​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​ ​របស់​គណៈប្រតិភូ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ​

0

​សៀមរាប ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ របស់លោក ជុង យូ​អ៊ី​ហ្វា ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​កូរ៉េ និង លោកជំទាវ ព្រមទាំង​សហការី ក្នុងការ​រឹតចំណង​មិត្តភាព សាមគ្គី និង កិច្ចសហប្រតិបត្តិការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា កូរ៉េ ។
​ក្នុងឱកាស​ពិធី​លៀង​សាយភោជន៍​នៅ​សណ្ឋាគារ​សុខា​អង្គរ​ខេត្តសៀមរាប មានប្រសាសន៍​ក្នុងការ​ស្វាគមន៍​នោះ លោក ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ពី​ស្ថានភាព​ភូមិសាស្ត្រ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាព​រស់នៅ​របស់​ប្រជាជន​ខេត្តសៀមរាប ម្យ៉ាងទៀត​វិស័យសេដ្ឋកិច្ច​របស់​ខេត្តសៀមរាប ដោយ​ប្រជាពលរដ្ឋ​បាន​ពឹងផ្អែក​ទៅ លើ​វិស័យ កសិកម្ម វិស័យ​ទេសចរណ៍ ។ ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​ទាំងបី សម្ខាន់​ការ​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​និង បាន​លើ​ស្ទួយ​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ប្រសើរ​ពិសេស​នៅ​ខេត្តសៀមរាប ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ទាំង​រចនាសម្ព័ន្ធ​និង​សេវាកម្ម​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​ក្រុង​ឲ្យ​កាន់តែ​មាន​សោ​ភ័​ណ្ឌ​ស្រស់ត្រកាល​ឡើង​និង​បាន​ជាប់​ចំណាត់ថ្នាក់​ជា ទីក្រុង​គោលដៅ​ទេសចរណ៍​លេខ​១ នៅ​តំបន់​អាស៊ី និង ជាប់​ចំណាត់ថ្នាក់​លេខ​២ នៅលើ​ពិភពលោក ក្នុងការ​វាយតម្លៃ​ទីក្រុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នៅ​ឆ្នាំ​២០១៥​នេះ ។ លោក​ឃឹម ប៊ុន​សុង ក៏បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម​ប្រធានរដ្ឋសភា​នាពេលនេះ​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ​យ៉ាង​ស្អិតរ​មួ​ត រវាង​ប្រជាពលរដ្ឋ និង រដ្ឋាភិបាល​យើង​ទាំងពីរ និង បាន​កំពុង​បន្ត​ពង្រឹង ពង្រីក​ថែរក្សា​ពូន​ជ្រុំ​នៃ​ទំនាក់​ទំនងជា​ប្រពៃណី​ឲ្យ​កាន់​មាន​ភាពរឹងមាំ​ទ្វេរ​ឡើង​ហើយ​កន្លងមក​ខេត្ត ក្រុង​ចងសម្ព័ន្ធ​មេត្រី​និង​ខេត្តសៀមរាប​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​នឹង​គ្នា​ព្រមទាំង​បានផ្តល់ ជួយ​ជា​សម្ភារៈ​បរិក្ខា​ក្នុងការ​បម្រើ​ដល់​ផលប្រយោជន៍​សង្គម​ផងដែរ​។ ឯកឧត្តម​ក៏បាន​បញ្ជាក់​ពី​ការសុំ​ឲ្យ​សមាគមន៍​ជនជាតិ​កូរ៉េ​ចូលរួម​ក្នុង​កិច្ចអភិវឌ្ឍន៍​ក្រុង​សៀមរាប ទៅលើ​វិស័យ​ទេសចរ​ព្រមទាំង​បាន​សំណូមពរ​ដល់​ឯកឧត្តម​ប្រធានរដ្ឋសភា​ក៏​ដូច​ប្រតិភូ​ទាំងមូល នូវ​ពេលធ្វើ​មាតុភូមិនិវត្តន៍​ទៅ​មាតុប្រទេស កូរ៉េ​វិញ សូមជួយ​ជម្រុញ​ដល់​ប្រជាពលរដ្ឋ​កូរ៉េ ឲ្យ​ចូលមក វិនិយោគ​និង​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​សំខាន់​ខេត្តសៀមរាប​ក្នុងការ​ចូលរួម​កិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ ផងដែរ ។​DSC_0047
​មានប្រសាសន៍​នោះ​លោក​ជុង​យូ​អ៊ី​ហ្វា​ក៏បាន​លើកឡើង​ពី​គោលបំណង នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​គណៈប្រតិភូ នៅលើ​ទឹកដី​កម្ពុជា ព្រមទាំង​បា​នស​ម្លែ​ង​នូវ​ក្តី​ស្ញប់ស្ញែង កោតសរសើរ ចំពោះ​កេរ្តិ៍មរតក​ខ្មែរ​ដ៏​មហាអស្ចារ្យ ពិតជា​អច្ឆរិយៈវត្ថុ​គ្មាន​ពីរ​លើ​លោក ប្រៀបបាន​នឹង​សំណង់​ស្ថាបត្យកម្ម​ទេពនិម្មិត មិនអាច​កាត់ថ្លៃ​បាន​នៃ​ដួងព្រលឹង​ជាតិ​កម្ពុជា​ហើយ​បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​របស់​មនុស្ស​ជាតិ​ផងដែរ​។​ម្យ៉ាងទៀត​មរតក​ដ៏​មានតម្លៃ​ដោយ​មិនអាច​កាត់ថ្លៃ​បាន​នេះ គឺជា​សំណង់​ស្ថាបត្យកម្ម​ដ៏​កំពូល​បានបង្ហាញ​នូវ​ការសិក្សា​ស៊ីជម្រៅ​នា​សម័យ​អតិ​ត​កាល បាន​ឆ្លុះបញ្ចាំង​ដល់​ការវាយតម្លៃ​ខ្ពស់ នូវ​ទេពកោសល្យ ស្នាដៃ​បុព្វបុរស​ដូនតា​ខ្មែរ នៃ​ចក្រភព​មួយ​លើ​លោក​នេះ ។ ឯកឧត្តម​ប្រធាន​ប្រតិភូ​ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ​អភិវឌ្ឍន៍​របស់​ខេត្តសៀមរាប ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប​ដែលមាន​ប្រាង្គ​ប្រាសាទបុរាណ​ជាច្រើន ដែល​បាន​កំពុង​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់​មជ្ឈដ្ឋាន​នៅលើ​ពិភពលោក​ចូលមក​ទស្សនា ហើយក៏​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​ជាតិ​កម្ពុជា​ផងដែរ ។
​លោក​ជុង​យូ​អ៊ី​ហ្វា​ក៏បាន​លើក​ពី​ជីវប្រវត្តិ​ប្រទេស​កូរ៉េ​ក្រោយពី​បញ្ចប់សង្គ្រាម​លោក​និង ពី​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​នេះ ក្នុង ការពិនិត្យ​ទៅលើ​គម្រោង​ក្នុងការ​ជួសជុល​ប្រាសាទ ព្រះ​ពិធូរ ក្នុង​បរិវេណ​ប្រាសាទអង្គរធំ​ព្រមទាំង​ត្រួតពិនិត្យ​មើល​នូវ​រាល់​សម​ទ្ធិ​ផល​ជា​ផ្លែផ្កា ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា កូរ៉េ ក៏​ដូច​ខេត្តសៀមរាប ដោយ​ផ្តោតលើ​វិស័យ​អប់រំ និង ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជាដើម ។ ឯកឧត្តម​ក៏បាន​បញ្ជា​ក់នូវ​ការងារ​ជាច្រើន សម្រាប់​ជួប​ធ្វើ​កិច្ចពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ។
​លុះ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ គណៈប្រតិភូ ក៏បាន​ធ្វើដំណើរ​បន្ត​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ តាម​ជើង​ហោះ ហើរ K៦១១៦ ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នៅវេលា​ម៉ោង​១៨ និង ១៥​នាទី ប្រកបដោយ​សុវត្ថិភាព ផងដែរ ៕DSC_0035