កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ក្រយា ចុះបង្ក្រាប​រថយន្ត​កូរ៉េ ដឹកឈើ​លេខ​២ បាន​ចំនួន ៦​គ្រឿង​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​

0

​កំពង់ធំៈ ពីរ​ថ្ងៃ​ជាប់​គ្នា​កំលាំង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ក្រយា និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​បារាយណ៍ បានធ្វើការ​បង្ក្រាប​រថ​យន្ត​កូរ៉េ ដែល​ធ្វើ​ចរាចរណ៍​ដឹកឈើ​អារ​ប្រភេទ​លេខ​ពីរ បាន​ចំនួន ៦​គ្រឿង នៅ​កន្លែង​ផ្សេងគ្នា​។​​បង្ក្រាប​រថយន្ត​ធ្វើ​ចរាចរណ៍​ដឹកឈើ​ទាំង ៦​គ្រឿង ដឹង​ពី​លោក ឈាង មាលា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា​បាន​ប្រាប់​ដឹងថា កំលាំង​របស់លោក​បាន​ឃាត់​រថយន្ត​បី​គ្រឿង​ដែលមាន​ដឹកឈើ​អារ​ប្រភេទ​លេខ​២ នៅ​ចំនុច អូរ​តា​ព្រហ្ម ភូមិសាស្ត្រ​ទឹកដី​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ និង​ធ្វើការ​ត្រួតពិនិត្យ​រក​ច្បាប់​ទំលាប់​តែ​ត្រូវ​ម្ចាស់​រថយន្ត​រត់គេចខ្លួន​បន្សល់ទុក​រថយន្ត​ទាំងបី​គ្រឿង លុះដល់​ព្រឹក​ឡើងកំលាំង​របស់លោក បើករថយន្ត យកមក​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា ដើម្បី​ធ្វើការ​វាស់វែង ។​DSC07516
​បើតាម​ការសន្និដ្ឋានរ​បស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រយា រថយន្ត​ទី​១ ម៉ាក់ ហ៊ី​ហឹ​ន​ដាយ ៣​តោន​កន្លះ ពាក់​ស្លាក់​លេខ ភ្នំពេញ 3C:6787 ដឹកឈើ​ចំនួន​៩​គីប រថយន្ត​ទី ២ ម៉ាក់ ហ៊ី​ហឹ​ន​ដាយ ៣​តោន​កន្លះ​ដូចគ្នា ពាក់​ស្លាក់​លេខ ភ្នំពេញ 3C: 6391 ដឹកឈើ​ចំនួន ៩​គីប​ដែរ រថយន្ត​ទី ៣ ម៉ាក់​ហ៊ី​ហឹ​ន​ដាយ​ដូចគ្នា ចំនុះ ២​តោន​កន្លះ ពាក់​ស្លាក់​លេខ ភ្នំពេញ 3C: 8659 ដឹកឈើ​ចំនួន ៧​គីប រថយន្ត​ដឹកឈើ​អារ​ប្រភេទ​លេខ​២ ទាំងបី​គ្រឿង​ដែល​ត្រូវ​កំលាំង​មេព្រៃ​សង្កាត់​ក្រយា អោយដឹងថា​អ្នក​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ នៅតាម​ដងផ្លូវ មានឈ្មោះ ប្រាក់ ថា ហៅ​ខ្វង់ មានមុខ​ងារ ជា​ឈ្មួញ​ឈើ​ដោយ​ប្រើប្រាស់​ច្បាប់​សេះ​ហោះ និង​ត្រូវបាន​ឃុបឃិត​ជាមួយ​លោក សៅ វ​ណ្ណី នាយផ្នែក រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកឈើ​ដូច​ហែ​កៈឋិន ដោយ​មិន​ខ្វល់​ពី​លោក ប្រាក់ ថា ដឹកឈើ​ដោយ​ខុសច្បាប់​នោះទេ ត្រូវបាន​គ​ដឹងថា រស់នៅ ភូមិ​ត្រពាំង​ប្រហុក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​DSC07512
​លោក ប្រាក់ ថា ត្រូវបាន​គេ​ស្កាល់​ថា ជា​អ្នករត់​ការដឹកឈើ​ច្បាប់​ដឹកឈើ ដោយ​ពុំមាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ​នោះទេ កន្លង​ត្រូវបាន​កំលាំង​ជំនាញ​ធ្វើការ​បង្ក្រាប ពីរដង​រួចមកហើយ​ដែរ ដោយសារតែ​កន្លងមក​ធ្លាប់ប្រើ​រូបភាព សុំ​ថត​រូ​ប្រជាពលរដ្ឋ​ក្រីក្រ​ហើយ​កុំ​ហក​ប្រជាពលរដ្ឋ​ថា ថតរូប​ដើម្បី​សុំ​ដឹកឈើ​មក​ធ្វើ​ផ្ទះ​ឲ្យ ដល់​ថតរូប​រួច បាន​យក​រូបភាព​នោះ​ទៅសុំ​អភិបាលស្រុក និង​អភិបាលខេត្ត​ដើម្បី​សុំ​ដឹកឈើ​ធ្វើ​ផ្ទះ ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ តែ​តាម​ការពិត លោក ប្រាក់ ថា ហៅ តា​ខ្វង់ បាន​ដឹកឈើ​ទៅ​ដាក់​តាម​ដេប៉ូ ដោយ​ត្រូវបាន​គេ​សង្ស័យថា មានការ​ឃុបឃិត​គ្នា​ជាមួយ​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ទើប​អាច​ដំណើរការ​ដឹកឈើ​ដោយ​រលូន​បាន ចំណែក​ស្ត្រី​ដែលជា​អ្នកក្រីក្រ​បានត្រឹមតែ​ស្អុយឈ្មោះ ហើយ​មិនដឹងថា​គេ​ដឹកឈើ​ទៅណា​មក​ណា​នោះទេ ។​DSC07506
​ដោយឡែក កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី ព្រឹក​ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ​២០១៥ កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​បារាយណ៍ ធ្វើ​ការឃាត់​រថយន្ត​កូរ៉េ ចំនួន ៣​គ្រឿង ដែល​ធ្វើ​ចរាចរណ៍ ដឹកឈើ​អារ​ប្រភេទ​លេខ​២ នៅ​ចំនុច​មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បារាយណ៍ ឋិត​នៅ​ចំនុច​ភូមិ​បាក់ស្នា ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​ក្នុងការ​បង្ក្រាប​រថយន្ត​ដឹកឈើ​អារ​ប្រភេទ​លេខ​២ ខាងលើនេះ​លោក ហេង កា​ម៉ិច នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បារាយណ៍ បាន​ប្រាប់​អ្នកយក​ពត៌មាន​យើង​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី ៣ អោយដឹងថា កំលាំង​របស់លោក​បាន​ធ្វើ​ការឃាត់​រថយន្ត​កូរ៉េ​បី​គ្រឿង​ដែល​ធ្វើ​ចរាចរណ៍​ដឹកឈើ​អារ​ប្រភេទ​លេខ​២ ក្រោយពី​ការឃាត់​ត្រួតពិនិត្យ​រក​ច្បាប់​ទំលាប់ ឃើញថា​ពុំមាន​ច្បាប់ ក៏បាន​នាំយកមក​រក្សាទុក ដាក់​នៅ សង្កាត់រដ្ឋបាល​ព្រៃឈើ​បារាយណ៍ អ្នក​រត់ការ​ឈ្មោះ​តា​ពឿ​ន រស់នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ប​ល្ល​ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ​២ ជា​យូរយារ​ណាស់​មកហើយ ។​
​មហាជន​បាន​រិះគន់​ទៅលើ​កំលាំង ប៉ូលីស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ ដែល​មកឈរ​ជើង ចំនួន​៣​ស្រុក ១​ស្រុក​សណ្តាន់ ២ ស្រុក​សន្ទុក ៣​ស្រុក​បារាយណ៍ ដែល​ដាក់ពង្រាយ​កូនចៅ​អោយ​ចាំ​យកលុយ​ពួក​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​នោះ​ត្រូវបាន​គេ​ស្គាល់​ថា លោក​វីរ​សេនីយ៍​ត្រី មុត ម៉ី​ប​ញ្ញ​វុ​ធ ហៅ​សូ រងការិយាល័យ ប៉ូលីស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ ដែល​ពេលកន្លងមក​ថ្មីៗ​នេះ​ត្រូវបាន​សារពត៌មាន​ទូរទស្សន៍​ក្នុងស្រុក បានចេញ​ផ្សាយ​បញ្ហា​រឿង​លោក មុត ម៉ី​ប​ញ្ញ​វុ​ធ រូបនេះ​បាន​បញ្ជា​អោយ​កូនចៅ​របស់ខ្លួន ធ្វើ​ការចាប់​រថយន្ត​ដឹក​ជ​នៀ​ឈើ ជំរិត​ទារប្រាក់ ១០០០​ដុល្លារ មិនបាន​ហើយ​ហៅ​ជំនាញ​មេព្រៃ​អោយ មក​ទទួលយក តែ​ចំណែក​រថយន្ត​ដឹកឈើ​ពេញៗ​គេ​មិនដែល​ឃើញ​លោក មុត ម៉ី​ប​ញ្ញ​វុ​ធ ហៅ​សូ ធ្វើការ​បង្ក្រាបបាន​ម្តងណា​ទេ ជាក់ស្តែង​ដូចជា​រថយន្ត​ទាំង ៦​គ្រឿង​ដែល​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាបបាន​ខាងលើនេះ​។ ដោយ ប៊ុន រដ្ឋា