ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​និង​យុទ្ធ​ដំណើរ​ជូន​នាយទាហាន និង​នាយទាហានរង​ពលទាហាន​តំបន់សឹករង​កំពង់ធំ​

0

​កំពង់ធំៈ បន្ទាប់​ពីស​ក្ខា​កាម​សិក្សា​ពី​យុទ្ធវិធី ក្បួន​យុត្ត​សាស្ត្រ​ទ័ព និង​យុទ្ធ​ដំណើរ​អស់​រយះពេល ៤៥​ថ្ងៃ ដែល​ត្រូវបាន ដំណើរការ ចាប់តាំងពី​ថ្ងៃទី ០២ ខែ​មិនា​ឆ្នាំ​២០១៥ និង​ត្រូវបានធ្វើ​ពិធី​បិទ​វគ្គ​នៅ​ថ្ងៃទី​២១ ខែ មេសា ឆ្នាំ ២០១៥ និង​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ឯ​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ទោ ពៅ ហេង មេបញ្ជាការ​ង​យោធភូមិភាគ​ទី​៤ ។​
​ឯកឧត្តម សោម ស៊ុន មេបញ្ជាកា​សឹក​រង​កំពង់ធំ បាន​ឲ្យ​ដឹងថា​អង្គភាព ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​បើក​វគ្គ​ហ្វឹកហ្វឺន បំប៉ន យុទ្ធវិធី សណ្តាប់ធ្នាប់ អប់រំ​នយោបាយ​ចិត្តសាស្ត្រ និង​ផ្សព្វផ្សាយ​ច្បាប់​ផ្សេងៗ ធ្វើ​យុទ្ធ​ដំណើរ​របស់​កងកម្លាំង ដើម្បី​ពង្រឹង​លើ​សមត្ថភាព​ការងារ​ទាំង​ផ្នែក​យុទ្ធវិធី សណ្តាប់ធ្នាប់ យល់ដឹង​ពី​សភាពការណ៍ និង​ច្បាប់​ផ្សេងៗ ហ៊ាន​លី​កម្ម​គ្រប់បែបយ៉ាង​ដើម្បី​ជាតិ​មាតុភូមិ ដែលមាន​សិក្ខាកាម​ទាំងអស់​២៥០​នាក់​នាយទាហាន​៥៤​នាក់ នាយទាហានរង និង​ពលទាហាន ១៩៦​នាក់ លទ្ធផល​ទទួលបាន និទ្ទេស​ល្អ ចំនួន ៧៤​នាក់ និ​ទេ្ទ​ស​ល្អ​បង្គួរ ៩៥​នាក់ ១២២​នាក់ និទ្ទេស​មធ្យម ៨០​នាក់ ចំពោះ​កញ្ជប់​ថវិកា​ប្រើប្រាស់​ក្នុងការ​ហ្វឹកហ្វឺន ក្រោម​ការឧបត្ថម្ភ​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ លោក​មេបញ្ជាការ បាន​ជម្រុញ​ឲ្យ​កងកម្លាំង​ទាំងអស់​ឆ្លងកាត់​ការហ្វឹកហាត់ និង​ទទួលបាន​នូវ​បទពិសោធន៍ ក្នុងតួនាទី​ដ៏​មាន​តំលៃ​នៃ​សេចក្តីក្លាហាន ដោយ​សង្កេតឃើញថា កងកម្លាំង​មួយចំនួន​មាន​អាយុ​ច្រើន គឺ​សុទ្ធតែ​បានទទួល​ការឆ្លងកាត់​ការហ្វឹកហាត់ ទាំង​ទ្ត្រឹ​ស្តី​ទាំង​សមរភូមិ និង​ជាការ​ចែករំលែក​ចំណេះដឹង​ដល់​យុវជន​សម័យ​ក្រោយ ចំណែក​ការគ្រប់គ្រង​ទ័ព​គឺ​ខុសពី​ប្រទេស​ដ៍ទៃ គឺ​កម្ពុជា​ត្រូវបានចាត់តាំង​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ស្រុក សម្រាប់​សហការ​ធ្វើ​កិច្ចការ ជួយ​ដល់​សន្តិសុខ​សង្គម​ដែលជា​ចំនុច​ខុសពី​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក​នេះ បានន័យថា នៅពេល​មាន​កិច្ចការ​ចាំបាច់ គណៈបញ្ជាកា​ឯកភាព​ខេត្ត មាន​សិទ្ធិ​ក្នុងការ​បញ្ជា្ក​កងកម្លាំង​។​1
​ឯកឧត្តម ពៅ ហេង បាន​មានប្រសាសន៍ថា ដោយសារតែ​ប្រទេស​កម្ពុជា មាន​ស្ថេរភាព ស​និ្ត​សុខ និង​សុ​វត្តិភាព​ទើប​បង្កើត​ឲ្យ​មានការ រាំ​រ៉ែ​ក ប្រារព្វ​ពិធីបុណ្យ​ផ្សេងៗ យ៉ាង​អ​ធឹ​ក​អាធ័ម នៅ​អង្គ​រស​ង្ក្រា​ន ក៏ដូចជា​នៅក្នុង​ប្រទេស​ទាំងមូល ក៏​ដោយសារតែ​កងកម្លាំង​យើង​មាន​ភាព​រ៉ឹង​មាំ និង​ជាទី​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ក៏​សូម​អរគុណ​និង​កោត​សរ សើរ​ចំពោះ​មេបញ្ជាកា មេបញ្ជាការ​ង និង​នាយទាហាន ពលទាហាន​ទាំងអស់ ដែល​រៀបចំ​ឲ្យ​មានការ​ហ្វឹកហាត់​ដល់ កងយោធពល​ខេមរៈភូមិន្ទ ដែលជា​កម្លាំង​សំខាន់​របស់​ជាតិ ។ ដោយ ប៊ុន រដ្ឋា12 11 10 9 5 8 7