​លោក​អាត់​ខែម​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ផ្លូវ​២​ខ្សែត្រៀម ជួសជុល​ជូន​ប្រជា​ពល​រដ្ន​នាពេល​ខាងមុខនេះ​

0


ខេត្តបន្ទាយមានជ័យ​​លោក​អាត់​ខែម​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត​និង​ក្រុមការងារ​ជាច្រើន​នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៣​ខែឧសភា ឆ្នាំ ២០១៥ នេះ​បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ស្ថានភាព​ផ្លូវ​ចំនួន​២​ខ្សែ​ដែល​ខូចខាត​រយះពេល​កន្លងមក​ដើម្បី​ត្រៀម​ធ្វើការ​ជួសជុល​នៅពេល​ខាងមុខ​នៅ​ឃុំ​២​របស់​ស្រុក​ស្វាយចេក សម្រាប់​បម្រើ​សេចក្តីត្រូវការ​ដល់​ការធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ការដឹកជញ្ជូន​កសិផល​របស់​ពួកគាត់ នា​រដូវវស្សា​ខាងមុខ​នេះ​ផងដែរ​។​ផ្លូវ​ទាំង​២​ខ្សែ ខាងលើនេះ មួយ​ខ្សែ មាន​ប្រវែង​ប្រមាណ​៣​គីឡូម៉ែត្រ ពី ភូមិ​បារាយណ៍ ឃុំ​តា​ផូ ទៅ​ភូមិ​គោក​អំពិល​ឃុំ​ស្លក្រាម​និង​មួយ​ខ្សែ​ទៀត​ប្រ​វែ​ប្រមាណ​៥​គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​ទ្រាស​ដែល​បច្ចុប្បន្ន ផ្លូវ​ទាំងនេះ មានការ​ខូចខាត​យ៉ាងខ្លាំង​ដែល​មិនអាច​ធ្វើដំណើរ បាន​ដោយ​ស្រួល​ពោល​មាន​ជង្ហុក​ខូចខាត​ដោយ​អន្លើ ។​លោក អាត់​ខែម​បាន​ថ្លែង​ឲ្យ​ដឹងថា​ដោយសារ​តែមាន​សំណូមពរ​របស់ ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ក្រុមការងារ​របស់​លោកមា​ន​ជួសជុល​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ឡើងវិញ​លោក​និង​ក្រុមការងារ​ដោយមាន​ការណែនាំ​ពី​សំណាក់​លោក​កែ គឹមយ៉ាន​ប្រធាន​ក្រុមការងារimage ចុះជួយ​ខេត្តបន្ទាយមានជ័យ​បានធ្វើ​ចលនា​ស្វែងរក​ជំនួយ​បន្ថែម​ពី សប្បុរសជន ដែលមាន​លោក សារ៉ាក់ លោក ហួរ លោក សឿន ព្រមទាំង​មានការ​ចូលរួម ពី​ក្រុមអាជីវករ ជាច្រើន នាក់​ផ្សេងទៀត ទើបបាន​សម្រេច​ធ្វើការ​ជួសជុល​ផ្លូវ​៣​ខ្សែ​នេះ​តែម្តង​។ លោក អាត់ ខែម បាន​បន្តថា ក្រោយ​បញ្ចប់​ការ ជួសជុល​រួច​នោះ ប្រជា ពលរដ្ឋ នៅ​តំបន់​នេះ នឹង​អាចធ្វើ​ដំណើរ ជាពិសេស ដឹក​កសិផល បាន​យ៉ាង ងាយស្រួល ទៅវិញទៅមក ។​អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ នៅ​ទីនោះ បាន​ថ្លែងអំណរគុណ ដល់​លោក អាត់ ខែម និង ក្រុមការងារ​ទាំងអស់​បាន​ដែល​បាន​ជួយ​សំរួល ដល់​ការ លំបាក​របស់​ពួកគាត់​ចំពោះ​ការគិតគូ របស់​ថ្នាក់ដឹកនាំ ៕image (1)