ខេត្តបន្ទាយមានជ័យ៖ លោកអ៊ុំរាត្រីអភិបាលរងខេត្តរួមជាមួយមន្ត្រីរាជការជាច្រើននាក់បានដង្ហែរូបបដិមាករកម្ពស់២ម៉ែត្រដែលមានរតំលៃជិត២,០០០ដុល្លាដង្ហែយកទៅដាក់វត្តជនបទកាលពីថ្ងៃទី០៣ឧសភា២០១៥នៅវត្តពោធិវិន័យស្រះកើតភូមិស្រះកើតឃុំប្រាសាទស្រុក
ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកព្រះនេត្រព្រះបានមានប្រសាសន៍ថា៖វត្តពោធិវិន័យស្រះកើតគឺជាវត្តមួយដែលនៅជនបទហើយក្រោយពេលដែលកសាងព្រះវិហ៊ារថ្មីរួចហើយមានការខ្វះខាតយ៉ាងខ្លាំងទើបលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្តាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ ឈឿង សារិទ្ធ មេបញ្ជាការរយោធភូមិភាគទី៥ជួសមុខខេត្តបន្ទាយមានជ័យនិងមេបញ្ជាការកងពលពលតូចលេខ៥១និងមន្ត្រីរាជការបានទិញរូបបដិម៉ាករដែលធ្វើថ្មភ្នំព្រះវិហ៊ារដែលមានទំហំ១ម៉ែត្រ៩តឹកនិងកំពស់២ម៉ែត្រ៣តឹកទិញតំលៃ១,៨០០ដុល្លា។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ក្រោយពេលដែលព្រះគ្រូចៅអធិការវត្តនិងគណះកម្មការវត្តបានស្នើរសុំដល់លោកបានចូលរួមគ្នាជាមួយមន្ត្រីរាជការបានចូលរួមទិញរូបបដិម៉ាករ១អង្គដង្ហែរដាក់ក្នុងព្រះវិហ៊ារថ្មីនៅវត្តពោធិវិន័យស្រះកើតនិងចូលរួមថវិការបានចំនួន១,៨៤០ដុល្លាប្រាក់រៀល៦លានរៀលប្រាក់បាត១.០០០បាតស៊ីម៉ុងត៍១០តោនសម្រាប់កសាងសមទ្ធិផលក្នុងវត្តនេះបន្ថែម។លោកបានបន្តថាដើម្បីលើកកំពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរូបរួមសាមគ្គីគ្នាជួយថែរក្សាព្រះពុទ្ធរូបដែលបានដង្ហែយកមកតំកល់ទុកនៅវត្តពោធិ វិន័យស្រះកើតដើម្បីទុកសំរាប់ឲ្យប្រជាពលរដ្ឋចូលគោរពបូជាគ្រប់ៗគ្នា៕ គង្គា




































