​ពិធីបុណ្យ​វិសាខបូជា​ប្រារព្ធ​ធ្វើ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​វត្ត​ស្វាយ​ចាស់​ខេត្តបន្ទាយមានជ័យ​

0

ខេត្តបន្ទាយមានជ័យ​: ថ្ងៃ​១៥​កើត ខែ​ពិសាខ​ទី​២ ខែឧសភា ឆ្នាំ​២០១៥​ជា​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នៅតាម​វត្ត​អារាម​នៅក្នុង​ខេត្ត​​បន្ទាយមានជ័យ​។​នៅ​វត្ត​ស្វាយ​ចាស់​ក៏បាន​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​ត្រូវបាន​ប្រារព្ធ​ទ្រង់ទ្រាយ​ធំ​នា​ព្រឹក​ថ្ងៃទី​២​ឧសភា​នេះ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ រួមមាន លោក​គោ ស៊ុំ​សារឿ​ត​អភិបាលខេត្ត អភិបាលរង​ខេត្ត​ក្នុងនោះ​មាន​image (1)អភិបាលខេត្ត​ស្រះកែវ​ព្រមទាំង​មេគុណ​ខេត្ត​ព្រម​ព្រះសង្ឃ​ទាំងពីរ​គណៈ​ផងដែរ​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​និយាយថា​បុណ្យ​វិសាខបូជា​ប្រារព្ធ​ធ្វើ​ឡើងជា​សក្ការៈបូជា​ក្នុង​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ​ជា​ថ្ងៃ​ដែល​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត​ទ្រង់​បាន​ត្រាស់ដឹង​និង​ទ្រង់​រលត់ខន្ធ ចូលកាន់​និព្វាន​។ ថ្ងៃ​វិសាខបូជា​ក្នុង​ព្រះពុទ្ធសាសនា​ត្រូវបាន​កំណត់​ជា​ថ្ងៃ​ដែលមាន​ហេតុការណ៍​អស្ចារ្យ ៣ យ៉ាង​កើតឡើង​ផ្ទួនគ្នា​ទាក់ទង​នឹង​ខ្សែជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ មានន័យថា ថ្ងៃនេះ​ពុទ្ធសាសនិក​នៅ​ទូទាំង​ពិភពលោក​នាំគ្នា​រលឹក​ដល់​ថ្ងៃ​ប្រសូត​ត្រាស់ដឹង​និង​ថ្ងៃ​បរិនិព្វាន​របស់​ព្រះ​។​លោក​បាន​បន្តទៀតថា​ថ្ងៃ​វិសាខបូជា​ជា​ថ្ងៃ​ទិវា​វប្បធម៌​មនុស្សជាតិ​ឬ​ហៅថា​ថ្ងៃ​វិសាខបូជា​សកល​មូលហេតុ​ទទួលស្គាល់​ព្រោះ​អង្គការ​ពិភពលោក​នេះ​កំពុងមាន​imageគោលនយោបាយ​ដូច​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ដែរ​គឺ​សន្តិភាព​និង​សន្តិសុខ​មានន័យថា អង្គការសហប្រជាជាតិ​កំពុង​ព្យាយាម​កសាង​សុខសន្តិភាព​ឡើង​ក្នុង​លោក ឯ​ព្រះសម្មាសម្ពុទ្ធ​ក៏​ណែនាំ​មនុស្សជាតិ​ឲ្យ​លះបង់​អំពើហិង្សា​គ្រប់​ប្រភេទ​ដោយ​កាយវាចា​និង​ចិត្ត​កាលបើ​មនុស្សជាតិ​មិន​ធ្វើអំពើ​ហិង្សា​និង​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក ពិភពលោក​នេះ​បាន​សុខ​។​លោក​បាន​បន្តទៀតថា​មន្ត្រីរាជការ​គ្រប់​ស្ថាន​ប​ន័​ទាំង​ក្នុង​ខេត្តបន្ទាយមានជ័យ​និង​ប្រតិភូ​ខេត្ត​ស្រះកែវ​នៃ​ព្រះរាជាណាចក្រ​ថៃ​បាន​ព្រមព្រៀងគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រារព្វ​ធ្វើបុណ្យ​វិសាខបូជា​គួរ​ជាទី​ជ្រះថ្លា​នៃ​ប្រទេស​ទាំងពីរ​។​