អាជ្ញាធរ​ស្រុក​ម៉ាឡៃ​បើក​កិច្ចប្រជុំ​ជាមួយ​ទាហាន​ឈុតខ្មៅ​ថៃ នៅ​ច្រក​ណង​ព្រឺ ពិភាក្សា​ដើម្បី​កុំឱ្យ​បាញ់ប្រហារ​មកលើ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​បន្តទៀត​

0

​ខេត្តបន្ទាយមានជ័យ​៖​អាជ្ញាធរ​ស្រុក​ម៉ាឡៃ​ដឹកនាំ​ដោយ​លោក​អែម​សុខាភិបាល​ស្រុក​ម៉ាឡៃ​បាន​ទៅ​ចូលរួម​បើក​កិច្ចប្រជុំ​និង​ពិភាក្សា​ជាមួយនិង​ទាហាន​ឈុតខ្មៅ​នៅ​ច្រក​តំបន់​ណង​ព្រឺ​ស្រុក​អារ​ញ្ញា​ខេត្ត​ស្រះកែវ​ប្រឈម​និង​ច្រក​ម៉ាឡៃ ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ។image (1)​​ក្នុង​កិច្ចប្រជុំ​នោះ​ត្រូវគេ​និយាយថា​អាជ្ញាធរ​ស្រុក​ម៉ាឡៃ​បានស្នើ​សុំ​និង​សំណូមពរ​ឱ្យ​ទាហាន​ឈុតខ្មៅ​ថៃ​ដែល​ប្រចាំ​ការឈរជើង​តាម​បន្ទាត់​ព្រំដែន​ឈម​នឹង​ទឹកដី​ស្រុក​ម៉ាឡៃ​មេត្តា​ឲ្យ​មានការ​យោគយល់​កុំ​ឲ្យ​បាញ់ប្រហារ​ទៅលើ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​បន្ត​ប្រសិន​មានការ​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ខ្មែរ​មេត្តា​ចាប់ បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​អនុគ្រោះ​ផង​។​លោក​អែម​សុខា​បាន​ស្នើសុំ​សូមឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយនិង​អាជ្ញាធរ​កម្ពុជា​ប្រសិន​មាន​បញ្ហា​អ្វី​កើតឡើង​ជុំវិញ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​នោះ​។ កិច្ចប្រជុំ​រវាង​អាជ្ញាធរ ស្រុក​ម៉ាឡៃ ជាមួយនិង ទាហាន​ឈុតខ្មៅ​ថៃ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមេសា ឆ្នាំ​២០១៥ ក្នុង​កិច្ចប្រជុំ​នោះ​ទទួលបាន​ជោគជ័យ​និង​មាន​លទ្ធផល​ល្អ​ដោយ​ទាហាន​ឈុតខ្មៅ​ថៃ​បាន​យល់ព្រម​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​ស្រុក​ម៉ាឡៃ​។​ថ្មីៗ​មាន​សេចក្តីរ​រាយការណ៍​មក​ថា​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ មាន​ពលករ ខ្មែរ​ចំនួន​៣​នាក់​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​បន្ទាយ​ទី​១ ក្នុងភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជា​ច្រក​គ្រប់គ្រង ដោយ​ទាហាន សឹក​រង ស្រុក​ម៉ាឡៃ ត្រូវបាន​ទាហាន ថៃ​បាញ់​គំរាម​៣​គ្រាប់​និង​ឃាត់ខ្លួន​ហើយ​ចាប់បញ្ជូន​ពួក គេ​មក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​វិញ ។​ការផ្ទុះអាវុធ​គំរាម​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ គ្រា​ដែល​គេ​រាយការណ៍​មក​ថា​ទាហាន​ឈុតខ្មៅ​ថៃ​ទើប​មានការ​ផ្លាស់ប្តូរ មេបញ្ជាការ​ថ្មី គ្រប់គ្រង​ចំណុច​ឈរជើង​ឈម​និង​ស្រុក​ម៉ាឡៃ​ទើបតែ​បាន​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ​។​image
​ពាក់ព័ន្ធ​នាំឱ្យមាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​នៅ​ច្រករបៀង​បន្ទាយ​ទី​១ ដែលជា​ច្រក​ត្រូវគេ​រាយការណ៍​មក​ថា​គ្រប់គ្រង​ដោយ​យោធា​សឹក​រង​ម៉ាឡៃ មាន លោក​អ៊ុក ដា​រ៉ា​ន់ ជា​មេបញ្ជាការ​ទទួល​ទិស​ស្រុក​ម៉ាឡៃ​ចំណុះ ឱ្យ​សឹក​រង​ខេត្ត​ជា​អ្នក ទទួលខុសត្រូវ នៅ​ទីនោះ ។ លោក​អែម​សុខា​សង្ឃឹមថា​ក្នុង​កិច្ចប្រជុំ​នេះ​លោក​មេបញ្ជាការ​ក្តាប់​ទាហាន​ឈុតខ្មៅ​និង​មានការ​យោគយល់​ឲ្យ​បាន​កាន់តែ​ច្រើនជាង​នេះ​បន្តទៀត​ដើម្បី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត​រវាង​ទាហាន​ឈុតខ្មៅ​និង​ពលករ​ចំណាកស្រុក​ដែល​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​លោក​បន្តទៀតថា​ដើម្បី​រិត​ចំណង​សាមគ្គី​រវាង​ប្រទេស​ទាំងពី​កម្ពុជា ថៃ​ឲ្យ​បានយូរ​អង្វែង​ទៅ​ថ្ងៃមុខ​៕​