ខួប​លើក​ទី​១២៩​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៥​បានធ្វើ​ឡើង​នៅ​ខេត្តមណ្ឌលគិរី​

0

មណ្ឌលគិរី​៖ រាជរដ្ឋាភិបាល​បាន​លើកយក​គោលនយោបាយ សំខាន់ៗ​ពិសេស​គឺ​កម្មករ ចាប់ពី​ឆ្នាំ​២០១៨​ឡើងទៅ ប្រាក់ខែ​តម្រូវ​ឲ្យ​ចាប់ពី​១៥០$ ឡើង រីឯ​មន្ត្រីរាជការ​យ៉ាង​តិច​១​លាន​រៀល​ឡើងទៅ ហើយ​នៅតាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​នឹងមាន​ភ្លើង​អគ្គីសនី​ប្រើប្រាស់​ប្រសាសន៍ បែប11216201_1590646937864415_1017131736_n[1]នេះ ត្រូវបាន​ឯកឧត្តម អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ថ្លែង​ក្នុង​ពិធី​មិ​ទ្ទិញ​អបអរសាទ​ខួប​អនុស្សាវរីយ៍​លើក​ទី​១២៩ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៥ ដែល​បាន​រៀបចំឡើង​នៅ​ព្រលានយន្តហោះ​ក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃទី​០៦ ឧសភា ២០១៥ ពិធី​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ តំណាង​ក្រុមហ៊ុន កម្មករ​និ​យោគ​ជិ​ក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ប្រមាណ​ជា​៦០០​នាក់​ផងដែរ ៕
​តាម​របាយការណ៍​រប​ស់​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត លោក​ណ​យ ស្រូ​ន បាន​ឲ្យ​ដឹងថា ដោយ​គិត តែ​ក្នុងអំឡុង​ឆ្នាំ​២០១៤ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល បានផ្តល់​ការបណ្តុះ​បណ្តា​ដល់​ប្រជាពលរដ្ឋ​ទាំង​ពីរភេទ មាន​សិក្ខាកាម សរុប​២.១១២​នាក់ ស្រី​១.២២៧​នាក់ ស្មើ​៩៦​វគ្គ លើ​មុខជំនាញ​២២​ជំនាញ ។ ទទឹម​នឹង​នោះដែរ មន្ទីរ​បានផ្តល់​សេវាសាធារណៈ របស់​រដ្ឋ​ក្នុង​វិស័យ​ការងារ​ឆ្លើយតប​កាន់តែ​ប្រសើរ​ទៅ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​សេវា​ក្នុង​ការជួយ​ស្វែងរក ការងារ​ផ្តល់ព័ត៌មាន​ពី​ឱកាស​ការងារ​កាន់តែ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ដល់ទី​ជនបទ ព្រមទាំង​ផ្តល់ ការគាំទ្រ​ដល់ និយោជក ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​បាន​ឆាប់រហ័ស​ផងដែរ ។11198635_1590646931197749_773501261_n[1]
​លោក​បន្ថែមទៀតថា ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល មន្ទីរ​បន្ត​អនុវត្ត​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤ ដល់​២០១៨ លើ​អទិភាព​៣​រួមមាន​៖ ១/ ជម្រុញ​ការបង្កើត ឱកាស​ការងារ ធានា​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ពង្រឹង​ការងារ​បេឡា​ជាតិ​របប​សន្តិសុខ ។ ២/ អភិវឌ្ឍន៍​មជ្ឈមណ្ឌល​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​ផ្តល់​សេវា​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជា​ជួន​ប្រជាពលរដ្ឋ ។ ៣/ ពង្រឹង​អភិបាលកិច្ច​ល្អ និង​ពង្រឹង សមធម៌​យ៉េន​ឌ័​រ​៕