​កំណត់​។​​ឯកឧត្តម អ៊ុត សំអន បាន​មានប្រសាសន៍ថា កងកម្លាំង​ទាំងបី​ប្រភេទ មាន​សារៈសំខាន់​ណាស់​ក្នុង​ភារៈកិច្ច ការពារជាតិ និង​ជា​ឆ្អឹងខ្នង​សំខាន់​របស់​ប្រទេស ទោះបីជា​ប្រទេស​គ្មាន​សង្គ្រាម​ក៏ដោយ កងកម្លាំង​ត្រូវតែ​រ៉ឹង​មាំ​ទាំង​រាងកាយ និង​យុត្ត​សាស្ត្រ​ទ័ព ត្រូវតែ​ហ្វឹកហាត់ គឺ​ប្រៀបបាន​ទៅនឹង​ការ​ដុះខាត់ ជាពិសេស​រៀមច្បង ដែល​ធ្លាប់តែ​ឆ្លងកាត់​ការធ្វើ​សង្គ្រាម ត្រជាក់​ក្តៅ រហូតមកដល់​ពេលនេះ​មានការ​ហ្វឹកហាត់​សារជាថ្មី ដើម្បី​រំលឹក​នូវ​វិជ្ជា​ក្នុង​ការចែក​រំលឹក​ដល់​យោធិន​ជំនាន់​ក្រោយ ឲ្យ​បាន​ដឹងបាន​យល់​ពី​សកម្មភាព​ប្រយុទ្ធ និង​ការត្រៀម និង​ការពារ​ខ្លួន ឯកឧត្តម បាន​បញ្ជាក់ថា មិន​ថា​ប្រទេស​ណា ឬ​ផ្ទះ​ន​ណា គឺ​ត្រូវតែមាន​របង​ការពារ ឲ្យ​រ៉ឹង​មាំ តែ​បើសិនជា​របង​មិន​រ៉ឹង​មាំ ពិតជា​មានការ​លុកលុយ​ពី​សំណាក់​មិត្ត ឬ​ប្រទេសជិតខាង​មិន​ខាន និង​ចូលរួមបាន​គាំទ្រ​ទាំងស្រុង​ចំពោះ ការហ្វឹកហ្វឺន​រាល់​សកម្មភាព​របស់ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អាជ្ញាធរខេត្ត និង​មន្ទីរ​គ្រប់​ស្ថាប័ន​គាំទ្រ​ជានិច្ច ។​
​ដោយ ប៊ុន រដ្ឋា2 3 4 5 6 7 8 9 11 12 13 15 111 122 1223111