បន្ទាយមានជ័យ ៖ លើកទ្បើងក្នុងពិធីបើកអោយដំណើរការ ការដាក់តាំង ពិព័រណ៍ពាណិជ្ជកម្មសម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ កាលពីម្សិលមិញនៅក្នុងបរិវេណវេទិការខេត្តបន្ទាយមានជ័យជាលើកដំបូង អភិបាលខេត្តបន្ទាយមានជ័យ លោក គោស់៊ុំ សារឿត “ច្រករបៀងមិនស្របច្បាប់នាំមកនៅទំនិញខូចគុណភាព ទំនិញក្លែងបន្លំ ហួសការប្រើប្រាស់”។លោក ថោង ធី ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានលើកទ្បើងថាការតាំងពិព័រណ៍នេះចាប់ដំណើរការពីរសៀលថ្ងៃទីទី១២ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ
២០១៥មានផលិតផលនិងទំនិញស្មើជាង៣លាន់បាតដោយមានផលិតផលកម្ពុជា៨ប្រភេទឯថៃមាន១២ប្រភេទសរុប១៧៥ស្តង់ក្នុងនោះស្តង់ខ្មែរមាន៣៥ស្តង់។លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានមាន
ប្រសាសន៍បន្ថែមទៀតថា ដើម្បីលុះបំបាត់ច្រករបៀងដែលនាំមកនៅបញ្ហាជាច្រើនខណះពេលការនាំទំនិញចេញ ចូលកម្ពុជា ថៃមានកំរិតខ្ពស់ខេត្តទាងពីបន្ទាយមានជ័យ. ស្រះកែវ ត្រូវពិនិត្យនិងសឹក្សាទ្បើងវិញពីចំនួនច្រកព្រំដែនកួរតែបើកច្រកតំបន់ប៉ុន្មានទៀតអោយគ្រប់តម្រូវការប្រើប្រាស់។ការតាំងពិព័រណ៍នេះមានអត្ថន័យជ្រាលជ្រៅក្រៃលែងធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរក៏ដូចជាប្រជាពលរដ្ឋកាន់តែស្និតធស្នាលនិងគ្នាហើយ
សង្ឃឹមថាថ្ងៃមុខខេត្តទាំងពីរស្រះកែវ បន្ទាយមានជ័យចាប់ដៃគ្នាកសាងព្រំដែនមួយអោយក្លាយទៅជាព្រំដែនសន្តិភាព ស្ថេរភាព និងទៅជាតំបន់សេដ្ឋកិច្ចអភិវឌ្ឍន៍និងរីកចម្រើន៕ពិធីតាំងពិព័រណ៍នេះក៍មានការចូលរួមពីសំណាក់លោកមង្គលផាត់តាទ្បាប្រធានមន្ទីរអភិវឌ្ឍន៍សហគមន៍ខេត្តស្រះកែវរបស់ថៃ៕





































