កំពង់ធំ. ពីធិសំណេះសំណាលចងសម្ព័ន្ឋមេត្រីភាព យោធាទីក្រុងហូជីមិញយោភូមិភាគទី៧នៃកងទ័ពប្រជាជនវៀតណាម. និងកងយោពលខេមរះភូមិន្ទ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានការចូលរួមពីសំណាក់. ឯកឧត្តម. ឧត្តមសេនីយទោ. គង់ ផា. មេបញ្ជាការងយោធភូមិភាគទី៤. ទទួលទិសកំពង់ធំ. និងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោមស៊ុន. មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការង នាយទាហានចូលរួមជាច្រើននាក់ នៅរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៥ នៅសាលប្រជុំតំបន់សឹករងកំពង់ធំ។
នៅក្នុងកិច្ចពិភាគក្សារវាងប្រតិភូវៀតណាម និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តោតទៅលើ កិច្ចសហការល្អរវាងកងទ័ពទាំងពីប្រទេស ដើម្បីពង្រឹងនូវចំណងសាមគ្គីបង្កើននូវសន្តិសុខ និងសន្តិភាពប្រទេសទាំងពី ក្នុងវិស័យកងទ័ព និងការផ្លាសប្តូរនូវបទពិសោធន៍ នូវយុទ្ធវិធី. និងសុំកិច្ចសហការបន្ថែមលើការរុករកអដិ្ឋធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីសម័យ សង្គ្រាម ដើម្បីយកទៅជូនដល់សាច់ញាតិនៅស្រុកកំណើតទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ក្នុងនោះដែរក៏មានការសំណូមពរឲ្យ. រដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់បងប្អូនប្រជាជនវៀតណាមដែលរស់នៅក្នុងខេត្តកំពង់ធំ និងប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅទីក្រុងហូជីមិញ ឲ្យរស់នៅស្របច្បាប់ផង។
ឯកឧត្តម. ប្រតិភូយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានមានប្រសាសន៍ ថ្លែងអំណរគុណដល់តំបន់សឹករងកំពង់ធំ ដែលបានសហប្រតិបត្តិការល្អ និងជួយសម្រួលរាល់សកម្មភាព ទាំងការរុករកអដិ្ឋធាតុ និងការផ្តល់នូវភាពសុខសាន្តរបស់បងប្អូនប្រជាជនវៀតណាមដែលបានស្មាក់នៅក្នុងខេត្តកំពង់ធំ និងរឹតបន្តឹងចំណងមិត្តភាព. ដើម្បីឈានទៅរក ការចុះកិច្ចព្រមព្រៀង រវាងកងទ័ពយោធភូមិភាគទី៧ នៃប្រជាជនវៀតណាមទីក្រុងហូជីមិញ និងតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ នាពេលខាងមុខនេះ។
ដោយ ប៊ុន រដ្ឋា





































