ខេត្តបន្ទាយមានជ័យនៅខេត្តបន្ទាយមាជ័បានរៀបចំការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកដែលមានបេក្ខជននិងបេក្ខនារីដាក់ពាកប្រឡងមានចំនួន៧១រូបនៅថ្ងៃទី១២ឧសភា២០១៥នៅមុខសាលាបណ្តុះបណ្តាលវប្បធម៌សិល្បះក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ លោក អ៊ា វណ្ណា អ្នកគ្រប់គ្រងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកបានប្រាប់ថាដោយបានការយកចិត្តទុកដាក់លើវិស័យសិល្បះលោក អ៊ឹង ឆៃងួន អគ្គនាយកស្ថានីយ៍វិទ្យុនិងទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាសបានរៀបចំកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកដើម្បីជ្រើសរើសសមត្ថភាពនិងទទួលជ័យលាភីរួមទាំងប្រាក់រង្វាន់ចំនួន១០០លានរៀលទៀតផង។ លោកបានបញ្ជាក់ទៀតថាលក្ខខណ្ឌចូលរួមប្រឡងត្រូវមានអាយុ១៦ឆ្នាំដល់៤៥ ឆ្នាំ ហើយត្រូវច្រៀងបទសម័យ។អ្នកដាក់ពាក្យបានចំពោះអ្នកចូលចិត្តច្រៀងតាមផ្ទះឬអ្នកចម្រៀងអាជីពឬធ្លាប់ប្រឡងចម្រៀងពីមុនឲ្យតែមិនពាក់ព័ន្ធឬជាប់កុងត្រាជាមួយផលិតកម្មផ្សេងៗ។
លោក អ៊ា វណ្ណា បានបន្តថាះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះត្រូវបានធ្វើឡើងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន៨ខេត្ត។ លោកបញ្ជាក់ថា បេក្ខជនបេក្ខនារីបានដាក់ពាក្យប្រឡងវគ្គជម្រុះដំបូងមានចំនួន១.១៤០រូបក្នុងនោះខេត្តបន្ទាយមានជ័យចំនួន៧១រូបស្រី៦រូប៕



































