ខេត្តបន្ទាយមានជ័យប្រទេសថៃមានគម្រោងសហការគ្នាជាមួយកម្ពុជាក្នុងការបង្កើតតំបន់សេដ្ឋកិច្ចចំនួនពីរបន្ថែមទៀតនៅព្រំដែនអន្តរជាតិខេត្តបន្ទាយមានជ័យ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរក្នុងការធ្វើទំនាក់ទំនងពាណិជ្ជកម្មនិងជាផ្នែកមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ទៅធ្វើការនៅប្រទេសដោយមិនចាំចាប់កាន់លិខិតឆ្លង់ដែនឡើយ។គម្រោងនេះត្រូវបានបញ្ជាក់ដោយលោក គោ ស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសចូល រួមប្រារព្ធពិធីបុណ្យពិសាដបូជានៅក្នុងវត្តភ្នំអញ្ជាំងសង្កាត់ទឹកថ្លាក្រុងសេរីសោភ័ណខេត្តបន្ទាយមានជ័យកន្លងមក។ លោកអភិបាលខេត្តបាននិយាយថា « ឥលូវចរន្តសេដ្ឋកិច្ចកាន់តែខ្លាំងសម្រាប់កម្ពុជាហើយប្រទេសថៃគេជំរុញយើងធ្វើកិច្ចសហការឲ្យកាន់តែខ្លាំងថែមទៀតហើយឥលូវនេះគេគ្រោងទី១គឺបើកតំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែនយើងហើយគេធ្វើជាទ្រង់ទ្រាយធំហើយគេប្រាប់យើងថាគេទទួលបងប្អូនប្រជាពលរដ្ឋខ្មែរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចនោះដោយមិនចាំបាច់ធ្វើអត្តសញ្ញាប័ណ្ណ ឬ លិខិតឆ្លង់ដែនអ្វីច្រើននោះទេ»។
បើតាមលោកគោស៊ុំសារឿតនិយាយបន្តថាក្រៅពីគម្រោងខាងលើលើនេះហើយភាគីថៃគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចសេរីបន្ថែមទៀតដើម្បីប្រមូលទិញផលលិតផលកសិករខ្មែរដូចជា ស្រូវ ពោត សណ្ដែក ត្រី ជាដើម។ ប៉ុន្តែគម្រោងនេះត្រូវបានអភិបាលខេត្តមានការព្រួយបារម្ភថា « វាល្អដែរ!នៅពេលយើងធ្វើស្រែបានលក់ ចេញភ្លាមៗទៅឲ្យប្រទេសថៃ តែវាក៏មានបញ្ហាដែរនៅពេលយើងភ្លាមៗឈ្មួញចំអកហើយតែកាល ណាគេប្រមូលទិញទាំងអស់វា ក៏មិនសូវល្អសម្រាប់យើងដែរ ព្រោះគោលនយោបាយយើងអត់ចង់លក់ ស្រូវទាំងស្រុងទេយើងចង់លក់ជាអង្ករវិញ ដើម្បីឲ្យមានចំណែកស្មើគ្នាទើបវ៉ាល្អសំរាប់កម្ពុជា៕



































