អាវុធហត្ថ​បន្ទាយមានជ័យ​យក​រឿង​គ្រឿងញៀន​និង​ជួញដូរ​មនុស្ស​ឆ្លងដែន​ជា​រឿង​សំខាន់​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​

0

​បន្ទាយមានជ័យ ៖ លើកឡើង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែឧសភា ២០១៥ កាលពី​ម្សិលមិញ នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​យក​រឿង​គ្រឿងញៀន​និង​ជួញដូរ​មនុស្ស​ឆ្លងដែន​ជា​រឿងIMG_2812​សំខាន់​ដែល​កម្លាំង​ស្រុក​-​ក្រុង​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប ។​
​លោក ខុម ពិសី នាយ​រដ្ឋបាល​សរុប​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​លើកឡើងថា សម្រាប់​ខែឧសភា ២០១៥ សភាពការណ៍​សន្តិសុខ មាន​ករណី​ហឹ​ង្សា​មាន​ស្ថានភាព​ទម្ងន់ទោស​ចំនួន​២​លើក បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ចំនួន​២​ករណី បង្ក្រាប​បទល្មើស​ចោរកម្ម​ចំនួន​០៧​លើក ទំនាស់​បង្ករ​ហឹ​ង្សា​របួសស្នាម​ចំនួន​០៣​លើក រក្សាទុក​គ្រឿងញៀន​ចំនួន​១​លើក ។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ ន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​កោត​ស​សើរ​ចំពោះ​កងកម្លាំង​អាវុធហត្ថ​ខេត្ត​-​ស្រុក​-​ក្រុង ដែល​បានIMG_2811​សហការគ្នា​ល្អ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដេ​ល​រងគ្រោះ​ដោយ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ដែល​ប៉ះពាល់​នៅ​ខេ​ត​បន្ទាយមានជ័យ​បណ្តាល​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ ។លោក​បាន​បន្តទៀតថា ក្រៅពី​ការលើកឡើង​ខាងលើ កម្លាំង អាវុធហត្ថ​ខេត្ត​និង​មន្ទី​អង្គភាព​ស្រុក​-​ក្រុង ត្រូវ​ចេះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ត្រូវ​ចេះ​យកចិត្តទុកដាក់​ដល់ក​ម្លាំ​ង​ក្រោម​ឱ​វ៉ាត លើ​បញ្ហា​សុខភាព ហូបចុក ការ​ស្នាក់នៅ ជាពិសេស​ត្រូវធ្វើ​អន្តរាគមន៍​អោយបាន​ទាន់ពេល​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធ្ម​ជាតិ ៕IMG_2813