ក្រុង​ស្ទឹងសែន​មាន​មោទនភាព​ដែលមាន​ក្មេង​ហិតកាវ​តាំង​ពិ​ពណ៌​រៀងរាល់​ល្ងាច​មុខ​ផ្សារ​កំពង់ធំ

0


​កំពង់ធំៈ មហាជន​បានធ្វើកា​រិះគន់ ដល់​អាជ្ញាធរ​ក្រុង​ស្ទឹងសែន យ៉ាង​ចាស់ដៃ ដោយសារតែ​គ្មាន​លទ្ធភាព​ក្នុងការ​ទប់ ស្កាត់​ក្មេង​ហិតកាវ យ៉ាង​ពពាក់ពពូន​នៅ​ទីប្រជុំជន មុខ​ផ្សារ​កំពង់ធំ ជាប់​ផ្លូវជាតិ​លេខ​៦ ដែលជា​ការបង្ហាញ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើដំណើរ​ឆ្លងកាត់ និង​ចូល​ពិសារ​អាហារ​នៅមុខ​ផ្សារ​កំពង់ធំ ក៏​តែងតែ​ជួបប្រទះ​នូវ​ក្មេង​ហិតកាវ អង្គុយ​ត្រៀបត្រា នៅត្រង់​រូបសំណាក់​នាគ​បាញ់​ទឹក ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​8
​ប្រជាពលរដ្ឋ​ម្នាក់​បាន​សុំ​មិន​ឲ្យ​ប​ញ្ជេ​ញ​ឈ្មោះ បានធ្វើ​ដំណើរ​ឆ្លងកាត់ បាន​រអ៊ូរទាំ​ថា មិនគួរណា​អាជ្ញាធរ​ក្រុង​ស្ទឹងសែន បណ្តែតបណ្តោយ​ឲ្យ​មាន​ក្មេង​ហិតកាវ ទាំង​ហ្វូង​ហិត​នៅ​កណ្តាលវាល​ដូច្នេះ​ឡើយ វា​ពិតជា​រូបភាព​អាក្រក់​ណាស់ ហើយ​បើ​មិន​ខ្នា​ស់​អ្នកស្រុក​គ្នាឯង ក៏​គួរតែ​ខ្មាស​អ្នកធ្វើដំណើរ​ឆ្លងកាត់ ខេត្តកំពង់ធំ​ដែរ ម្យ៉ាងទៀត​វា​ពិបាក​នឹង​ទ្រាំ​មើល សកម្មភាព​ហិតកាវ​ជា​ជួរ​បែបនេះ​ណាស់ មិនតែប៉ុណ្ណោះ​វា​ពិតជា​ពុំមាន​សុ​វត្តិភាព​ចំពោះ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដែល មក​ពិសារ​អាហារ​ទីនេះ ។​5
​សមត្ថកិច្ច​ប៉ូលិស​នៃ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ធំ បាន​ឲ្យ​ដឹងថា គាត់​អស់​ពាក្យ​និយាយ​ហើយ និង​គ្មាន​វិធីសាស្ត្រ​ណា​អាច លុប បំបាត់​ក្មេង​ហិតកាវ​នៅ​ខេត្តកំពង់ធំ​នេះ​ណាស់ ដោយសារ​កន្លងមក​ធ្លាប់​ចាប់​យកទៅ​ផ្ញើរ​នៅ​អង្គការ និង​មណ្ឌល​កែប្រែ និង​ត្រូវ​ចំណាយ​ថវិការ​យ៉ាងច្រើន តែ​ទីបំផុត​ក្មេង​ទាំងនេះ វិល​មកវិញ​ដដែល រហូតមកដល់​ពេលនេះ ក៏​គ្មាន​ទី​ជំរើស និង​ចាប់​ពួកក្មេង​ទាំងនេះ​យកទៅ​ទុក​នៅទីណា​នោះទេ បើ​ម្នាក់​ចង់​ចូល​គុក​ដោយ​ខ្ជិល​ធ្វើការ តែ​ទោសកំហុស​ក្មេង​ហិតកាវ​ទាំងនេះ​វា​គ្មាន​ដល់​ថ្នាក់​ជាប់គុក​ទៀត ដូច្នេះ​ក្នុងនាម​ជា​សមត្ថកិច្ច សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​អង្គការ ក្រៅ​រដ្ឋាភិបាល មេត្តាជួយ​យក​ក្មេង​ទាំងនេះ​ទៅ​អប់រំ​ផង​។​4
​លោក វរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន បាន​បញ្ជា​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល ប្រមូល​ក្មេង​ហិតកាវ​ទាំងនេះ មក​ធ្វើ​ការអប់រំ​និង​ណែនាំ ដើម្បី​កុំ​ឲ្យ​មាន​ធ្វើ​សកម្មភាព ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់ សង្គម និង​ជា​រូបភាព​មិន ល្អ​ដល់​ខេត្តកំពង់ធំ និង​ចាត់វិធានការ​ដាច់ខាត មិន​ឲ្យ​មាន​ក្មេង​ហិតកាវ ធ្វើ​សកម្មភាព​លើផ្លូវ​សារ​ធា​រណៈ​បន្តទៀត លោក​បាន​បន្តថា កន្លងមក​បាន​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​ហិតកាវ ទៅ​ផ្ញើរ​ទុក​នៅ​មណ្ឌល​កែប្រែ​ចំនួន​២​នាក់​រួចមកហើយ ។​1
​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ធំ មេត្តាជួយ​លុបបំបាត់ សកម្មភាព​ហិតកាវ​នៅ​ទី​សារ​ធារ​ណៈ ដើម្បី​ឲ្យ​សម​នឹង​ការអប់អរ​សារ​ទរ ទទួល​ជ័យលាភី រំដួល​២​ទង ស្តីពី​ទីក្រុង​ស្អាត និង​កុំ​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​មហាជន​ទៅលើ​ថ្នាក់ដឹកនាំ​គ្មាន​ចំណាត់ការ ទប់ស្កាត់​។​
​ដោយ ប៊ុន រដ្ឋា21