ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥នេះ ឯកឧត្ដម ហ៊ុន ម៉ានិត ដឹកនាំក្រុមការងារប្រតិភូ និងអាជ្ញាធរដែនដី បានចុះសំណេះសំណាលដល់កងទ័ពនៅជួរមុខនៃទីបញ្ជាការយោធភូមិភាគទី៥ ទិសទី៤ ក្នុងស្រុកវាលវែង។
ដំណើរចុះសាកសួរសុខទុក្ខនេះ ឯកឧត្ដម ហ៊ុន ម៉ានិត ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខដល់កងទ័ពទាំងអស់ ពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំង២តែងតែគិតគូដល់សុខទុក្ខបងប្អូនវីរយុទ្ធជន ដែលកំពុងឈរជើងការពារទឹកដីគ្រប់តំបន់ទាំងអស់៕លោក ហេង សុភាណា អភិបាលស្រុកវាលវែងបានឲ្យដឹងថាកាក្នុងដំណើរចុះសួសុខទុករបស់ឯកឧត្ដម ហ៊ុន មា៉និត ដល់កងកំលាំងប្រដាប់អាវុធទាំងនៅទីបញ្ជារការយោធភួមិភាគទី៥ ទិសទី៤ នៅក្នុងស្រុកវាលវែងសរុបទាំងអស់តាំងពីកំលាំងនៅឈរជើងតាមបន្ទាត់ព្រដែន នៃកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលសរុបមានចំនួន ២០៧៧នាក់ ៕
ដោយពិធីសំណេះសំណាលនិងចុះសួសុខទុកនេះឯកឧត្ដមបានឧមត្ថមដល់កងកម្លាំងប្រដាប់អាវុធទាំងបីនៅ អាវភ្លៀងម្នាក់មួយឈុតៗគ្រប់គ្នាទាំង២០៧៧នាក់ ផងដែរ៕ ឯកឧត្ដមបានមានប្រសាសន៍ថា ជាមួយដំណើរសួសុខទុក្ខនេះសម្ដេច តេជោ ហ៊ុន សែន និង សម្ដេច កិត្តិព្រឹត្តបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ក៍បានផ្ដាំផ្ញើរដល់កងកម្លាំងទាំងអស់ឲ្យមានសុខភាពល្អ អាណាម័យល្អ ហូបស្អាត ដេកស្អាត ត្រូវចេះអត់ធ្មត់សាមគ្គឺគ្នា ត្រូវចេះជួយយកអាសាគ្នា ចេះជួយប្រជាជនដែលជួបកាលំបាកនិងខ្វះស្បៀងអារហារ ចេះស្រឡាញ់ប្រជាជនរបស់យើងដែលរស់នៅក្បែរគ្នា គ្រប់កាលទេសទាំងអស់ និង ត្រូវចេះតស៊ូរឹងមាំក្លាហានជានិច្ចនៅលើទឹកចិត្តជាកងទ័ព ដែលឈរការពារតាមបន្ទាត់ពំដែនទឹកដីមាតុភួមិរបស់យើង រួមទាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនសង្គមយើងផងដែរ៕




































