ឧ​ទ្យា​ជាតិ ព្រះ​មណី​យ​វង្ស​បូកគោ ត្រូវបាន​ជម្រើស​ជា​កន្លែង​ប្រារព្វ​ពិធី​ជួបជុំ​ធំជាងគេ ក្នុងអំឡុង​បុណ្យ​សមុទ្រ​

0

ឯកឧត្តម ថោង​ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ​ណ៏ បាន​បញ្ជាក់ថា បុណ្យ​សមុទ្រ​ក្នុងឆ្នាំនេះ និង​ត្រូវ​រៀបន​ចំ​ឡើង​នៅក្នុង​ខេត្តកំពត ក្នុងនោះ​ឧ​ទ្យា​ជាតិ ព្រះ​មណី​យ​វង្ស​បូកគោ ត្រូវបាន​ជ្រើសរើស​ជា​កន្លែង​ប្រារព្ធ​ពិធី​ជួបជុំ​ធំជាងគេ បន្ទាប់ពី​ធី​បើក​ត្រូវ​បានរៀបចំ​នៅ​ទី​រួម​ខេត្តកំពត 1ខណៈដែល​ឧ​ទ្យា​ជាតិ​នេះ​គឺជា​គោលដៅ ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​ណ៏​សំខាន់​ជាងគេ និង​មាន​សក្តានុពល​នៅក្នុង​ខេត្តកំពត ។ ថែ្ល​ង​បែបនេះ​ក្នុងឱកាស​ដែល ឯកឧត្តម​រដ្ឋមន្ត្រី ជួបប្រជុំ​ជាមួយ​មន្ទីរ​ទេសចរ​ណ៏ និង​អាជ្ញាធរខេត្ត​ដែល​ពាក់​ពន្ធ នៅ​រសៀល​ថៃ្ង​ទី​២៨ ខែមេសា ឆ្នាំ​២០១៥ ដើម្បី​ត្រៀមខ្លួន​រៀបចំ​បុណ្យ​សមុទ្រ ។
​ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់ថា បុណ្យ​សមុទ្រ​នៅក្នុង​ឆ្នាំនេះ ការរៀបចំ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុនៗ ហើយ​ការរៀបចំ​គ្រោង និង​ប្រារព្ធ​នៅក្នុង​អំឡុង​ខែធ្នូ រយៈពេល​៣​ថៃ្ង ចាប់ពី​ថៃ្ង​សុក្រ​ទី​១១ និង​ត្រូវ​បញ្ជ​ប់​នៅ​ថៃ្ង​អាទិត្យ​ទី​១៣ ។4 ឯក​ឧ​ត្ត​សង្កាត់​ធ្ងន់​ថា ដើម្បី​ត្រៀមលក្ខណៈ អោយ​ពិធីបុណ្យ​សមុទ្រ ទទួលបាន​ការចាប់​អារ​ម្ម​ណ៏ និង​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង ពី​សំណាក់​ភ្ញៀវទេសចរ​ណ៏ ដែល​មក​កំសាន្ត​នោះ ចាំបាច់​ត្រូវ​ខេត្ត​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្នាប់​អោយបាន​ល្អ ដោយ​ធ្វើយ៉ាងណា​រៀបចំ​តំបន់​រមណី​ដ្ឋា​ន ទេសចរ​ណ៏​ចាស់​សារជាថ្មី​ឡើងវិញ និង​ធ្វើអោយ​តំបន់​នោះ មាន​លក្ខណៈ​ស្តង់ដា​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ដើម្បី​មាន​ភាព​ទាក់ទាញ ជាពិសេស តំបន់​ទេសចរ​ណ៏​ថ្មីៗ ដូចជា តំបន់​ទេសចរ​ណ៏​កំពង់ត្រាច តំបន់​ទេសចរ​ណ៏​ស្រែអំពិល តំបន់​ទេសចរ​ណ៏​អំពិល​អំពែង ដែលមាន​ព្រៃកោងកាង និង​ចំការ​ម្រេច​ជាដើម ។
​ឯក​ឧ​ត្ត​រដ្ឋមន្ត្រី​បន្ថែមទៀតថា គោលដៅ​ដែល​ប្រា​ព្វ​ពិធី​ជួបជុំ​ធំ នៅលើ​ឧ​ទ្យា​ជាតិ​ប​ភ្នំ​បូកគោ ក្នុង​គោលបំណង ជួយ​ឃោសនា​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អំពី​ការអភិវឌ្ឍ​ន៏ នៅលើ​ឧ​ទ្យា​ជាតិ​ព្រះ​មណី​យ​វង្ស​បូកគោ ព្រោះថា​តំបន់​នេះ ជា​តំបន់​ទេសចរ​ណ៏ ដែល​ផ្តល់​សេដ្ឋកិច្ច​យ៉ាងច្រើន ដល់​ប្រទេសជាតិ និង​វិស័យ​ទេសចរ​ណ៏​យើង ក្នុងដំណាក់កាល​ចុងឆ្នាំ​នេះ វា​ជិត​ដល់​ពេលដែល​កម្ពុជា ត្រូវ​ប្រកាស​ជា​ផ្លូវការ ដើម្បី​ចូល​សហគម​អាស៊ាន ។ ក្នុងនោះ​ក្រសួង​គ្រោង​និង​អញ្ជើញ​ប្រទេស​ថៃ វៀតណាម សង្ហ​បុរី និង​ក្លឹប​ឆ្នេ​សមុទ្រ​ស្អា​ត់​មក​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ ។3
​ឯកឧត្តម​បន្តទៀតថា សម្រាប់​ព្រឹត្តិការ​ណ៏​កីឡា ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ និង​បន្ថែម​ប្រភេទ​កីឡា​ថ្មី​មួយចំនួន ធ្វើអោយ​ធំ​ជាង​ឆ្នាំមុន ដូចជា ការប្រកួត​ទូកក្តោង គោលដៅ​បន្ថែម​ប្រភេទ​កីឡា​នេះ ត្រៀម​រៀបចំ​អេ​ស៊ាន​ប៉ិច​ហ្គេម មុន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។ ឯកឧត្តម​រដ្ឋមន្ត្រី លើកឡើង​ទៀតថា បទពិសោធ​ន៏ ក្នុងការ​រៀបចំ​បុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ​កន្លងមក វា​មាន​បទពិសោធ​ន៏​ជាច្រើន ដែល​ធ្វើទៅ​ជាន់គ្នា​ដ៏​ដែលៗ ដែល​យើង​ត្រូវ​បន្ថែម​អ្វីដែល​ថ្មី និង​មាន​ភាព​ទាក់ទាញ​ខ្លាំង ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​មកលេង​កម្ពុជា ជាង​បណ្តា​ឆ្នាំមុនៗ ។ ឯកឧត្តម​បាន​ជម្រុញ​អោយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ ក្នុង​ការត្រៀម​រៀបចំខ្លួន រៀបចំផ្ទះ​សំបែង ដើម្បី​ទទួលភ្ញៀវ ព្រោះថា សេវា​ផ្ទះសំណាក់ សណ្ឋាគារ​វា​មិន​គ្រប់​និង​ចំនួន​ភ្ញៀវទេសចរ​ណ៏ មក​កំសាន្ត​ក្នុងអំឡុង​បុណ្យ​សមុទ្រ​ឡើយ ការធ្វើ​ដូចនេះ វា​គឺជា​ការផ្តល់អោយ​ប្រជាពលរដ្ឋ ទទួលបាន​ប្រាក់ចំណូល​ដោយផ្ទាល់ ក្នុងនោះ ឯកឧត្តម​បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី ត្រូវ​ផ្សព្វ​ផ្សា​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ និង​ភោជណីយដ្ឋាន​ទាំងអស់ នៅក្នុង​ខេត្តកំពត សូម​កុំអោយ​ដំឡើង​ថៃ្ង​ការកំណត់ បើតាម​ការគ្រោងទុករ​បស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ទេសចរ​ណ៏ បុណ្យ​សមុទ្រ​នៅក្នុង​ឆ្នាំនេះ និង​អញ្ជើញសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​បើកដាក់​អោយ​ដំណើរការ​បុណ្យ​សមុទ្រ ៕5