រាជធានីភ្នំពេញ៖ គេធ្លាប់តែបានទស្សនាខ្សែវីដេអូខ្មែរមួយរឿងដែលមានចំណងជើងថា ទំុទាវ ក្នុងឈុតឆាករឿងនេះគឺម្ដាយខាងស្រីឈ្មោះយាយ ផាន់ បានខំព្យាយាមរកឧប្បាយកលគ្រប់បែបយ៉ាងដើម្បីបំបែកនាងទាវដែលជាកូនស្រីបង្កើតពីកូនកំលោះ គឺនេនទុំហើយយាយផាន់បានយកច្បាប់បុរាណមកបង្ខំចិត្តកូនស្រីខ្លួនឯងគឺ នំមិនធំជាងនាឡិលិទ្ធផល
ចុងក្រោយស្នេហាស្មោះរបស់ទុំនិងទាវត្រូវបានស្លាប់ទាំងពីរនេះគឺជាងរឿងបុរាណតែប៉ុណ្ណោះស្រាប់តែមកដល់សម័យបច្ចុប្បន្នដែលជាសម័យអិុនធឺណែតនេះហើយនៅតែមានម្នាយឪពុកមួយចំនួនតូចយកច្បា់ប់នំមិនធំជាងនាឡិនេះមកប្រើទៀតដូចជាហេតុការណ៍មួយបានភ្ងាក់ផ្អើលឡើងកាលពីវេលាម៉ោង19និង00នាទីព្រលប់ថ្ងៃទី06 ខែមេសា ឆ្នាំ2014 នៅ
ចំណុចភោជនីដ្ធានម្លប់ស្បូវត្រជាក់ចិត្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ6 ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជអានីភ្នំពេញ បន្ទាប់ពីស្ត្រីម្នាក់អាយុប្រហែលជា50ឆ្នាំហើយបានអះអាងថា ជាម្ដាយកូនស្រីបានមកអុកឡុកនៅក្នុងពិធីមង្គលការកូនស្រីរបស់គាត់ដោយគាត់បានស្រែកឡូឡាថា គាត់មិនបានអនុញ្ញាតិអោយកូនការជាមួយកូនកំលោះឡើយ
ហើយគាត់បានចោទប្រកាន់ទៅលើឪពុកម្ដាយកូនកំលោះថា បានឃុបខិតគ្នាលួចកូនស្រីរបស់គាត់យកមករៀបការស្ងាត់ៗដោយរូបគាត់ដែលជាម្ដាយកូនក្រមុំមិនបានដឹងហើយក៍មិនបានអនុញ្ញាតិលើកកូនក្រមុំរបស់គាត់អោយទៅកូនកំលោះនោះដែរ។ បើតាមការរៀបរាប់របស់កញ្ញាម្នាក់ឈ្មោះ ស្រ៊ុន ផល្លី ភេទស្រី អាយុ 24ឆ្នាំត្រូវជាកូនក្រមុំ ស្នាក់នៅភូមិវិហារសួគ៍
ត្បូង ឃុំវិហារសួគ៍ ស្រុកសាច់កណ្ដា ខេត្តកណ្ដាល បានអោយដឹងថា៖ នាងបានស្រលាញ់គ្នាជាមួយនិងយុវជនម្នាក់ឈ្មោះ ចាន់ សែង ពិសី ភេទប្រុស អាយុ26ឆ្នាំ ស្នាក់នៅភូមិតាកែវ2 ឃុំវិហារសួគ៍ ស្រុកសាច់កណ្ដាល ខេត្តកណ្ដាល ដែលជាកូនកំលោះអស់រយះពេលជាច្រើនឆ្នាំមកហើយដោយគ្មាននណាចាប់បង្ខំអ្នកណាឡើយការពីខែកុម្ភះ ឆ្នាំ2014 ឪពុកម្ដាយ
របស់ចាន់ សែង ពិសី ដែលត្រូវជាកូនកំលោះបានចូលស្ដីដណ្ដឹងនាងខ្ញុំតាមប្រពៃណីក៍ប៉ុន្តែត្រូវម្ដាយនាងខ្ញុំបដិសេធន៍មិនលើកអោយមិនតែប៉ុណ្ណោះម្ដាយនាងខ្ញុំបានរកឧប្បាយកលជាច្រើននិងរាលរាំងនាងមិនអោយជួបគ្នាទៀតផងដោយសារនាងបានស្រលាញ់គ្នាស្មោះស្មាក់ទើបនាំគ្នាសម្រេចចិត្តថាទៅចុះសុំបុត្រអាពាហ៍ពិពាហ៍(ចុះអេតាសីុវិល) យកគ្នាជាប្ដី
ប្រពន្ធពេញច្បាប់ទោះបីជាមានឧប្បាសគ្គយ៉ាងណាក៍នាងមិនរាលថយដែរ។ កញ្ញា ស្រ៊ុន ផល្លី ដែលជាកូនក្រមុំបានបន្តទៀតថា៖ ពេលដែលនាងបាននាំគ្នាចុះអេតាសីុវិលរួចហើយនាងត្រូវបានឪពុកម្ដាយខាងប្រុសចាត់ចែងរៀបអាពាហ៍ពិពាហ៍អោយលុះដល់ថ្ងៃទី6 ខែមេសា ឆ្នាំ2014 នាងក៍បានមករៀបការនៅភ្នំពេញហើយបានរៀបចឍមទទួលភ្ញៀវ
និងពិសារភោជនីអាហារនៅក្នុងភោជនីដ្ធានម្លប់ស្បូវត្រជាក់ចិត្តពេលដែលនាងកំពុងឈរទទួលភ្ញៀវស្រាប់តែលិចមុខយាយផាន់ ម្ដាយបង្កើតខាងស្រីមកឡូឡានៅក្នុងរោងការបណ្ដាលអោយភ្ងាក់ផ្អើលភ្ញៀវតែម្ដងបន្ទាប់ពីសមត្តកិច្ចចុះមកសម្របសម្រួលម្ដាយខាងស្រីនិងម្ដាយខាងប្រុសក៍បានយល់ព្រមអោយកូនកំលោះកូនក្រមុំរៀបចំអាពាហ៍ពិពាហ៍បន្តហើយរងចាំធ្វើការដោះស្រាយគ្នាជាក្រោយ។ ម្ដាយខាងស្រីក៍បានវិលត្រឡប់ទៅផ្ទះវិញទាំងចិត្តក្ដៅក្រហាយពេលដែលបំបែកបំបាក់ស្នេហាកូនស្រីរបស់គាត់មិនបានសម្រេច៕