ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ក្រុងព្រះសីហនុ​ ​បើក​វេទិការ​សា​ធារ​ណះ​

0

​ខេត្ត​ព្រះ​សី​នុ៖​ ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ នៅ​វេទិការ​បុណ្យជាតិ ៧​មករា ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ក្រុងព្រះសីហនុ បានរៀបចំ​បើក​វេទិការ​សា​ធា​រណះ ក្រោម​អធិបតីភាព​លោកជំទាវ មីន មាណវី រដ្ឋIMG-20150428-WA0020លេខាធិការ​ក្រសួង​សាធារណការ នឹង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ក្រុងព្រះសីហនុ ​វេទិការ​នេះ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង​ប្រជាពលរដ្ឋ​មកពី​សង្កាត់​លេខ​៣ និង​សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ ។​
​ ​លោកជំទាវ មីន មាណវី ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ក្រុងព្រះសីហនុ មាន​ប្រសា​ស​ន៌​បើក​វេទិការ​ដោយ​គូសបញ្ជាក់ថា ការ រៀបចំ​ឪ្យ​មាន​វេទិការ​នេះ​ឡើង ក្នុង​បំណង​ដើម្បី​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ អំពី​សុខ​ទុក ក៌​ដូចជា​បញ្ហាលំបាក​នានារ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដើម្បី​ទទួលយក​សំណូមពរ​យកមក​ពិភាក្សា​ដោះស្រាយ​តាម​លំដាប់ថ្នាក់ យកចិត្តទុកដាក់​អនុវត្ត​នូវ​រាល់​វិធានការ​ណ៌​នានា ដើម្បី​លប់បំបាត់​រាល់​ភាព​អសកម្ម​ទាំងឡាយ​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន ឪ្យ​ទទួលបាន​លទ្ធផល​ល្អ​ទៅតាម​សភាព​ការ​ណ៌​វិ​វត្ត​រីកចំរើន​របស់​ប្រទេសជាតិ​ទាំងមូល ។​IMG-20150428-WA0016
​លោកជំទាវ ក៌​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ ត្រូវខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​នៅក្នុង​មូលដ្ឋាន​បន្តទៀត ដោយ​ត្រូវ​រួមសហការ​គ្នា​ឪ្យ​បានល្អ ធ្វើយ៉ាងណា​ឪ្យ​ប្រជាពលរដ្ឋ​របស់​យើង​រស់នៅ​ប្រកបដោយ​ភាពសុខសាន្ត ស្ងប់ចិត្ត ស្ងប់​អារ​ម្ម​ណ៌​កំ​ឪ្យ​បង្ករ​មានការ​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ឡើយ ជាពិសេស​ត្រូវអនុវត្ត​នៅ​គោលនយោបាយ​៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ ក្នុងការ ដើម្បី​ធានា​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ៕ IMG-20150428-WA0015 IMG-20150428-WA0014