គណៈកម្មការថ្នាក់ខេត្តចាប់ឆ្នោតនិងដោះស្រាយផលប៉ះពាល់ជំរុញឲ្យក្រុមហ៊ុន បង្កើនគុណភាពរៀបចំភូមិថ្មីជូនប្រជាពលរដ្ឋ

0

ស្ទឹងត្រែង៖គណៈកម្មការថ្នាក់ខេត្តរៀបចំចាប់ឆ្នោត និង រំលឹកឲ្យក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ រឿងវ៉ារីអគ្គីសនីពង្រឹងទៅលើការស្ថាបនាផ្លូវ និងរចនាសម្ពន្ធ័ផ្សេងៗទៀត ក្នុងការសាងសង់ភូមិថ្មី ឲ្យមានគុណភាពធានាដល់ការប្រើប្រាស់ជូនប្រជាពលរដ្ឋ នៅពេលដែល5.07_13.47ពិនិត្យឃើញថាៈដីភូមិឈូសឆាយមិនបានល្អ ផ្លូវគ្មានគុណភាព។ក្នុងពិធីចាប់ឆ្នោតយកដីឡូសំរាប់សង់លំនៅដ្ឋានថ្មី របស់ប្រជាពលរដ្ឋចំនួន៧០ គ្រួសារ នៅភូមិស្រែស្រណុក និងភូមិច្រប់ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី០៦ឧសភាឆ្នាំ២០១៥នេះលោក ដួង ពៅ អភិបាលរងខេត្តមានប្រសាសន៍ថា៖ ភូមិថ្មីនេះក្រុមហ៊ុនត្រូវរៀបចំឲ្យបាន ល្អជាងភូមិចាស់ ពីព្រោះភូមិសាស្ត្រនិងទីតាំងនេះនៅជាប់ផ្លូវជាតិលេខ៧៨ ស្ទឹងត្រែង រតនៈគីរី ដូចនេះការរៀបចំមូលដ្ឋានឲ្យមានលក្ខណៈស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវគិតដល់ថ្ងៃអនាគត។លោកអភិបាលរងខេត្តមានប្រសាសន៏ ជំរុញឲ្យក្រុមហ៊ុនពិនិត្យគ្រប់សកម្មភាពលើការស្ថាបនាហេដ្ឋារចនសម្ពន្ធ័ ក្នុងភូមិដើម្បីធានាដល់ការប្រើប្រាស់ បានយូរអង្វែងក្នុងការរស់នៅរបស់ប្រជាពលរដ្ឋសូមឲ្យក្រុមហុនជួយឈូសផ្លូវឲ្យបានស្អាតឲ្យមានគុណភាពសំរាប់ឲ្យគាតប្រើព្រោះទីនេះជាដីភូមិហើយកាលណាអត់ស្អាត់គាត់ដើរទៅវាក្រលុកវាក្រលាក់M13.49តែមួយវស្សាហ្នឹងថ្ងៃក្រោយភក់ផ្លូវបានតែឃើញអញ្ចឹងដាច់មួយវស្សា ខែវស្សាខូចផ្លូវអត់ធ្វើដំណើរបាន អញ្ចឹងហើយសូមឲ្យធ្វើឲ្យបានស្អាតបន្តិចហើយមួយទៀតផ្នែកខាងមុខនេះយើងហ្នឹងទុរណៈថ្ងៃក្រោយធ្វើទៅជាសួនអីទៀតហើយដីសាងសង់លំនៅដ្ឋានក៏ត្រវឲ្យបានស្អាត់ដែរ។លោកកៅវ៉ាងអ៊ីវតំណាងក្រុមហ៊ុនដោះស្រាយផលប៉ះពាល់បានអះអាងថាៈរាល់អ្វីៗដែលប្រជាពលស្មើសុំក្រុមហ៊ុនមិនជំទាស់ទេទោះការដោះស្រាយនេះវាប្រាសចាកទៅនឹងសៀវភៅគោលនយោបាយខ្លះៗរបស់រាជរដ្ឋាភិបាលយ៉ាងក៏ដោយក្រុមហ៊ុននៅតែសំរេចទទួលយកដើម្បីតែជីវភាពរស់នៅរបស់ពួកគាត់ ម្លោះហើយយើងក៏ដោះស្រាយ តាមជំរើសដែលប្រជាជនអ្នកភូមិចង់បាន យើងធ្វើ យ៉ាងម៉េចឲ្យប្រជាជនគាត់មានឈើមានកំលាំងជាងខ្លួនឯងគាត់មានធ្វើគាត់អាចសល់ថវិកាខ្លះសំរាប់ដោះស្រាយជីវភាពគ្រួសារគាត់នេះជាជំរើសដែលប្រជាជនស្នើឲ្យក្រុមហ៊ុនស្នើទៅខេត្តស្នើទៅអន្តរក្រសួងបានឯកភាព។សូមបញ្ជាក់ថា៖ការងារដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាលពីការសាងសង់វ៉ារីអគ្គីសសេសានក្រោមពីនេះក្រុមហ៊ុនកំពុងអនុវត្តដំណាក់កាលសាងសង់ផ្ទះ មានគ្រួសារខ្លះយកផ្ទះឈើ ខ្លះទៀត យកផ្ទះថ្មទៅតាមសេចក្តីត្រូវការ និងទៅតាមទំនៀមទំលាប់ដែលជាប្រពៃណីរបស់បងប្អូន ជនជាតិដើមភាគតិច ដោយ សារពួកគាត់បានធ្វើការពិភាក្សា រកឃើញដំណោះស្រាយដោយខ្លួនឯង ៕M13.49