ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នេះ កម្លាំងនគរបាលស្រុកម៉ាឡៃបានឃាត់ខ្លួនពលករចំណាកស្រុកមានប្រុសមានស្រីខុសច្បាប់ចំនួន ៦៣នាក់ ក្នុងនោះស្រី ២៤នាក់ ដែលពួកគេប៉ុនប៉ងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ។មន្ត្រីនគរបាលស្រុកម៉ាឡៃបានបញ្ជាក់ថាការឃាត់ខ្លួនពលករចំណាកស្រុកខុសច្បាប់នេះបានធ្វើឡើងនៅចំណុចភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនបាន ៣៥នាក់ ស្រី ១៤នាក់ និងឃុំខ្លាងាប់ ឃាត់ខ្លួនបាន ២៨នាក់ ស្រី ១០នាក់ ។ មន្ត្រីដដែលបានបន្តទៀតថា ក្រោយឃាត់ខ្លួនពលករទាំងនេះ ត្រូវបានធ្វើការណែនាំឲ្យចេះប្រុងប្រយ័ត្ន មិនត្រូវចាញ់បោកមេខ្យល់ ហើយត្រូវចេះរៀបចំឯកសារស្របច្បាប់ មុនពេលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដើម្បីបង្កាកុំឲ្យមានគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុផ្សេងៗហើយក៏បានឲ្យពលករចំណាកស្រុកខុសច្បាប់ដែលមានចំនួន៦៣នាក់នោះឲ្យធ្វើកិច្ចសន្យាមិនឲ្យពលករទាំនោះចេញទៅរកការងារនៅប្រទេសថៃដោយប្រថុយប្រថានទៀតឡើយបើចង់ទៅរកការងារធ្វើនៅប្រទេសថៃនោះត្រូវធ្វើសុំនុំបែបបត់ឲ្យបានត្រឹមត្រូវទើបទៅធ្វើការនៅប្រទេសថៃបានសេចក្តីសុខ៕



































