ខេត្តកំពង់ឆ្នាំង​ប្រា​រព​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ខួប​ទី​១៥២ ក្រោម​ប្រធានបទ (​កម្លាំង​មនុស្សធម៌ គោលការណ៍​គ្រឹះ​ក្នុង​សកម្មភាព​)

0

​កំពង់ឆ្នាំង​៖​ ​ខេត្តកំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ បាន​ប្រា​រព​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ០៨ ឧសភា ឆ្នាំ​២០១៥ ខួប​លើក​ទី​១៥២ ក្រោម​ប្រធានបទ​(​កម្លាំង មនុស្សធម៌ គោលការណ៍​គ្រឹះ​ក្នុង​សកម្មភាព​) នៅក្នុង​សាលា​នយោបាយ​ខេត្ត ក្រោម​DSC03667អធិបតីភាព​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិកា កណ្តាល​កាកបាទ ក្រហម កម្ពុជា និង​លោកជំទាវ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី មកពី​តាម​បណ្តា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត យុវជន​កាយ​រិ​ទ្ធិ យុវជន​កាកបាទក្រហម សប្បុរសជន​ចូលរួម​សរុប​ចំនួន​៧៦៦​នាក់​។​
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ជំរាបជូន​អង្គពិធី​ថា​៖​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់​សាខា អនុសាខា បាន​ខិតខំ​ពុះពារ​បំពេញ​បេ សកម្ម​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ ខ្យល់ព្យុះ ទឹកជំនន់ រន្ទះបាញ់ លង់ទឹក ចាស់ជរា​គ្មាន​ទីពឹង ទីទាល់ក្រ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ដោយ​ឧប្បទ្ទវហេតុ​ផ្សេងៗ​ទូទាំង​ខេត្ត សរុប​មាន​ចំនួន​២.៣៨៨​គ្រួសារ ក្នុងនោះ​ថ្នាក់កណ្តាល​ឆ្លើយតបបាន​១.៨០២​គ្រួសារ សាខា​៤៨៨​គ្រួសារ អនុសាខា​បាន​៩៨​គ្រួសារ​។​អនុវត្ត​យ៉ាង ម៉ឺងម៉ាត់​តាម​គោលការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា ឆ្នាំនេះ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បានរៀបចំ​ប្រារព្វ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ខួប​លើក​ទី​១៥២ ក្រោម​ប្រធានបទ​(​កម្លាំង​មនុស្សធម៌ គោលការណ៍​គ្រឹះ ក្នុង​សកម្មភាព​)​ក្នុង​គោលបំណង​ត្រួតពិនិត្យ​លទ្ធផល​សាខា អនុសាខា និង​អ្នកពាក់ព័ន្ធ​ដែល​ចូលរួមចំណែក​សំរេចបាន​ក្នុង​ឆ្នាំ​២០១៤​កន្លងមក​។ ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សំរាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៥ និង​គៀងគរ​រក​មូលនិធិ​សំរាប់​សាខា​ធ្វើ​សកម្មភាព​។DSC03645
​ ​ក្រោយពី​បាន​ស្តាប់​នូវ​របាយការណ៍​បូកសរុប​លទ្ធផល ការងារ​កាកបាទក្រហម​ឆ្នាំ​២០១៤ សាខា​ខេត្តកំពង់ឆ្នាំង​រួចមក សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​មានប្រសាសន៍​ទៅកាន់​អង្គពិធី​ថា​៖ ដើម្បី​លើក​កំពស់​ការយល់ដឹង​កាន់តែ​ស៊ី​ជំរៅ​ក្នុង​ស្រទាប់​ប្រជាជន និង​មហាជន សាខា អនុសាខា​ត្រូវអនុវត្ត​អោយបាន​ទូលំទូលាយ​បន្ថែមទៀត​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​ចំណុច​របស់​ចលនា​គឺ ភាព​មនុស្សធម៌​ត ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័​គ​ចិត្ត ឯកភាព សកល​ភាព​។​
​ ​នា​ឳ​កាស​នោះ​សម្តេចចៅហ្វា​វាំង​បាន​សំណូមពរ​ដល់​គ្រប់​ស្ថាប័ន និង​សហគមន៍​ងាយ​រងគ្រោះ សូម​បន្តធ្វើ​ការងារ​រួមគ្នា​ក្នុង​ភាពជា​ដៃគូ អោយបាន​ខ្លាំងក្លា​ប្រកបដោយ​ប្រសិទ្ធភាព​ស្របតាម​ទិស​ស្លោក (​ធ្វើ​សកម្មភាព​អោយបាន​កាន់តែ​ច្រើនជាង​មុន អោយបាន​កាន់តែ​ល្អ​ជាង​មុន និង​កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ទៅអោយ​បាន​កាន់តែ​ឆ្ងាយ​ជាង​មុន ទៅតាម​សភាព​ជាក់ស្តែង​នៅតាម​មូលដ្ឋាន​របស់ខ្លួន​)​។​DSC03659
​នៅក្នុង​ពិធី​នេះ​សប្បុរសជន​ទាំងអស់​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​សរុប​ជា​ទឹកប្រាក់​បាន​ចំនួន​១០០.៦៤៣​ដុល្លា​សហរដ្ឋអាមេរិក​។​បន្ទាប់មក សម្តេច ចៅ​ហ្វា គង់ សំអុល បានប្រកាស​សេចក្តីសម្រេច​តែងតាំង អនុប្រធាន​កិត្តិយស​គ​ណៈ​ក​ម្មា​ធិ​ការ​សា ខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ចំនួន​៣​រូប និង​បំពាក់​ឯកសណ្ឋាន​ជូន​យុវជន​សាក​បាទ​ក្រហម​កម្ពុជា ចំនួន​២០​នាក់​ផងដែរ ដែល​តំណាង​ឲ្យ​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន​២២៥​នាក់​៕ DSC03665