ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០១៥នៅស្រុកថ្មពួក ស្ថិតនៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានរៀចំបុកគ្រិះសាងសង់ផ្សារគំរូថ្មីដែលមានទំហំ៣៦.៨០៥មែត្រការេនិងចាប់ផ្តើមសាងសង់នៅថ្ងៃខាងមុខនេះ។ការបុកគ្រិះសាងសង់ផ្សារគរូថ្មនេះមានការចូលរួម លោកហង្សសុីផាតំណាងក្រុមហ៊ុន សីុផារតនះខនស្ត្រាក់សិននិងត្រេនស្ពតថេសិន លោកប្លែកវ៉ារីអភិបាលស្រុកថ្មពួក លោកឧត្តមសេនីយ៍ ត្រីអាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋនិងមន្ត្រីអ្នកមុខអ្នកការជា
ច្រើននាក់ទៀត។លោកហង្សសីុផាបានមានប្រសាសន៍ថា ស្រុកថ្មពួកគឺជាស្រុកមួយលាតសណ្ធឹងនៅតាមបណ្តោយព្រំដែនខ្មែរថៃស្រុកនេះជាស្រុកមួយដាច់ស្រយាលពីទីរួមខេត្តប៉ុន្តែស្រុកនេះមានសក្កានុពលធំធេងគួរឲ្យមោទនះព្រោះស្ថានភាពភូមិសាស្ត្រគ្របដណ្តប់ទៅដោយ តំបន់អភិរក្សព្រៃធម្មជាតិនៅជុំវិញប្រសាទបូរាណហើយក៏ជាតំបន់រមនីយ៍ដ្ឋានទេសចរណ៍ធម្មជាតិនៅតាមខ្សែបន្ទាត់ព្រំដែនដែលជាទីទាក់ទាញភ្ញៀវទេសចរណ៍។លោកផាបាននិយាយបន្តទៀតថាដោយស្រុកថ្មពួកវាមានសកក្តានុពលល្អឥតគននានោះទើបក្រុមហ៊ុរបស់លោកបានដាក់វិនិយោគទុនសាងសង់ផ្សាគំរូថ្មីនេះឡើង។លោកផាបាននិយាយបន្តទៀតថាផ្សារគំរូថ្មីនេះសាងសង់ឡើង
តាមបទដ្ឋានបច្ចេកទេសខ្ពស់មានគុណភាពល្អហើយមានសោភ័ណភាពអាចទាក់ទាញអាជីវករ ភ្ញៀវជាតិនិងភ្ញៀវអន្តជាតិចាប់អារម្មរណ៍ចេញចូលធ្វើចរាចណ៍ទំនិញនិងទំនិញក្នុងស្រុកក៏ដូចជាទំនិញនាំចូលពីប្រទេសជិតខាងបានយ៉ាងល្អប្រសើរដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួកទាំងមូល។លោកផាបានបន្តទៀតថាផ្សារដែលចាប់ផ្តើមសាងសង់នោះមានទំហំ៥៦ម៉ែត្រគុណនិង៤០ម៉ែត្របុកគ្រិះមានចំនួន១៣២ដើមផ្សារនេះមានតូបលក់ដូរ២៥២តូបផ្សា រនេះធ្វើហើយសរុបជាទឹប្រាក់មានចួន១.៤៥៦.៧៨៩ដុល្លាផ្សារនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០១៥និងសាងសង់រួចនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ខាងមុខនេះ។



































