លោក ហ៊ុន ម៉ាណែត និងលោកស្រី នាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាង២០០០នាក់ នៅស្រុកថ្មពួក

0

បន្ទាយមានជ័យ នាថ្ងៃអាទិត្យចុងសប្តាហ៍ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៥នេះលោកហ៊ុនម៉ាណែតនិងលោកស្រី ពេជចន្ទមុន្នីបានដឹកនាំក្រុមវេជ្ជបណ្ឌិតនិងនិស្សិតពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តយុវជនសម្តេចតេជោមួយក្រុមបានចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋចំនួនជាង២000នាក់ដោយឥតគិតថ្លៃនៅឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ អជ្ញាធរស្រុកយុវជននិងប្រជាពលរដ្ឋជាង២០០០នាក់ចូលរួមផងដែរ។លោកគោស៊ុំសារឿតបាននិយាយថាលោកហ៊ុនម៉ាណែតអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍របស់គ្រូពេទ្យimageស្ម័គ្រចិត្តនិងលោកជំទាវពេជ្របចន្ទ័មុន្នីបានដឹកនាំក្រុមគ្រូពេទ្យស្មគ័្រចិត្តយុវជនសម្តេចតេជោបានចុះមកព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋមានចាស់ជរាក្មេងដោយយកចិត្តទុកដាក់សប្បុរសធម៍មិនយកកំរៃអ្វីឡើយ។គួរបញ្ជាក់ផងដែរថាសំរាប់ស្រុកបន្ទាយឆ្មានេះក្រុមគ្រួពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោដែលដឹកនាំដោយលោកហ៊ុនម៉ណែតជាលើកទី២ហើយចុះមកព្យាបាលនេះលើកទី១នៅថ្ងៃទី២៤ខែមករាឆ្នាំ២០១៥នៅបញ្ចប់កម្មវិធីលោកហ៊ុនម៉ាណែតក៏បានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផសនានានៅស្រុកថ្មពួកនេះដូចជាអាគារសិក្សា អាគារកាត់ដេរនិងបណ្ណាល័យបន្ទាយឆ្មាទៀតផងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននិងលោកជំទាវប៉ុនរានីហ៊ុនសែន។ប្រជាពលរដ្ឋទាំងអស់ដែលimage (2)បានមកព្យាបាលជម្ងឺពីក្រុមគ្រូពេទ្យនោះបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យទាំងអស់ពិសេសលោកហ៊ុនម៉ាណែតដែលបានលះបង់នូវពេលវេលាដ៏មម៉ាញឹកនិងលះបង់កំលាំងកាយកិត្តលះបង់ទ្រព្យធន់ផ្ទាល់ខ្លួនបង្កើតមក្មវិធីមនុស្សធម៍នេះឡើងមិនដែលធ្លាប់មាននៅលើទឹកដីស្រុកថ្មពួកនេះ។ដើម្បីលើកស្ទួយសុខភាពប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានការចងចាំមិនអាចបំភ្លេចបានឡើយនៅទឹកចិត្តដ៏ហាសប្បុរសធម៏នេះដក់ជាប់ក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប។លោកគោស៊ុំសារឿតបាននិយាយបន្តទៀតថារយះពេលកន្លងមកលោកហ៊ុនម៉ាណែតបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោបានមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋបានចំនួន៤ខេត្តគឺខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកណ្តាលនិងបន្ទាយមានជ័យនេះ៕image (1)