សៀមរាប៖ នៅវេលាម៉ោង១៨ និង៤៥នាទី នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ដំណើរមកដល់របស់ឯ.ឧ Chung Ui-hwa ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និង លោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងយន្ត ហោះក្រុមហ៊ុន បាងកកអ៊ែឡាញ
ក្នុងឱកាសធ្វើបដិសណ្ឋាកិច្ច ស្វាគមន៍ចំពោះដំណើរមកដល់របស់លោក Chung Ui-hwa ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋកូរ៉េ និង លោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏មានវត្តមានរបស់លោក ឈាន វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋ សភាមណ្ឌលសៀមរាប មេបញ្ជាការរងយោធភូមិភាគទី៤ ព្រមទាំងអស់លោក លោកស្រីជាថ្នាក់នាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់ មន្ត្រីរាជ ការ និង ក្រុមយុវជនកាកបាទក្រហមផងដែរ ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ មិត្តភាពនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប លោក Chung Ui-hwa និង លោកជំទាវ ព្រមទាំងប្រតិភូ នឹងអញ្ជើញទៅទស្សនាប្រាសាទព្រះពិធូរ ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ព្រមទាំង អញ្ជើញទស្សនាគម្រោង ODA នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រមាតា និង កុមារ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕



































