​​ពិព័រណ៍​ពានិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ថៃ​លើក​ទី​1​នៅ​ខេត្តបន្ទាយមានជ័យ​

0

​ខេត្ត​បន្ទាយ​មាន​ជ័​យះ​ខេត្តបន្ទាយមានជ័យ​ចាប់ផ្តើម​បើក​ដំណើរការ​ការដាក់​តាំង ពិព័រណ៍​ពានិជ្ជកម្ម​សម្ព័ន្ធមេត្រីភាព កម្ពុជា ថៃ​ហើយ​ចាប់ពី​រសៀល​ថ្ងៃទី​ទី​12​ដល់​ថ្ងៃទី​18​ឧសភា​2015​នៅក្នុង​បរិវេណ​វេទិការ​ខេត្តបន្ទាយមានជ័យ​ជា​លើកដំបូង​។​ក្រោម​ពិធី​បើក​ដំណើរការ​ពី​សំណាក់​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ព្រមទាំង​អស់លោក​ជា​ប្រធាន​មន្ទីរ​ស្ថា​ប័ណ្ណ​ជុំវិញ​ខេត្ត​និង​ខាង​ភាគី​ថៃ​ពី​សំណាក់​លោក​មង្គល​ផាត់​តា​ទ្បា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​សហគមន៍​ខេត្ត​ស្រះកែវ​បស់​ថៃ​។​
ថោង ធី ណា ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​លើកទ្បើង​ថា​ការតាំងពិព័រណ៍​នេះ​មាន​ផលិតផល​និង​ទំនិញ​ស្មើ​ជាង​3​លាន់​បាត​ដោយមាន​ផលិតផល​កម្ពុជា​8​ប្រភេទ​ឯ​ថៃ​មាន​12​ប្រភេទ​សារុប​175​ស្តង​ក្នុងនោះ​ស្តង់​ខ្មែរ​មាន​35​ស្តង់​។​
លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​ការតាំងពិព័រណ៍​នេះ​មាន​អត្ថ​ន័​យេ​ជ្រាលជ្រៅ​ក្រៃ​លេង​ធ្វើអោយ​ចំណង់មិត្តភាពរ​វាង​ប្រទេស​ទាំងពី​ក៍​ដូចជា​ប្រជាពលរដ្ឋ​កាន់តែ​ស្និត​ស្នាល​ហើយ​សង្ឃឹមថា​ថ្ងៃមុខ​ខេត្ត​ទាំងពី​ស្រះកែវ បន្ទាយមានជ័យ​ចាប់ដៃគ្នា​កសាង​ព្រំដែន​មួយ​អោយ​ក្លាយទៅជា​ព្រំដែន​សន្តិភាព ស្ថេ​ភាព និង​ទៅជា​តំបន់​សេដ្ឋកិច្ច​អភិវឌ្ឍន៍​និង​រីកចំរើន​។​IMG_3190 IMG_3184 IMG_3181 IMG_3165 IMG_3158 image2