​ស្ថា​នី​វិទ្យុ​គឺ​អ្នកមាន​សម្លេង​ត្រូវ​ផ្តល់​ដល់​អ្នក​គ្មាន​សម្លេង​ស្តាប់​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​លោក ខៀវ កាញ​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព​ត័​មាន​និយាយថា ស្ថា​នី​វិទ្យុ​គឺជា​ទីតាំង​មួយ​អ្នកមាន​សម្លេង​ត្រូវ​ផ្តល់​ដល់​អ្នក​គ្មាន​សម្លេង​ស្តាប់​។​ហើយ​វិទ្យុផ្សាយសម្លេង​FM90MHz​ប្រាសាទ​តាម​ន្ត​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ​ក៏​មិនមែនជា​របស់​មន្ត្រី មន្ទី ឬ​របស់​IMG_5680សាលាខេត្ត ឬ​បុគ្គល​ណា​ណា​ម្នាក់នេះ​ទេ ។​ពោល​គឺជា​របស់​ពលរ​ដ្ឋ​យើងទាំងអស់គ្នា ។​​លោក រដ្ឋមន្ត្រី្ក្រសួង​ព​ត័​មាននិយាយ​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៥ ខ​ណះ​អ​ញ្ចើ​ញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ថា​នី​វិទ្យុជាតិ​ប្រាសាទ​តា​មន​FM90MHz​និង​សមិទ្ធិផល​ផ្សេងទៀត​របស់​មន្ទី​ព​ត័​មាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ ។​ដោយមាន​ការចូលរួម​លោក ង្វៀន សឺ​ន​ទ្ធី អគ្គ​កុងស៊ុល​វៀតណាម​តំណាង​ឯ​អគ្គរដ្ឋទូត​សា​ធា​រដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា លោក ស ថា​វី អភិបាលខេត្ត លោក យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ជាច្រើន​នាក់ ។​​លោក​រដ្ឋមន្ត្រីក្រសួង​ព​ត័​មានបាន​បន្តថា​អ្នកយក​ឬ​អ្នក​ផ្សាយ​ព​ត័​មាន​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិជ្ជា​ជិ​វះ​សា​រព​ត័​មាន​និង​ត្រូវមាន​ក្រម​សី​លធ​ម៍​នៅក្នុង​ខ្លួន​មិន​ប្រកាន់ ពូជសាសន៍ ឬ​ពណ៍​សម្បុរ នុង​នយោបាយ​នោះ​IMG_5676
​ទេ​។​ហើយ​ត្រូវ​សហការ​ល្អជា​មួយ​គ្រប់​ស្ថាប​ន័​ពាក់​ពន្ធ ស្ថាប​ន័​មន្ទី ការ​រិ​យា​ល័យ មន្ត្រី​ជំនាញ​ទាំងអស់ ពាក់​ពន្ធ​និង​អត្ត​បទ​ត្រូវ​ផ្សាយ ។​ហើយ​អ្នក​ព​ត័​មាន​ត្រូវ​សាមគ្គី​និង​សហការ​ធ្វើការ​រួមគ្នា​ទើប​មានការ​ដ​ជោគជ័យ ហើយក៏​ត្រូវ​ហ៊ាន​និយាយ​ការពិត កុំ​ភូតកុហក់ ៕