ស្ទឹងត្រែង៖ផ្លូវលេខ២២ ស្ថិតនៅក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ដែលរងការខូចខាតត្រូវបានមន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្តស្ថាបនាជាផ្លូវកៅស៊ូថ្មី ឲ្យខ្ពស់ជាងផ្លូវចាស់ ដែលពីមុនទាប ទូច ចង្អៀត នៅខែវស្សាទឹកលិច ពិបាកក្នុងធ្វើដំណើរទៅមក
ក្នុងការចុះពិនិត្យសកម្មភាពសាងសង់ផ្លូវនៅថ្ងៃទី០៧ ឧសភា ឆ្នាំ២០១៥ លោក សគឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ផ្លូវថ្មីនេះមានប្រវែង១២០០ម៉ែត្រ ទទឹង១១ម៉ែត្រនិងគ្រោងចាក់កៅស៊ូ តួ ថ្នល់ ទទឹង៩ម៉ែត្រ ឲ្យរួចរាល់នៅក្នុងខែសីហាឆ្នាំ២០១៥នេះ។លោកប្រធានមន្ទីរបញ្ជាក់ថាៈ ផ្លូវមួយខ្សែនេះតភ្ជាប់ទៅផ្លូវជាតិលេខ៧ រហូតទៅដល់ព្រលានយន្តហោះ ហើយមានអទិភាពក្នុងការធ្វើចរាចរណ៏ ចូលមកទីរួមខេត្ត
ទើបស្ថាបនាឡើង មានទំហ៊ំធំជាងផ្លូវផ្សេងៗដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់ចរាចរណ៏ដល់ ប្រជាពលរដ្ឋ និងជៀសវាងការកកស្ទះ។លោកប្រធានមន្ទីរបានអះអាងថា៖នៅពេលស្ថាបនាហើយនោះមន្ទីរសាធារណៈនិងរៀបចំដាក់បង្គោលសុវត្ថិភាពដើម្បីធានាការពារផ្លូវនេះ បានប្រជាពលរដ្ឋប្រើច្រាស់យូរអង្វែង ដូចនេះសូមឲ្យប្រជាពលរដ្ឋយើងទាំងអស់មេត្តាជួយថែរក្សាពិសេសអាជីវករប្រើប្រាស់រថយន្តធំៗកុំផ្ទុកលើសទម្ងន់និងបើកបរចូលក្នុងក្រុង ។
លោកកុលសំអុល អភិបាលខេត្តស្ទឹងត្រែងបានណែនាំដល់ក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ស្ថាបនាឲ្យមានគុណភាព និងឲ្យបានឆាប់ទៅតាមផែនការ ដែលបានកំណត់ដើម្បី ឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៏ទៅមកបានងាយស្រួលក្នុងការដឹកទំនិញមកកាន់ផ្សាថ្មីនៅក្នុងសង្កាត់ស្រះឬស្សីនេះ។លោក អភិបាលខេត្ត មានប្រសាសន៏បន្ថែមថា៖ខេត្តរៀបចំការស្ថាបនា ស្ពាន ផ្លូវនៅក្នុងក្រុង សំរួលដល់ការធ្វើចរាចរណ៏និងរៀបចំខេត្តមានសោភណ្ឌ័ភាព ដើម្បីមានលទ្ធភាពចូលរូមប្រលងប្រ ណាំង លើកកំពស់ដល់វិស័យទេសចរណ៏ផង និងអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រលងប្រណាំងទីក្រុងស្អាតនៅឆ្នាំ២០១៦ឲ្យទទួលបានរំដួលបីទង៕




































