អាជ្ញាធរ​ជាតិ​អប្សរាបំភ្លឺថាម្កុ​ដិ​មាសដែល​បាន​រកឃើញ ពី​ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទតាព្រហ្ម ត្រូវបាន​រក្សាទុក ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ! មិនមាន​ការបាត់បង់ ឬ​លក់ដូរ​ដូច​ការចោទប្រកាន់ នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ( FACEBOOK ) នោះឡើយ

0

​សៀមរាប៖ នៅក្នុង​ខែមីនា ឆ្នាំ​២០១២ កន្លងទៅ ស្ថាប័ន​ឥណ្ឌា (ASI) ដែល​កំពុង​បំពេញការងារ​អភិរក្ស និង​ជួសជុល ប្រាសាទតាព្រហ្ម ក្រោម​កិច្ចសហការ​ជាមួយ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​កំណាយ​ស្រាវជ្រាវ​ប្រទះឃើញ ម្កុដ ឬ​ភ្នួ​ង​សក់​ធ្វើ​ពី​មាស ដែលជា​វត្ថុ​សិល្បៈ​មានតម្លៃ​ដ៏APSARA 6​កម្រ​នឹង​ជួបប្រទះ ក្នុង​ប្រវត្តិ​នៃ​សិល្បៈ​ខ្មែរ  ភ្លាមៗ​នោះ​ស្ថាប័ន​ឥណ្ឌា​និង​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ធ្វើការ​សិក្សា និង​លាង​សម្អាត​តាម​បច្ចេកទេស​របស់​អ្នក​អភិរក្ស​វត្ថុ​បុរាណ ក្រោម​ការដឹកនាំ​និង​ចាត់ចែង​ដោយផ្ទាល់​ពី​សំណាក់ ឯកឧត្តម អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា​។​
ការប្រទះឃើញ​វត្ថុ​បូរាណ​ដ៏​មានតម្លៃ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ផ្សព្វផ្សាយ​ជា​ព័ត៌មាន ដើម្បី សាធារណជន​បាន​ជ្រាប ។APSARA 5 មិនតែប៉ុណ្ណោះ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​តាំង​ពិ​ព័ណ៌​មួយ នៅ​វាល​ព្រះមេរុ រាជធានី​ភ្នំពេញ ហើយ​រូបភាព​របស់​ម្កុដ ឬ​ភ្នួ​ង​សក់​នេះ ក៏ត្រូវ​បានដាក់​តាំង​ថ្វាយ​ព្រះមហាក្សត្រ​បាន​ទត រួមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ព្រមទាំង​សាធារណជន​ទូទៅ បាន​ចូល​ទស្សនា ដោយ​មិន​មានការ​លាក់បាំង​អ្វី​នោះឡើយ​។​អាជ្ញាធរ​ជាតិ​អប្សរា សូម​ធ្វើ​ការអះអាង​បញ្ជាក់ជូន​ជនរួមជាតិ មេត្តា​ជ្រាបថា បច្ចុប្បន្ននេះ​ម្កុ​ដិ ឬ ភ្នួ​ង​សក់ ដែលជា​វត្ថុ​បូរាណ​ដ៏​មានតម្លៃ​នេះ ត្រូវបាន​រក្សាទុក​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព ស្របតាម​តាម​គោលការណ៍​នៃ​ការអភិរក្ស​វត្ថុ​បុរាណ ដែលជា​មរតក​របស់​មនុស្សជាតិ​ទាំងមូល ។ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ( Facebook ) ដោយ​ចោទប្រកាន់​មកលើ អាជ្ញាធរ​ជាតិ​អប្សរា​ថា បានធ្វើ​ឲ្យ​បាត់បង់ ឬ​លក់​វត្ថុ​បូរាណ​ដែលមាន​តម្លៃ​ជា​មរតក​បេតិកភណ្ឌ​របស់​ជាតិ ។APSARA 3
ដើម្បី​បញ្ជាក់ជូន​ជនរួមជាតិ ឲ្យ​កាន់តែ​ជ្រាប​ច្បាស់​នូវ​ការពិត​បន្ថែមទៀត ក៏ដូចជា​ការបដិសេធ​របស់​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការចោទប្រកាន់​គ្មាន​ការពិត​ខាងលើ នា​រសៀល​ថ្ងៃទី​២៨ ខែមេសា ២០១៥​នេះ​លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ណែនាំ​មន្ត្រី​ជំនាញ​ដែលជា​អ្នកមាន​សមត្ថកិច្ច ពិនិត្យមើល​និង​ថត​យក​រូបភាព​វត្ថុ​សិល្បៈ​នេះ ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​ថា ម្កុ​ដិ ឬ ភ្នួ​ង​សក់ ដែលជា​វត្ថុ​បូរាណ​នេះ ពិតជា​គ្មាន​ការបាត់បង់​ដូច​ការចោទប្រកាន់​នោះឡើយ ។ ហើយ​វត្ថុ​ដ៏​មានតម្លៃ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នៅ​បន្ត​ថែរក្សា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត រហូតដល់​បាន លទ្ធផល​គ្រប់​ជ្រុងជ្រោយ ៕APSARA 3 APSARA 2