សៀមរាប៖ ក្រោមការអាណិតអាសូរ ដល់ក្មេងៗរស់នៅទីជនបទដាច់ស្រយាល ដែលមានបំណងចង់ចេះ ចង់ដឹង តែក្រុមគ្រួសារមានជីវភាពខ្វះខាត ក្នុងការបញ្ជូនឲ្យកូនចៅទៅសិក្សារៀនសូទ្រ ដើម្បីបំពេញនូវចំណេះវិជ្ជា ទើបអង្គការបូហ្រែ្វងនិងអង្គការឡាយឥនខ្លឹប ជាអង្គការរបស់ប្រជាជនកូរ៉េ បានជួយលើសកម្មភាពមនុស្សធម៌ បានចុះជួយសាងសង់សាលារៀនមួយខ្នង ពីរបន្ទប់ទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ និងអណ្តូងទឹក ព្រមទាំងបានជម្រុញឲ្យ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមថែរក្សាព្រៃឈើ និងបំផុសចលនា ដាំកូនឈើឡើងវិញ។
សាលារៀនបឋមសិក្សាចុងស្ពាន ត្រូវបានកសាងឡើងចាប់ពីថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០១៥ ធ្វើអំពីថ្មក្រោមឈើលើ ប្រកស័ង្ខីត្រូវបានដាក់ឲ្យសិស្សសិក្សា ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៥ ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមការចូលរួមរបស់លោក សំ សារិទ្ធ សមាជិកក្រុមព្រឹក្សាស្រុកជីក្រែង រួមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស ជាង៣០០នាក់។
លោកគុញ ហ៊តមេឃុំខ្វាវ បានឲ្យដឹងថា កន្លងមកទីនេះមានសាលាតូចមួយ ក្រោយពីមានសភាពទ្រុឌទ្រម ក៏ពុំមានសាលាសម្រាប់ឲ្យក្មេងរៀន ហើយក៏សូមអគុណអង្គការខាំបូហ្វ្រែន នឹង អង្គការឡាយឥនខ្នឹមបានជួយសាងសង់សាលារៀនជូនក្មេងនៅទៅនេះបានរៀនសូត្រ ទោះជាសាលាមានសភាពតូចតាចក្តីមិនសំខាន់នោះទេ គឺសំខាន់ឲ្យមានទីតាំងរៀនសូត្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជម្រុញឲ្យ មាកការសិក្សាគ្រប់ទិសទីគឺចាត់ទុកការសិក្សាជាស្ពានចម្លងអានាគត់។
ជាចុងក្រោយ អង្គការទាំងពីរបានចែកអំណោយជូនដល់សិស្សានុសិស្សមានដូចខាងក្រោម៖សៀមភៅចំនួន.២០០ក្បាល,ប៊ិច.២០០ដើម,ខ្មៅដៃ.២០០ដើមបាល់ទះ២,នុំ.២០០នុំ,ទឹកឡេះកាសយ២០០កញ្ចប់ផងដែរ។ ក្រោយពីចប់កម្មវិធី អង្គការទាំងពីរបានចូលរួមដាំកូនឈើចំនួន២០ដើមនៅមុខទីធ្លាសាលារៀនទុកជាអនុស្សាវរីយ៏ រួមចបន្តទៅមើលអណ្តូងទឹកដែលលោកបានជួយកសាងនៅក្នុងភូមិចុងស្ពាននេះផងដែរ។
ដោយ ព្រុំ សុខា




































