រដ្ឋមន្ត្រីក្រសួងាការពារប្រទេសថៃបានជម្រុញអោយតម្រួតត ម៉គឺនគរបាលអន្តោប្រវេសន័និងការិយាល័យច្រកចេញ-ចូលតែមួយនៃក្រសួងការងារថៃបន្តបង្កើនការចេញប័ណ្ណស្របច្បាប់បណ្តោះអាសន្នអនុញ្ញាតិ(ប័ណ្ណពណ័សីុជម្ពូរ)ដល់ពលករកម្ពុជាដើម្បីចូលទៅធ្វើការនានាក្នុង
ប្រទេសថៃបានបន្ថែម។តែសំខាន់ជាងនេះគឹនគរបាលអន្តោប្រវេសន៍ច្រកខ្លងលឹកត្រូវសម្រួលចេញកាតដល់ពលរដ្ឋខ្មែរចរញចូលរកសុីនៅផ្សាររោងគ្លឿ។
លោកនាយឧត្តមសេនីយ៍ប្រាក់វីដ វង្សសុវណ្ណ រដ្ឋមន្ត្រីក្រសួងាការពារប្រទេសថៃបានមកដល់ច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ខ្លងលឹករបស់ស្រុកអារញ្ញាប្រទេសថៃនិងច្រអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតប្រទេសកមុពុជាកាលពីថ្ងៃរសៀលនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ជាមួយនិងប្រតិភូជាច្រើននាក់របស់រាជរដ្ឋាភិបាលថៃនៃលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចារដើម្បីធ្វើទស្សនកិច្ចតាមព្រំដែនប្រទេសទាំងពីរថៃ កម្ពុជា។
នៅច្រកអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ប្រតិភូនេះត្រូវបានចេញមកទទួលស្វាគមន៍ពីលោកឧត្តមសេនីយ៍ឯក សុខ ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នាយការិយាល័យទំនាក់ទំនងកម្ពុជា-ថៃ កម្លាំងនគរបាលការពារព្រំដែនវរ:៩១១ នគរបាលអន្តោប្រវេសន៍ព្រមទាំងលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
មន្ត្រីអមដំណើរប្រតិភូលោកប្រាវីដ បង្ហើបអោយដឹងថា:បំណងនៃទស្សនកិច្ចផ្លូវការនៅពេលនេះគឺត្រួតពិនិត្យស្ថានភាពសន្តិភាពសន្តិសុខ សុវត្ថិភាព បរិយាកាសតាមតំបន់ព្រំដែនប្រទេសទាំងពីរក៏ដូចជាមើលលើតុល្យភាពពាណិជ្ជកម្ម ទេសចរណ៍ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គម ការនាំចេញនាំចូលរវាងកម្ពុជាថៃ ការឆ្លងដែនរបស់ភ្ញៀវទេសចរណ៍ជាតិ ពិសេសគឺឆ្លងកាត់ច្រកព្រំដែនអន្តរជាតិខ្លងលឹក -ប៉ោយប៉ែតដែលជាច្រកព្រំដែនគោកមានលំហូរទំនិញនិងមនុស្សច្រើនជាងគរបង្អស់នៃប្ទេសទាំងពីរនោះ។
លោកប្រាវីដក័ជម្រុញអោយនគរបាលអន្តោប្រវេសន៍ឬតម្រួតត ម៉របស់ថៃសហការនឹងការិយាល័យច្រកចេញ-ចូលតែមួយដែលមានក្រសួងកាងារជាអ្នកដឹកនាំបច្ចេកទេសត្រូវបន្តបង្កើនសម្រួលចេញប័ណ្ណពណ័ស៊ីជម្ពូរអនុញ្ញាតិអោយពលករខ្មែរចូលទៅស្របច្បាប់បណ្តោះអាសន្នដើម្បីធ្វើការនៅក្នុងប្រទេសថៃ ។
ពិសេសគឺនគរបាលអន្តោប្រវេសន៍ត្រូវសម្រួលថែមទៀតការចេញកាតដល់ពលរដ្ឋកម្ពុជាទៅមករកសុីក្នុងផ្សាររោងក្លឿរបស់ថៃនៅជាប់ក្រុងប៉ោយប៉ែតប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃរូបនេះ ក្នុងនាមរដ្ឋាភិបាលយោធាក៏ជម្រុញអោយសមត្ថកិច្ចខាងគយ ខាងត្រួតពិនិត្យសុវត្ថិភាព គុណភាពទំនិញក៏ត្រូវធ្វើអោយត្រឹមត្រូវហើយប្រមូលចំណូលពន្ធអោយបានច្រើន តែក៏ព្យាយាមកាត់បន្ងយការប៉ះទង្គេចនឹងការលំបាកជីវភាពប្រជាជនដែរ។តាមដំណឹងប្រតិភូក្រសួងការពារជាតិថៃ ក៏បានបន្តដំណើរទៅត្រួតពិនិត្យស្ថានភាពព្រំដែនកម្ពុជា ថៃ និងទីតាំងខាងថៃគ្រោងបើកតំបន់សេដ្ឋកិច្ចពិសេសនិងគម្រោងបើកច្រកណងអៀន -ស្ទឹងបត់ ។ពោលគឺ មុននេះប្រតិភូនេះក៏បានទស្សនកិច្ចខេត្តព្រំដែនព្រំដែនខាងកើតថៃចំនួន៥ទៀត រួមមានខេត្តឆាក់ឆើងសៅ ខេត្តនគរនាយគ ខេត្តប្រាជីនបូរី ខេត្តសាមុទ្រប្រាកាន និងខេត្តស្រះកែវសូមរំលឺកថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន នៃប្រទេសកម្ពុជាឧស្សាហ៍និយាយពីលោកឧត្តមសេនីយ៍ប្រាវីដ វង្សសុវណ្ណនេះ ថាកាលសម្តេចចេញតាមតំបន់ព្រំដែនប៉ោយប៉ែត-ខ្លងលឹកទៅស្រុកអារញ្ញគឺលោកប្រាវីដបានមកទទួលដែរ ហើយសម្តរចជិះឧត្ថម្ភាគចក្រទៅជួបនាយករដ្ឋមន្ត្រីថៃឆាវ៉ាលីត យុងឆៃយុទ្ធនៅក្រុងបាងកកក្នុងឆ្នាំ១៩៨៧ ៕



































