ប្រកាសតែងតាំងលោកវរះសេនីយ៍ឯក សែ វុទ្ធី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖ លោករវះសេនីយ៍ឯក សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងជំនួសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដែលផ្ទេរទៅកាន់ជាបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ពិធីប្រកាស20150504_150959នេះបានរៀបចំឡើងកាលពីរសៀលថ្ងៃទី៤ខែឧសភាឆ្នាំ២០១៥នៅសាលប្រជុំឆ្នេទន្លេស្ថិតនៅភូមិរោងបន្លែសង្កាត់ ក្រុងស្វាយរៀងក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ជៀង អំ អភិបាលខេត្តនិងមានអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នងការ ស្នងការរងគ្រប់ជំនាញមេបញ្ជាការ បញ្ជាការរងគ្រប់ខេត្តក្រុងព្រមទាំងថ្នាក់ដឹកនាំគ្រប់ស្ថាប័នជុំវិញខេត្តនិងនាយ នាយរង ពលអាវុធហត្តចូលរួមយ៉ាងច្រើន20150504_153026កុះករ។លោកនាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកងរាជអាវុធហត្ថខេត្តស្វាយរៀងដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលបានល្អរយះពេលកន្លងទៅនេះខ្ញុំសូមសរសើរដោយស្មោះអស់ពីដួងចិត្ត។លោកបានបន្តថា ថ្ងៃនេះយើងរៀបពិធីប្រកាសជាផ្លូវការមេបញ្ជាការកងរាជអាវុធហត្ថខេត្តពុំមែនមេបញ្ជាការមុនមានកំហុសនោះទេគឺជាការដកស្រង់បទពិសោធដឹកនាំអាវុធហត្ថឲ្យមាពរីកចំរើនដើម្បីការពារសន្តិសុខ20150504_145516សណ្ដាប់ជូនប្រជាពលរដ្ឋ។លោកនាយឧត្តមសេនីយ៍មានប្រសាសន៍ផ្ដាំផ្ញើរដល់មេបញ្ជាការដែលទើបឡើងថ្មីត្រូវបន្តដឹកនាំនិងគោរពវិន័យកងយុទ្ធពលខេមរះភូមិន្ទចូលរួមយ៉ាងសកម្មអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល។ត្រូវទប់ស្កាត់ឲ្យបានតឹងរឹងនៅអ្នកប្រើប្រាស់អាវុធខុសច្បាប់និងមុខសញ្ញាប្រព្រឹតបទល្មីសផ្សេងៗរក្សាសន្តិសុខជូនប្រជាពលរដ្ឋនីងសង្គមជាតិ៕20150504_150842