​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ក្បាលទឹក​គ្មាន​កន្លែងធ្វើការ​ងារ​ត្រឹមត្រូវ​ ​ជាង​២០​ឆ្នាំ​ហើយ​និង​ខ្វះ​ទាំង​មន្ត្រី​ធ្វើការ​ទៀត​

0

​កំពង់ឆ្នាំង​៖​ជាង​៣០​ឆ្នាំ​កន្លងមកនេះ​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​
​ធ្វើ​រចនា​សម្ព​ន្ធ័​លើ​គ្រប់​វិស័យ​មាន​អភិវឌ្ឍន៍​និង​រីកចំរើន​គួរអោយ​មោទនៈ ប៉ុន្តែ​អ្វីដែល​នៅ​
​មានការ​ខ្វះខាត​របស់​ក្រសួងមហាផ្ទៃ​ជិត​៣០​ឆ្នាំ​មកនេះ គឺ​អាគារ​ប៉ុស្តិ​រដ្ឋបាល​នៅតាម​ប​
​ណ្តា​មូលដ្ឋាន​មួយចំនួនធំ​មិនទាន់បាន​គិតគូរ​ជួយ​កសាង​នៅឡើយ ធ្វើអោយ​មន្ត្រី​នគរ​បា​
​ល​ប៉ុស្តិ​មួយចំនួន​ជួប​ការលំបាក​អត់​កន្លែង​ការធ្វើការងារ និង​ទុកដាក់​ឯកសារ​សំខាន់ៗ​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ជួប​ជាមួយ​មន្ត្រី​ប៉ុ​
​ស្តិ​នគរបាល​រដ្ឋបាល​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ដែលមាន​ទីតាំង​ចម្ងាយ​ពី​ទី​រួម​ខេត្ត​កំពង់​DSC03566
​ឆ្នាំង​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​បាន​និយាយ​អោយដឹងថា​៖​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ក្បាលទឹក​រយះពេល​ជាង​២០​ឆ្នាំនេះ​បាន​ផ្លាស់ប្តូរ​ទីតាំង​ចំ​នួ​យ​៣​ដង​រួចមកហើយ​តាម​បញ្ជារ​ថ្នាក់លើ​។ គឺ​
​នៅមុន​ឆ្នាំ​១៩៩៥ ទីតាំង​ប៉ុស្តិ​ស្ថិតនៅ​ក្នុងភូមិ​ឡ ពី​ឆ្នាំ​១៩៩៥​ដល់​ឆ្នាំ​២០០២ ប្តូរ​មក​នៅក្នុង​
​ភូមិ​តាំង​ខ្យា និង​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០១៥​នេះ មក​បោះ​ទីតាំងនៅ​ក្នុងភូមិ​ក្រសាំង​ដុះ​ឡើ​
​ង​ឃុំ​ក្បាលទឹក ពេលនេះ​ប៉ុស្តិ​មាន​ដី​សំរាប់​សង់​អាគារ​ទំហំ​៣០​ម គុណ​និង​៦៥​ម​ហើយ​។​
​ ​ស្នាក់​ការធ្វើការងារ​ប៉ុស្តិ​សព្វថ្ងៃ មានផ្ទះ​ឈើ​តូចៗ​២​ខ្នង គឺ​មួយ​ខ្នង​មាន​ទំហំ​៤​ម​គុណ​និង​៥​ម សំរាប់​ធ្វើការ​ប៉ុន្តែ​គ្មាន​ទូរ​ទុកដាក់​ឯកសារ​ឡើយ និង​មួយ​ខ្នង​ទៀត​មាន​ទំហំ​៣​ម​គុណ​និង​៤​ម ជា​កន្លែង​សំរាក ផ្ទះ​ឈើ​ទាំង​២​ខ្នង​នេះ​គឺ​ធ្វើបាន​ដោយ​ការ​រៃអង្គាសប្រាក់​ពី​មន្ត្រី​ប៉ុស្តិ និង​ការសុំ​ជំនួយ​មួយចំនួន​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​។​
​ ​លោក អនុសេនីយឯក ចិន ស៊ីម នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ក្បាល​ទឹកបាន​និ​
​យាយ​អោយដឹងថា​៖​កងកម្លាំង​របស់​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ក្បាលទឹក​សព្វថ្ងៃ​សរុប​មាន​ចំនួន​តែ​
៦​នាក់​ប៉ុណ្ណោះ ក្នុងនោះ​ម្នាក់​ត្រូវគេ​ចាត់​អោយទៅ​យាម​នៅ​ធនាគារ​អេ​លី​ស៊ី​ដា​ក្នុង​ទី​រួម​ស្រុ​
​ក​ទឹកផុស​ទៅទៀត ដូច្នេះ​អ្នក​ដែល​នៅ​ធ្វើការ​ផ្ទាល់​មាន​ចំនួន​តែ​៥​នាក់​ប៉ុណ្ណោះ ដែល​ពីមុនមក​មាន​គ្នា​៩​នាក់​ដែរ តែ​ចូលនិវត្តន៍​អស់​២​នាក់ ផ្ទេរ​ភារកិច្ច​មក​អធិការ​ស្រុក​ម្នាក់​។​
​ ​លោកនាយ​ប៉ុស្តិ​បានបញ្ជាក់​អោយដឹងថា​៖​បញ្ហា​ប្រឈម​បច្ចុប្បន្ន​គឺ​អត់​មន្ត្រី​ជួយ​ធ្វើ​
​ការ​តែម្តង​ដែល​ពេលខ្លះ​មិនអាច​ទប់ទល់​សភាពការណ៍​បាន ដោយ​ក្មេង​ទំនើង​ឬ​ជន​ល្មើ​
​សមាន​គ្នាច្រើន​ជា​សមត្ថកិច្ច​។​ដោយឡែក​ស្ថិតិ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទាំង​១០​របស់​ឃុំ​
​ក្បាលទឹក​មាន​ចំនួន​១៣៨៩​គ្រួសារ មាន​មនុស្ស​សរុប​ចំនួន​៥.៨៤១​នាក់ តាម​ក្របខ​ណ្ឌ័​
​មន្ត្រីនគរបាល​ប៉ុស្តិ​ត្រូវមាន​ពី​៩​ទៅ​១២​នាក់​ទើប​គ្រប់គ្រង​សភាព​ការ​ណ៏​ទូរ​ទៅបាន​។​
​ ​លោកនាយ​ប៉ុស្តិ​សំណូមពរ​ដល់​ថ្នាក់លើ​ជួយ​បំពេញ​កម្លាំង​មន្ត្រី​ប៉ុស្តិ​បន្ថែម​អោយ​បា​
​ន​គ្រប់​ចំនួន​ផង ចំណែក​អាគារ​ធ្វើការ​របស់​ប៉ុស្តិ​រដ្ឋបាល ថ្នាក់​សូម​លើ​មេត្តាជួយ​កសាងបាន​ឆាប់​ផង ព្រោះ​ខែ​ភ្លៀង​ការ​ទុកដាក់​ឯកសារ​និង​ស្នាក់នៅ​ជួប​ការលំបាក​ខ្លាំងណាស់​៕