​​សមត្ថកិច្ច​បង្ហាញមុខ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​១០​នាក់​ដែល​បាញ់បោះ​សេរី ក្នុង​ក្រុង​សៀមរាប​បណ្ដាល​ឲ្យ​មាន​រងរបួស​មនុស្ស​

0

​ខេត្តសៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​០៣​ខែឧសភា ឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្ត​បានធ្វើការ​បង្ហាញមុខ ជនសង្ស័យ​២​នាក់​ក្នុងចំណោម បក្សពួក​១០​នាក់​ដែល​បាន​គេចខ្លួនបាត់​ខ​ណះ​ដែល​បក្សពួក​របស់គេ​បាន​ជិះ​ម៉ូតូ​៤​គឿង​បាញ់ បោះ​សេរី​នៅ​ចំ​កណ្តោល​ក្រុង​សៀមរាប ហើយ​បណ្តាល​រងរបួស​មនុស្ស​២​នាក់​ដែល​ជិះ​ម៉ូតូ​​ធ្វើដំណើរ​នៅតាម​ដងផ្លូវ ម្នាក់​ចំ​មួយ​គ្រាប់​ធ្លាយ​ពោះ​បណ្តាល​រងរបួស​ធ្ងន់​ធ្ងូ​ផងដែរ​។​
​ ​ហេតុ​ការបាញ់បោះ​សេរី​នេះ​កើតឡើង​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៥​នៅ​ចំនុច​លើផ្លូវ​ប្រព័ន្ធ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។​image-0e90c4df5cd0c7b7619ed4b04ad7fb33ddd4c1a9facff53915e506a040a0cf58-V
តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​កម្ពុ​ជាថ្មី ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃទី​០៣​ខែ​
​ឧសភា​ឆ្នាំ​២០១៥​ថា យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​ជនរងគ្រោះ​ទាំង​២​នាក់ ហើយ​នោះ​កម្លាំង​ជំនាញ​ក៏បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​បាន​បាញ់បោះ​សើ​រី​មកលើ​ជនរងគ្រោះ ចំនួន​២​នាក់​។ នៅ​រសៀល​ថ្ងៃទី​០១​ខែឧសភា​ឆ្នាំ​២០១៥​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ បាញ់​សើ​រី​មកកាន់​ការិយាល័យ​បន្ត ការសួរនាំ​នៅ​ស្នងការ​។ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បាញ់បោះ​សើ​រី​មកលើ​ជនរងគ្រោះ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​បាន​មានឈ្មោះ ទី​១/​កូវ បូស​ត្យា ហៅ​ខ្ចា ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​មុខរបរ​រត់​តុ​ការ រស់នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ប្រើប្រាស់​អាវុធ​ការ​K៥៤ មួយ​ដើម​និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ កែវ វាសនា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​បុគ្គលិក​សណ្ឋាគា​រ ហ្គូ​ល​អង្គរ (​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​តុលាការ​ចោទ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​)​ក្នុងចំណោម​បក្សពួក​ចំនួន​១០​នាក់​។ ប្រភព​បន្តទៀតថា ជនសង្ស័យ​ឈ្មោះ​កូវ បូស​ត្យា និង​គូកន​បាន​សារភាព​នៅមុខ​សមត្ថកិច្ច​ថារ​ហ្ម​ទណ្ឌ ប៉ុន្តែ​ឈ្មោះ​កូវ បូស​ត្យា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស ប៉ុនប៉ង​ឃាតកម្ម​ដោយ​ចេតនា​ពិតប្រាកដ​មែន តាម​មាត្រា​២៨​និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ រូបគេ​បាន​ទិញ​កាំភ្លើង​ពី​ឈ្មោះ​សិទ្ធ​ក្នុងតម្លៃ​៨០​ដុល្លា​មាន​គ្រាប់​ចំនួន​៧​គ្រាប់​ហើយ​សៀត​ជាប់ និង​ចង្កេះ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ជនរងគ្រោះ​រួច​ដក​កាំភ្លើង​បាញ់​សំដៅ​ទៅរក​ជនរងគ្រោះ​តែម្តង​។​ចំណែក ជនរងគ្រោះ​មានឈ្មោះ ជូរ ឡាក់​ស្តា ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​១០​មករា ស្នាក់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ដែល​ត្រូវ​គ្រាប់​បៀម​ផ្នែក​ចង្កេះ​ខាងក្រោយ​និង​ម្នាក់ទៀត​ឈ្មោះ សុវណ្ណ លិ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យាល័យ​១០​មករា តែ​ឈប់រៀន រងរបួស​លើ​ចង្កេះ​ខាងឆ្វេង​ស្នាម​គ្រាប់​ចូល​ធ្លាយ​ចេញមក​ខាងមុខ​ត្រង់​កណ្តៀត​ទឹក​ខាងស្តាំ​។​
​គួរ​បញ្ជក់​ផងដែរ​ថា​នៅ​ក្រុង​សៀមរាប​ការបាញ់បោះ​សើ​រី​ដោយ​នាក់​មាន​អាវុធ​កាន់​និង​ដៃ​គឺ​មិន​
​ដែល​មានមក​ទេពី​ដើម​មក​នោះ តែ​ពេលនេះ​មាន​ហើយ​ដូច្នេះ​ត្រូវតែ​សមត្ថកិច្ច​គួរតែមាន​វិធាន​
​ការអោយ​បាន​ខ្លាំង ពីព្រោះ​ទីក្រុង​សៀមរាប​គឺជា​ទីក្រុង​ទេសចរ​ណ៏​ដ៏​សំខាន់​នៃ​ព្រះរាជា​ណា​
​ចក្រ​កម្ពុជា​យើង​កុំអោយ​ភ្ញៀវ​ជាតិ​និង​អន្តជាតិ​មក​ទស្សនា​មាន​ភិតភ័យ​អោយសោះ​។​
​ចំណែក​ក្រុម​បក្សពួក​ដែល​បាន​ប្រព្រឹត្ត​ការបាញ់បោះ​សើ​រី​ធ្វើអោយមាន​រងរបួស​ដ​ល់ ដល់​ពីរ​
​នាក់​នោះ​សមត្ថកិច្ច​កំពុង​បន្ត​ការ​តាម​ចាប់​អោយ​ទាល់តែ​បាន​យក​ផ្តល់​ទា​ទោស​។​
​ហើយ​នៅ​រសៀល​ថ្ងៃទី​០៣​ខែឧសភា​ឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន បញ្ជូន ជនសង្ស័យ​ទាំងពីរ​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​និតិ​វិធី​ច្បាប់​។​