​​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​ទិវា ៨ ឧសភា​ខួប​ទី ១៥២

0

ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃរសៀល​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ​ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ កាកបាទក្រហម អឌ្ឍ​ច​ន្ទ័​ក្រហម ៨​ឧសភា ខួប​ទី​១៥២​ឆ្នាំ ក្រោម​ប្រធានបទ “ កម្លាំង​មនុស្សធម៌ គោល​កាណ៌​គ្រឹះ​ក្នុង​សកម្មភាព ” ក្រោម​អធិបតីភាព​ឯកឧត្តម ឈិ​ត សុខុន អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ឯកឧត្តម លូ គឹមឈន់ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ និង​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។​
​ឯកឧត្តម ឈិ​ត សុខុន មានប្រសាសន៍​បើក​កិច្ចប្រជុំ​ថា ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម​៨ ឧសភា ឆ្នាំ​២០១៥​នៅ​ខេត្ត​ព្រះសីហនុ​យើង​នឹង​រៀបចំ​នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ ក្នុងនោះ​បង្កើត​គណៈកម្មការ​បម្រើ​ឲ្យ​ការរៀបចំ​ទិវា ៨​ឧសភា ឆ្នាំ​២០១៥​ខាងមុខ​ឪ្យ​ទទួលបាន​ជោគជ័យ ដើម្បី​កៀរគរ​រក​ថវិកា​ជួយ​ទ្រទ្រង់​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ហើយ​ថិ​វ​កា​ដែល​យើង​ប្រមូលបាន​ពី​ពិធី​កាកបាទក្រហម​៨ ឧសភា ដើម្បី​យកទៅជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​នានា ដូច​គ្រោះធម្មជាតិ ឬ​ដោយ​ប្រការ​ណាមួយ ជាពិសេស​ជួយ​ដល់​ចាស់ជរា​គ្មាន​ទីពឹង ក្មេង​កំព្រា​ជាដើម និង​ជន​ងាយ​រងគ្រោះ​ផ្សេងទៀត​។
​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ទិវា​កាកបាទក្រហម និង​អឌ្ឍ​ច​ន្ទ័​ក្រហម ៨​ឧសភា ឆ្នាំនេះ ក៌​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ យើង​ត្រូវ​ផ្សព្វផ្សាយ និង​អំពាវនាវ​ដល់​សប្បុរស​ជន អង្គការ​សង្គម​ស៊ីវិល ក្រុមហ៊ុន​ឯកជន​នានា ឲ្យ​ចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ជាស​ម្ភា​រះ​ប្រើប្រាស់​ផ្សេងៗ សម្រាប់​ការចាប់​ឆ្នោត​ផ្សងសំណាង​ដល់​សមាជិក សមាជិកា ចូលរួម​ក្នុង​ពិធី និង​ប្រមូល​ថវិកា ដើម្បី​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ។​
​ឯកឧត្តម​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ក៏បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព និង​ស្ថាប័ន​ជុំវិញ​ខេត្ត ព្រមទាំង​អនុសាខា​ទាំងអស់​ផ្សព្វផ្សាយ​ដល់​សមាជិក សមាជិកា​នៅតាម​អនុសាខា ដើម្បី​ប្រមូល​ថវិកា​ពី​សមាជិកភាព​មក​បង់​ឲ្យ​បាន​មុន​ពិធី​ដំណើរការ និង​សុំ​ឲ្យ​ប្រធាន​មន្ទីរ អង្គភាព ក្រុង ស្រុក និង​សប្បុរសជន​នានា​បន្ត​ជួយឧបត្ថម្ភ​ថវិកា សម្ភា​រះ​ដល់​សាខា​កាកបាតក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ​បន្ថែមទៀត​ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​បាន​ទាន់ពេលវេលា ៕​ FB_IMG_1429847943716 FB_IMG_1429847939734 FB_IMG_1429847936323