ទិវា​បុណ្យ​វិសាខបូជា ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា​ជា​ទិវា​សន្តិភាពឆ្នាំនេះសាលា​អនុគណ​ក្រុង​សៀមរាបប្រារព្ធ​ពិធីបុណ្យ​បំបួស​កុលបុត្រ​កុលធីតា ៧៣៥​រូបដើម្បី​អនុមោទនា ចំពោះ​ទិវា​បុណ្យ​វិសាខបូជា

0

សៀមរាប៖ ឆ្នាំនេះ ! គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​សាលា​អនុគណ​ក្រុង​សៀមរាប បាន​ប្រារព្ធ​ពិធី​បំបួស​កុលបុត្រ​-​កុលធីតា​ខ្មែរ ដើម្បី​អនុមោទនា ទិវា​បុណ្យ​វិសាខបូជា ។ ឆ្នាំ​២០១៥​នេះ ក៏ដូចជា​ឆ្នាំ​២០១៤​កន្លងទៅនេះ ពិធី​បំបួស​កុលបុត្រ​កុលធីតា​ខ្មែរ គឺ​គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ចំនួន​DSC_0037តែ ៥០០​នាក់​ប៉ុណ្ណោះ ក៏ប៉ុន្តែ​អាស្រ័យ​មាន​សំណូមពរ​ពី​សំណាក់​មាតាបិតា និង​ការស្ម័គ្រចិត្ត​របស់​សា​ម៉ី​ខ្លួន ពិធី​បំបួស​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ចំនួន ៧៣៥​នាក់ ក្នុងនេះ​រួមមាន​កុលបុត្រ ៥០០​នាក់ និង កុលធីតា ២១៥​នាក់ ។ ពិធី​បំបួស​នេះ ត្រូវបាន​ធ្វើឡើង​នៅ​វត្ត​ឥន្ទបត្ត​បូរី ហៅ​វត្ត​អង្គរតូច​ខាងត្បូង និង​មាន​កម្មវិធី​ខ្លះ​នៃ​ពិធី​បំបួស​នេះ ក៏​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បរិវេណ និង​នៅមុខ​ប្រាសាទអង្គរវត្ត​ផងដែរ ។ បុណ្យ​នេះ មាន​រយៈពេល ៤​យប់ និង ៥​ថ្ងៃ គឺ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៩ ខែមេសា និង​បញ្ចប់​ដោយ​កម្មវិធី​រាប់បាត្រ​សាមណេរ និង​សីល​វ​ត្តី ចំនួន ៧០០​អង្គ​នាក់ ដែល​ត្រូវបាន​បំបួស​នេះ ។
នៅក្នុង​កម្មវិធី​កោរសក់ បួងសក់ និង​ដង្ហែរ​នាគ ដែលជា​កម្មវិធី​ដំបូង​នៃ​ពិធី​បំបួស​កុលបុត្រ​-​កុលធីតា ទាំង ៧០០​រូប ឲ្យ​ទទួលបាន​សម្បទា​ជា​សាមណេរ និង​ជា​សីល​វ​ត្តី នា​រសៀល​ថ្ងៃទី​២៩ ខែមេសា​នេះ សេចក្តីប្រកាស​ហេតុ ដែល​ថ្លែង​ថេរ​ដីកា​ដោយ​ព្រះមហា ធឿន វុ​ឌ្ឍី ជំនួយការ​ព្រះ​អនុគណ​ក្រុង​សៀមរាប បាន​បង្ហាញថា ៖ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៩៩ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ( លោក កូហ្វី​អាណាន់ ) បានប្រកាស​ទទួលស្គាល់​យ៉ាង​ឱឡារិក​ថា ថ្ងៃ​វិសាខបូជា គឺជា​ទិវា​សន្តិភាព​នៃ​ពិភពលោក និង​ជា​បុណ្យ​អន្តរជាតិ ដោយ​ផ្អែកលើ​ទ្រឹស្តី​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ដែល​ពិភពលោក​ចាប់អារម្មណ៍ នោះ​គឺ​គោលការណ៍ អហឹ​ង្សា និង​សន្តិភាព ។ សាលា​អនុគណ​ក្រុង​សៀមរាប បានរៀបចំ​ពិធី​បំបួស​នេះ ដើម្បី​អនុមោទនា​ទិវា​បុណ្យ​វិសាខបូជា​។​DSC_0030
ព្រះគ្រូ​ប្រាសាទ​រង្សី ឡា​ច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប និង​ជា​ប្រធាន​គណកម្មការ​រៀបចំ​ពិធីបុណ្យ មាន​ថេរ​ដីកា​ថា​៖ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា ព្រះពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ព្រោះ​ព្រះពុទ្ធសាសនា​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​សង្គមជាតិ តាំងពី​អតីតកាល​រហូតដល់​ប​ច្ចុ​ប្បន្ន និង​ទៅ​អនាគត ។ រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ព្រះពុទ្ធសាសនា​ជា​កង់​ម្ខាង គឺ ពុទ្ធចក្រ ដែល​ត្រូវ​ដើរ​ទន្ទឹម​គូ​គ្នា​នឹង​វិស័យ​អាណាចក្រ ព្រោះ​វិស័យ​ព្រះពុទ្ធសាសនា​និង​សង្គម​អាណាចក្រ មាន​ទំនាក់ទំនង​គ្នា ស្ទើរ​គ្រប់​វិស័យ ដូចជា ៖ វិស័យ​សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ នយោបាយ សុខាភិបាល និង ការអប់រំ​ជាដើម ។ ល​។ ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប បាន​បន្តស​ង្ឈ​ដីកា​ថា​៖ ការអប់រំ​បន្ទំ​និស្ស័យ​កុល​ប​ត្រ​កុលធីតា​ខ្មែរ តាម​មាគ៌ា​ព្រះពុទ្ធសាសនា ដោយ​ការ​បួស​រយៈពេល​ខ្លី​នេះ គឺមាន​គោលបំណង ដើម្បី​ផ្តល់ឱកាស​ឲ្យ​កុលបុត្រ​-​កុលធីតា​ខ្មែរ ចូល​សាង​ផ្នួស​តបស្នង​សងគុណ ចំពោះ​អ្នកមានគុណ​របស់ខ្លួន មាន​មាតាបិតា ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ប្រទេសជាតិ​ផងដែរ ។
អភិបាល​នៃ​គណ​អភិបាលខេត្ត​សៀមរាប (​លោក​ឃឹម ប៊ុន​សុង ) បាន​ថ្លែង​នៅក្នុង​កម្មវិធី​កោរសក់ បួងសក់ នោះ​ថា ៖ តាម​ប្រពៃណី​របស់​ខ្មែរ​យើង​តាំងពី​បូរាណ​មក កូនប្រុស​ត្រូវ​បួស​រៀន​ជា​សាមណេរ ជា​ភិក្ខុ ចំណែកឯ​កូនស្រី​ត្រូវ​ចូល​ម្លប់ ឬ​បួស​ជា​សីលវតី ដើម្បី​អប់រំ​ខ្លួន តម្រង់​ស្មារតី ស្គាល់​ខុស ស្គាល់​ត្រូវ ហើយ​ខិតខំ​សិក្សា​ស្វែងយល់​ពី​ដំណើរ​ជីវិត ដែល​នឹងត្រូវ​ដើរទៅ​កាន់​អនាគត​ដ៏​វែងឆ្ងាយ​នោះ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ថ្លា​នៃ​សុភមង្គល​។ លោក​បាន​ផ្ញើ​នូវ​ក្តី​សង្ឃឹមថា ៖ តាមរយៈ​នៃ​ពិធី​បំបួស​នេះ កុលបុត្រ កុលធីតា​ខ្មែរ នឹង​បាន​យល់​អំពី​គោល​ធម៌ នឹង​ចូលចិត្ត​ព្រះធម៌ យក​ព្រះធម៌​មក​ដាក់​ក្នុង​ខ្លួន និង​បានធ្វើ​ឲ្យ​កុលបុត្រ​កុលធីតា​ខ្មែរ បាន​បំពេញ​តួនាទី​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ និង​ជា​ពុទ្ធសាសនិក​ល្អ ស្គាល់​ច្បាស់​ព្រ​ពៃ​ណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ ដ៏​ល្អ​ផូរផង់ របស់​ខ្មែរ​យើង ។​DSC_0060
ជាការ​កត់សម្គាល់ ក្រោយ​ពិធី​បំបួស​នេះ​ត្រូវបាន​បញ្ចប់ គឺមាន​សាមណេរ​មិនតិចជាង​២០០​អង្គ​នោះទេ ដែល​ស្ម័គ្រ​ព្រះទ័យ​បន្ត​ការ​សាង​ផ្នួស មិន​លាចាក​សិក្ខាបទ ភ្លាមៗ​នោះទេ ។ ទាំងនេះ គឺ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញថា នៅ​ខេត្តសៀមរាប តាមរយៈ​នៃ​ពិធី​បំបួស​អនុមោទនា​ទិវា​បុណ្យ​វិសាខបូជា គឺ​ត្រូវ​ទទួលបាន​នូវ​កំណើន​ធនធាន​សង្ឃ ជា​រៀងរាល់ឆ្នាំ ៕