សៀមរាប៖ នៅបរិវេណភូមិវប្បធម៌កម្ពុជា ខេត្តសៀមរាប បងប្អូនជាមន្ត្រីរាជការ បុគ្គលិកកម្មករ វិយោជិក មកពីបណ្តាក្រុមហ៊ុន សណ្ឋាគារ សហគ្រាស និង សកលវិទ្យាល័យ អង្គការដៃគូ ប្រមាណ៥០០នាក់ បានអញ្ជើញមកជួបជុំ គ្នា ប្រារព្ធធ្វើពិធីអបអរសាទរខួបអនុស្សាវរីយ៍
លើកទី១២៩ ទិវាពលកម្មអន្តរជាតិ (១ឧសភា ១៨៨៦.២០១៥) កាលពីព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពរបស់លោក ប៊ុន ថាប្ញទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ។
នៅសតវត្សទី១៩ពលករកម្មករនៅបណ្តាលប្រទេសមូលធនមួយចំនួន ក្រោមការត្រួតត្រារបស់ពួកថៅកែនៅប្រទេសអាមេរិក ពលករ កម្មករត្រូវរងការជឹះជាន់ គាបសង្កត់យ៉ាងធ្ងន់ធ្ងរ ដោយពួកកម្មករទទួលបាននូវកម្រៃទាបដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងរងនូវការធ្វើទារណកម្មយ៉ាងឃោឃៅ ទៀតផង ។ ក្រោមការតស៊ូរបស់កម្មករ នៅទីក្រុងឈីកាហ្គោ នាខែមករា ១៨៨៤ ក្នុងការតវាធ្វើការងារក្នុងមួយ ថ្ងៃ៨ម៉ោង ហើយត្រូវបាន សម្ព័ន្ធកម្មករដែលជាអង្គការ សហជីព បានចាត់តាំងមហាសន្និបាតនិងអនុម័តជាប្រវត្តិសាស្ត្រដោយយកថ្ងៃទី០១ឧសភា ជាថ្ងៃស្មារតីសាមគ្គីភាពរបស់ពលករក្លាយជាទិវាពលកម្មអន្តរជាតិ របស់ពលករ កម្មករនៅលើសកលលោកទាំងមូល
ឆ្លងតាមការអានរបស់លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នូវ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនកម្មករ និយោជិត និយោជក និង ជនរួម ជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១២៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៥ ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ក្នុងនាមលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯលោកប៊ុនថាប្ញទ្ធិក៏បានធ្វើការបញ្ជាក់ថា យោងទៅតាមសមទ្ធិផលទាំងឡាងដែលបានលើកឡើងនៅក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ផ្ញើជូនដល់បងប្អូនកម្មករ និយោជិត និយោជក និងជនរួមជាតិកម្ពុជាទាំងមូល និយាយដោយឡែកនៅខេត្តសៀមរាប ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១២៩នៃទិវាពលកម្មអន្តរជាតិនេះក្នុងការបញ្ជាក់ពីការចូលរួមសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គការវិជ្ជាជីវៈ របស់កម្មករ និយោជិក និង និយោជក និង អង្គការដៃគូរជាតិ អន្តរជាតិ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងពីភាពជោជ័យរបស់ខេត្តសៀមរាប ដែលធ្វើឲ្យទទួលបានចំណាត់ថ្នាក់ផ្ការំដួលបីទង និង ចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ី ចំណាត់ លេខ២ លើកពិភពលោកដែលជាទីទំនុកចិត្តរបស់ភ្ញៀវទេសចរ ក្នុងការសម្រេចចិត្តធ្វើដំណើរនៅតាមគោលដៅទេសចរណ៍លើពិភពលោក។កត្តានេះក៏ជា
កិត្យានុភាព របស់ខេត្តផងដែរ នៅក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត ទទួលបានលើកការបំបែក និង ជាប់ឯកគ្តកម្មពិភពលោកនូវនំអន្សមយក្ស និង ការរាំសង្វាក់ម៉ានីហ្សុនផងដែរ ។ លោក ប៊ុន ថាប្ញទ្ធិ ក៏បានគូសបញ្ជាក់ផងដែរថា សមទ្ធិផលទាំងនេះហើយដែលមានការចូលរួមពីសំណាក់បងប្អូនមន្ត្រីរាជការកម្មករនិយោជិក និយោជកគ្រប់ក្រុមហ៊ុន សណ្ឋាគារ ភោជ្ជនីយដ្ឋាន និង ប្រជាពលរដ្ឋ ក្នុងការបញ្ចេញនូវវិជ្ជាជីវៈរបស់ខ្លួន ។ ម្យ៉ាងទៀតក៏សំដៅរក្សាឲ្យបាននូវស្ថិរភាព សន្តិភាពក្នុងបរិយាកាស ឧស្សាហកម្ម ការងារ និង បរិស្ថានវិនិយោគ ។ ក្នុងនោះដែរឯកឧត្តមក៏បានសូមឲ្យស្មារតី ១ឧសភានេះ ស្ថិតនៅក្រោមការយោគយល់គ្នា ក្នុងកិច្ចទំនាក់ទំនងវិជ្ជាជីវៈ រវាងភាគីពាក់ព័ន្ធ ក្នុងការទប់ស្កាត់កុំឲ្យកើតមានកូដកម្ម បាតុកម្ម ដោយដោះស្រាយវិវាទទៅតាមសន្តិវិធីផងដែរ ។ ឯកឧត្តមក៏បានលើកនូវ ចំណុចមួយចំនួន ដើម្បីជាប្រទីប សម្រាប់បងប្អូនពលករ កម្មករ និយោជិត និយោជក ក្រុមហ៊ុន ក្នុងការប្រតិបត្តិការងាររបស់ខ្លួន ឲ្យទទួលបានជោគជ័យ ទៅអនាគតផងដែរ ៕



































