កំពង់ធំ៖ ក្នុងពិធីប្រជុំ សមាជិកគណះថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ផាន់ សុផេង ទីប្រឹក្សាឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានក្រុម ការងារថ្នាក់ខេត្តចុះជួយស្រុក ស្ទោង ស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរនិង ឯកឧត្តម ហង្សថុល សមាជិកអចិន្ដ្រៃ៍យគណះបក្សខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្ទោងក្រោមការចូលរួមពីរលោកព្រឹមរដ្នា ប្រធានគណបក្សស្រុក និងប្រធានក្រុមការងារបក្សមូលដ្ឋានព្រមទាំងសមាជិក ចូលរួមជាច្រើននាក់ ។
លោក ព្រឹម រដ្នា ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង បានឡើងអាននូវរបាយការណ៍ ស្តី សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ និងរកដំណោះស្រាយសមស្រប ជូនប្រជាពលរដ្ឋ ជាពិសេសសកម្មភាព ពង្រឹងនិងទប់ស្កាត់នូវបទល្មើសផ្សេងៗ ការពារ សន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ។ ពិធីប្រជុំនេះ បានផ្តោតទៅលើការ ជម្រុញឲ្យក្រុមការងារបក្ស ទាំងអស់ ទទួលខុសត្រូវ ចំពោះមុខថ្នាក់ខេត្ត ក្រុមប្រឹក្សា និងមូលដ្ឋាន ក្នុងការដណ្តើមយកជ័យជំនះ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ចម្រាប់ បម្រើរប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីឈានទៅរកការបោះឆ្នោតសកលខាងមុខ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ក្នុងស្រុកស្ទោង ដើម្បីជ្រើសរើសក្រុមប្រឹក្សា ដែលមានគណបក្សចំនួន ៣ ចូលរួម បោះឆ្នោតផងដែរ ។
ឯកឧត្តមផាន់សុផេង បានសំណូមពរ កុំឲ្យស្លៀកពាក់ ឯកសណ្ឋានបក្ស ឬផ្លាកសញ្ញាគណះបក្សប្រើប្រាស់នៅពេលកំពុងបោះឆ្នោត កុំឲ្យមានសតិអារម្មណ៍ថ្នាំថ្នាក់ ត្រូវចេះយកយល់គ្នា កុំឲ្យមានបញ្ហារសុខភាព ព្រោះបេក្ខជនទាំង៦១រូប ជាបេក្ខជនឈរឈ្មោះ សំខាន់បំផុត ចៀសវាងការផឹកសុរាបណ្តាលឲ្យមានការខកខាន ក្នុងការបោះ ឆ្នោត និងត្រូវរៀបចំអ្នកសង្កេតការ ដែលគោរពនូវតួនាទី ទទួលខុសត្រូវ ពេលបោះឆ្នោតព្រោះគណះបក្សប្រជាជនត្រូវការយុត្តិធម៍ ស្មោះត្រង់ពិតៗ សមត្ថកិច្ចកងកម្លាំងទាំង៣ ប្រភេទត្រូវការ ពារហឹបឆ្នោតឲ្យមានសុវត្តិភាព និងស្មោះត្រង់ យុត្តិធម៍។
ក្នុងឳកាសនៃពិធីសំណេះសំណាល ឯកឧត្តម ផាន់ សុផេងបានឧបត្ថម្ភ សាច់ប្រាក់ជូនដល់អង្គបោះឆ្នោត គណបក្សប្រជាជនចំនួន៦១នាក់ ក្នុងម្នាក់ទទួលបាន៥០០.០០០រៀល សរុប ៣០៥០០០០០រៀល ដើម្បីជាការលើកទឹកចិត្ត ក្នុងឳ កាសនៃពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរដែលជាការឧបត្ថមពីរឯកឧត្តមបណ្ឌិតងួនញិលនិងឯកឧត្តម ជាចាន់តូ ។