ខេត្តបន្ទាយមានជ័យលោកផនផាវុធក្រោយពីបានចូលបំរើកាងារជាប្រធានការិយាល័យច្រកចេញចូលតែមួយអស់ជាងមួយឆ្នាំកន្លងមកលោកបានមានស្នាដៃល្អក្នុងការបំពេញភារះកិច្ចជូនជាតិមាតុភូមិបានល្អទើបក្រសួងមហាផ្ទៃប្រកាសតែងតាំងលោកជាអភិបាលរងក្រុងសិរីសោភ័ណពិធីប្រកាសតែងតាំងនេះធ្វើនៅសាលប្រជុំសាលាក្រុងសិរីសោភ័ណនៅល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០១៥ដោយមានការចូលរួមលោកគោស៊ុំសារឿអភិបាលខេត្តបន្ទាយមានជ័យ លោកស្រីចាន់ថេងអភិបាលក្រុងសិរីសោភ័ណនិងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។លោកណងវទ្ធីនាយការិយាល័យធនធានមនុស្សបានឡើងអានសេចក្តីប្រកាសលេខ៤ ៤ ៨ ០ ប្រ កត្រូវបានតែងតាំងលោកផនផាវុធទៅជាអភិបាលរងករុងសិរីសោភ័ណចាប់ពីថ្ងៃប្រកាសនេះតទៅ។លោកគោស៊ុំសារឿតបានមានប្រសាសន៍ថាលោកផនផាវុធក្រោយពីបានចូលកាន់មុខតំណែងជាអភិបាលរងក្រុងថ្មីៗរួចមកត្រូវយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃឲ្យបានខ្ពស់និងត្រូវចេះគោរពច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពជានិងត្រូវអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលខេត្តក្រុងនិងត្រូវខិតខំបំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍លិខិតបទដ្ឋានពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចូលរួមពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងសហការណ៍ជាមួយគ្រប់ស្ថប័នពាក់ពន្ធ័បានល្អប្រសើរត្រូវធ្វើការដោះស្រាយក្នុងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់៕



































