លោក​វរសេនីយឯក សាន់ ប៊ុនថន ចែក​កង់​០២​គ្រឿង ដល់​សិស្ស​ក្រីក្រ នៅ​ ​ស្រុក​ព្រៃនប់​

0


​ខេត្ត​ព្រះសីហនុ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ លោក​វរសេនីយឯក សាន់ ប៊ុនថន ស្នងការរង​ទទួលបន្ទុក​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​សហការី​បាន​នាំយក​កង់​ចំនួន​០២​គ្រឿង និង​ថវិកា​ទៅ​ចែកជូន​សិស្សានុសិស្ស​ក្រីក្រ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។
​ ​លោក​វរសេនីយឯក សាន់ ប៊ុនថន បាន​មានប្រសាសនថា ក្រៅពី​ការងារ​ស្នូល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ លោក​តែងតែបាន​ចូលរួម​ការងារ​មនុស្ស​ធម៌​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​សហគម​ន៌​ក្នុង​ខេត្ត​ព្រះសីហនុ ម្យ៉ាងទៀត​ដោយ​មើលឃើញ​នូវ​ការខ្វះខាត​របស់​សិស្សានុសិស្ស ដែលមាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលារៀន​ក្នុងការ​ដំណើរ​មក​មានការ​លំបាក ទើប​លោក​បាន​ជួយឧបត្ថម្ភ​នូវ​កង់​ចំនួន​ពីរ​គ្រឿង ។ មួយគ្រឿង​ប្រគល់ជូន​សិស្ស​ឈ្មោះ ហ៊ីម មុ​ស្លី​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១ គ មាន​ទីលំនៅ​ភូមិ​ទួល​ទទឹង​៣ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ និង​កង់​មួយគ្រឿង​ទៀត ប្រគល់ជូន​កុមារី សំ ភារ​ម្យ ភេទ​ស្រី អាយុ ១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៨ ខ រស់នៅ​ភូមិ​បែក​ក្រង់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ព្រមទាំង​ផ្តល់​ថវិការ​ជូន​ដល់​សិស្ស​ក្រីក្រ​ទាំងពីរ​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថិ​វ​កា ១០​ម៉ឺន​រៀល ។ ព្រមទាំង​ផ្តល់​ថវិកា​ជូន​សាលាឃុំ​ព្រៃនប់ ១០​ម៉ឺន​រៀល ប៉ុស្តិនគរបាល​ឃុំ​ព្រៃនប់​ថវិកា ១០​ម៉ឺន​រៀល និង​សាលាស្រុក​ព្រៃនប់​នូវ​ថវិការ ៥០​ម៉ឺន​រៀល​ផងដែរ ។​IMG-20150511-WA0014
​ ​លោក​វរសេនីយឯក សាន់ ប៊ុនថន បាន​មាន​ប្រសា​ស​ន៌​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុង​សាលា​វិទ្យាល័យ​ហ៊ុនសែន ស្រុក​ព្រៃនប់​ថា វិស័យ​អប់រំ​មាន​តួនាទី​សំខាន់​ក្នុងការ​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស ដើម្បី​រួមចំណែក​ធានាបាន​នូវ​លក្ខ​ណះ​សម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ជំរុញ​វិស័យ​អប់រំ​ឪ្យ​មានការ​រីកចំរើន រឹងមាំ ធានាបាន​ទាំង​បរិមាណ និង​គុណភាព​ទាមទារ​នូវ​យន្តការ​មួយ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ដើម្បី​សំរេច​ន​បាន​គោលដៅ​នៃ​ការអប់រំ​សំរាប់​ទាំងអស់គ្នា ហើយ​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ន៌​ប្រទេសជាតិ ។ ព្រោះ​ក្មួយៗ​ទាំងអស់​ជា​ទំពាំង​ស្នង​ឬ​ស្សី ក្នុងការ​ចូលរួមចំណែក​កសាង​អភិវឌ្ឍ​ន៌​ប្រទេសជាតិ​ឪ្យ​មានការ​រីកចំរើន​ដែល​មិនអាច​ខ្វះ​បាន ។ ហើយ​ក្មួយៗ​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ក្រេប​យក​នូវ​ចំណេះដឹង ពី​លោកគ្រូ អ្នកគ្រូ ដើម្បី​យកចំណេះ​វិជ្ជា​ដែល​បាន​ខិតខំ​រៀនសូត្រ​ទៅ​បំរើការ​ងារ​ជួយ​ដល់​ក្រុមគ្រួសារ និង​សង្គមជាតិ ។IMG-20150511-WA0011
​ ​កាលពីដើមឆ្នាំ​២០១៥​កន្លងមក លោក​វរសេនីយឯក​សាន់​ប៊ុនថន ក៌​បាន​ជួយ​សាង សង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ក្នុង​សាលា​វិទ្យាល័យ​ស្ទឹងហាវ ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​សិស្ស​ក្នុង​សាលា​បាន​កាន់តែ​ងាយស្រួល​ផងដែរ ព្រមទាំង​បាន​ជួយ​ដល់​ជនរងគ្រោះ​ធម្មជាតិ​ក្នុងស្រុក​ព្រៃនប់​ផងដែរ ៕ ​ ​ IMG-20150511-WA0012 IMG-20150511-WA0013 IMG-20150511-WA0014
​ ​