នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០១៤មានធ្វើកិច្ចប្រជុំស្តីពីការងារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធា្នប់ក្នុងឱកាសព្រឹតិ្តការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបក្រោមអធិបតីភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍
យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តមស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ទទួលបន្ទុកការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍និងបង្កាគ្រោះអគ្គីភ័យនៃព្រឹតិ្តការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបដែលជាតំណាងរបស់ឯ.ឧហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមគណៈអភិបាលខេត្ត និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមេបញ្ជាការកម្លាំងប្រដាប់អាវុធមន្ទីរស្ថាប័នពាក់ព័ន្ធដែលបានចូលរួមផងដែរ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ យុន ឈុន្នីនិងឯ.ឧស សុខា បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំដែលបានរៀបចំធ្វើឡើងនាពេលនេះគឺដើម្បីធ្វើការកែសម្រួលនិងពិភាក្សារិះរកនៅគ្រប់មធ្យោបាយជំនាញក្នុងការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធា្នប់សាធារណៈនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពិសេសព្រឹតិ្តការណ៍អង្គរសង្ក្រាន្តដែលនឹងរៀបចំធ្វើឡើងនៅក្នុងទឹកដីប្រវតិ្តសាស្ត្រខេត្តសៀមរាប នាពេលខាងមុខឆាប់ៗនេះ។ ឯកឧត្តមទាំងពីរ បានបញ្ជាក់ថាព្រឹតិ្តការណ៍អង្គរសង្ក្រាននៅក្នុងឆ្នាំនេះគឺធំជាងឆ្នាំមុន ។ ក្នុងនាមកងកម្លាំងទាំងអស់ត្រូវយកចិត្តចូលរួមសហការណ៍គ្នានិងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបំពេញនូវតួនាទីភារៈកិច្ចស្នូលរបស់ខ្លួនពិសេសនៅតាមគោលដៅនិមួយៗត្រូវមានស្មារតីប្រុងប្រយ័ត្ននិងត្រូវទទួលខុសខ្ពស់ដោយឈរលើស្មារតីប្រុងប្រយ័ត្នជានិច្ច ក្នុងការធានាបាននូវការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធា្នប់សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិដែលបានអញ្ជើញមកចូលរួមលេងកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងពិសេសគឺព្រឹតិ្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤នេះ ប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាពល្អ គ្រប់ពេលវេលានៃព្រឹត្តការណ៍ អង្គរសង្ក្រាន្តផងដែរ ។
នាឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ ក្នុងនាមតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានធ្វើការប្រគល់ជូននូវអាវសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទុកសម្រាប់ប្រើប្រាស់ក្នុងការបញ្ជាចរាចរណ៍នៅឱកាសព្រឹតិ្តការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះផងដែរ ៕