​សម្ភោ​ធ​ព្រះវិហារ និង​ស​មិ​ទ្ឋិ​ផល​នានា​ក្នុង​វត្ត​វិបស្សនា​រាម ស្រុក​សំបូរ ចំណាយ​ទឹក​ប្រមាណ​ជិត​៨​ម៉ឺន​ដុល្លារ​

0

ក្រចេះ​៖ សម្ភោ​ធ​ដាក់​អោយប្រើរ​ប្រាស់​នូវ​ស​មិ​ទ្ឋិ​ផល​នានា នៅ​វត្ត​វិបស្សនា​រាម​(​ហៅ​វត្ត​ស្វាយចេក​) ស្ថិតក្នុង​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ក្រោម​អធិបតីភាព លោក វ៉ា ថន អភិបាលរង​ខេត្តក្រចេះ ៕06
យោងតាម​របាយការណ៍​របស់ លោក សោម សា​រិ​ទ្ឋ អភិបាលស្រុក​សំបូ​បានអោយដឹងថា វត្ត​វិបស្សនា​រាម​(​ហៅ​វត្ត​ស្វាយចេក​)​បាន​កសាង​ចាប់តាំងពី ឆ្នាំ​១៩៥៩ ដែលមាន​ទ្រង់ទ្រាយ​ជា​( សា​ឡុ​ម​) លុះដល់​សម័យ​ពល​ពត សា​ឡុ​ម​នោះបាន​ក្លាយជា​មន្ទី​ពេទ្យ ហើយ​ក្រោយ​សម័យ​ពល​ពត​ក៍បាន​ជួសជុល​ឡើង​វី​ញ​តែ​មិនអាច​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​ពុ​ទ្ឋ​បរិ​ស​ទ្ឋ័​បានឡើយ​រហូត ដល់​ឆ្នាំ​១៩៩០ ក្រោម​កា​ដឹកនាំ​របស់​ព្រះគ្រូរ​ចៅអធិការ​វត្ត​ព្រះនាម នាគ ហង្ស បាន​កសាង​សា​ឡុ​ម ឡើង​វី​ញ​សម្រាប់​ជាទីគោរព​បូជា​របស់​ពុ​ទ្ឋ​បរិ​ស​ទ្ឋ័ ។01
លោក អភិបាលស្រុក​បន្ត​រថា បច្ចុប្បន្ននេះ​ក្រោម​កា​ដឹកនាំ​របស់​ព្រះគ្រូរ យឹ​ង សុផាត ចៅអធិកា​វត្ត​បាន​ផ្តួចផ្តើម​កសាង​នូវ​ស​មិ​ទ្ឋិ​ផល​នានា​រួម មាន ព្រះវិហារ​ដែលមាន​ទទឹង​១២​ម៉ែត្រ បណ្តោយ​២២​ម៉ែត្រ​និង​កំពស់​១៥​ម៉ែត្រ ដែល​ចំណាយ​ថវិការ​អស់​ចំនួន ៧៨១៩៥​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ថវិការ​ទាំងនេះ បានមកពី​ចូលរួម​ឧបត្ថម​ពី​សំណាក់​លោក ម៉េង ហ៊ាង និង​លោកស្រី ជិន សុខុន រួម​ថ្នាក់ដឹកនាំ​ខេត្ត សម្បុរ​សជន​នានា និង​ពុ​ទ្ឋ​បរិ​ស័​ទ្ឋ​ចំណុះជើងវត្ត​ទាំងមូល​ផងដែរ​។​
​​​​​       ជាមួយនិង​ការ​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់ នូវ​ស​មិ​ទ្ឋិ​ផល​នានា ក្នុង​វត្ត​វិបស្សនា​រាម​(​ហៅ​វត្ត​ស្វាយចេក​) លោក វ៉ា ថន អភិបាលរង​ខេត្តក្រចេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពុ​ទ្ឋ​បរិ​ស​ទ្ឋ័​ចំណុះជើងវត្ត រួម​និង​សប្បុរសជន​នានា មេត្តា​បន្តរ​ជួយ​គាំទ្ររ ផ្តល់នូវ​វិភាគទាន​ដើម្បី​កសាង​នូវ​ស​មិ​ទ្ឋិ​ផល​ថ្មីៗ​ថែមទៀត ពីព្រោះ​ពុ​ទ្ឋ​សាសនា​ជា សាសនា​របស់​រដ្ឋ ដែល​បាន​ដើរតួរ​យ៉ាងសំខាន់​ក្នុង​អប់រំ​ដាស់តឿន ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វ​ណ្ណះ ផងដែរ ។​02