​​ប្រកាស​តែងតាំង​លោក​ហាក់​ម៉ារ​ឌី​ជា​ប្រធាន​និង​លោក​ថាច់​ច័ន្ទដារ៉ា​ជា​អនុប្រធាន​កា​រិ​យា​ល័​អប់រំ​ស្រុក​មង្គល​បូរី​

0

​ខេត្តបន្ទាយមានជ័យ​​នៅ​ល្ងាច​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាស្រុក​មង្គល​បូរី​បានរៀបចំ​ប្រកាស​តែងតាំង​លោក​ហាក់​ម៉ារ​ឌី​និង​លោក​ថាច់​ច័ន្ទដារ៉ា​ជា​ប្រធាន​និង​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​មង្គល​បូរី​។​ពិធី​ប្រកាស​នេះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​
តអភិបាលខេត្ត​បន្ទាយមានជ័យ លោក​អ៊ុំ​រាត្រី​អភិបាលរង​ខេត្ត លោក​ឡុង​ពុន​អភិបាលស្រុក​មង្គល​បូរី និង មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​លោក​ឡុង​ពុន​បាន​ឡើង​អាន​នូវ​សមិទ្ធិផល​នានា​នៅក្នុង​ស្រុក​មង្គល​បូរី​ដែល​បាន​កសាង​រយះពេល​កន្លងមក​។​លោក​ណង​វុទ្ធី​នាយក​ទីចាត់ការ​គ្រប់គ្រង​ធន​ធា​ម​មនុស្ស​បាន​ឡើង​អាន​ដីការ​លេខ ០០៣ ដ ក ស្តីពី​ការប្រកាស​តែងតាំង លោក​ហាក់​ម៉ា រ​ឌី​និង​លោក​ថាច់​ច័ន្ទដារ៉ា​ឲ្យ​ទៅជា​ប្រធាន​និង​អនុប្រធាន​កា​រិ​យា​អប់រំ​ស្រុក​មង្គល​បូរី​ចាប់ពី​ប្រកាស​ថ្ងៃនេះ​តទៅ​។​លោក​ហាក់​ម៉ារ​ឌី​និង​លោក​ថាច់​ច័ន្ទដារ៉ា​បាន​ឡើង​ប្តេជ្ញាចិត្ត​ថា​និង​ខិតខំ​រិត​ចំណង​សាមគ្គីភាព​ជាមួយ​មន្ត្រី​នៅក្នុង​អង្គភាព​ដូចជា​image (2)នាយក នាយិកា​លោកគ្រូ​អ្នកគ្រូ​ដើម្បី​អភិ​វ​ឌ្ឈ​លើ​វិស័យ​អប់រំ​នៅក្នុង​ស្រុក​មង្គល​បូរី​នេះ​ដើម្បី​ឲ្យ​មាន​គុណភាព​និង​ប្រសិទ្ធភាព​និង​ខិតខំ​កសាង​ខ្លួន​ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ អ្នកដឹកនាំ​ល្អ ប្រជាពលរដ្ឋ​ល្អ​ដែល​ប្រកបទៅដោយ​ក្រម​សី​លធ​ម៍ វិជ្ជា​ជី​វះ​សម្រាប់​យកទៅ​បំរើ​ប្រទេសជាតិ​។​និង​ខិតខំ​គោរព​វិន័យ​ការចាត់​តាំងរបស់​ថ្នាក់លើ​និង​ខំ​រិត​ចំណង​សាមគ្គីភាព​រវាង​ក្រុមប្រឹក្សា​ស្រុក​អភិបាលស្រុក​និង​មន្ត្រី​ការិយាល័យ​ជំនាញ​ស្រុក​មន្ត្រី​អាជ្ញាធ​ម៍​ដែនដី​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ធានា​នៅ​ការអនុវត្ត​ក្នុង​ការងារ​ឲ្យ​ទទួលបាន​ជោគជ័យ​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​មានimageប្រសាសន៍​ក្នុង​ពិធី​ប្រកាស​នោះដែរ​ថា​ដោយសារតែ​ក្រសួង​អប់រំ​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​លោក​ហាក់​ម៉ារ​ឌី​និង​លោក​ថាច់​ច័ន្ទដារ៉ា​ដែល​រយះពេល​កន្លងមក​លោក​ទាំងពីរ​មាន​ស្នាដៃ​ល្អៗ​យ៉ាងច្រើន​ក្នុងការ​អប់រំ​ប្រដៅ​សិស្ស​ឲ្យ​ក្លាយជា​កូន​ល្អ និង​ក្លាយ​ជាធ​ម​ធាន​មនុស្ស​ដែល​ប្រទេសជាតិ​ត្រូវការ​ជា​ចាំបាច់​នោះ​ដូច្នេះ​ក្រសួង​អប់រំ​បានប្រកាស​លោក​ហាក់​ម៉​រ​ឌី​ជា​ប្រធាន​និង​លោក​ថាច់​ច័ន្ទដារ៉ា​ជា​អនុប្រធាន​កា​រិ​យា​ល័​ល​អប់រំ​ស្រុក​មង្គល​បូរី​ដើម្បី​បន្ត​កិច្ចសហការ​ដឹកនាំ​វិស័យ​អប់រំ​ក្នុងស្រុក​ឲ្យ​មានការ​រីកចំរើន​ជា​លំដាប់​។​លោក​គោ​ស៊ុំ​សារឿ​ត​ក៏បាន​ផ្តាំផ្ញើ​លោក​ទាំង​២​ដែល​ទើបតែ​ប្រកាស​តែងតាំង​ជា​ប្រធាន​និង​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​មង្គល​បូរី​ថ្មី​ត្រូវខិតខំ​ពង្រឹង​ស​មិត្តភាព​ដើម្បី​អនុវត្ត​ប្រព​ន្ធ័​គ្រប់គ្រង​នៃ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ទី​បី​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​៕image (1)