កាកបាតក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង​ទទួល​ថវិកា​ពី សម្បុរ​សជន​បាន​ជាង​៣​ម៉ឺន​ដូ​ល្លា​

0

​ស្ទឹងត្រែង​៖​កាកបាតក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង​ទទួលបាន​ថវិកា​ពី​សប្បុរសជន​បាន​ជាង​៣​ម៉ឺន​ដូ​ល្លា​សំរាប់​បំរើ​វិស័យ​មនុស្សធម៌ ហើយ​លោក​កុល​សំអុល​អភិបាលខេត្ត ណែនាំ​ឲ្យ​មន្ត្រី​កាកបាតក្រហម យកទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​។​នៅក្នុង​មិ​ទ្ទិញ​ប្រ​រ​ព្វ​ខួប​លើក​ទី​១៥២​ទិវា​កាកបាតក្រហមកម្ពុជា​ថ្ងៃទី​១២​ឧសភា​នៅ​ខេត្ត​ស្ទឹង​ត្រែ លោក​កុល​សំអុល​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ថា​៖​ទឹកចិត្ត​មនុស្សធម៌ ពិតជា​មាន​តំលៃ​សំរាប់ បងប្អូន​ជនក្រីក្រ​ដូចនេះ មន្ត្រី​កាកបាតក្រហម ត្រូវយក​ថវិការ​ដែល​ប្រមូលបាន​យកទៅ​ប្រើប្រាស់​ក្នុង​បេសកកម្ម​មនុសធម៌​និង​ប្រតិបត្តិ​ការឆ្លើយ​តម​គ្រោះមហន្តរាយ​នានា នៅក្នុង​រដ្ឋបាល​ដែនដី​របស់ខ្លួន​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​។​
​លោក​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​បន្ថែមថាៈ​កម្លាំង​មនុស្សធម៌​ផ្ល​ល់​នូវ​ក្តីសង្ឃឹម​និង​ភាពកក់ក្តៅ​ដល់​ជនរងគ្រោះ​ទាំងឡាយ​ជាពិសេស​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេ​មា​យ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេ​ដ​ស៏ ស្រី​មាន​ផ្ទៃពោះ ទារក កុមារ មាន​បញ្ហា​សុខភាព​។​
​លោក លួ រ៉ា​មីន​អនុរដ្ឋលេខាធិការ​ក្រ​សូង​មហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ ឯកឧត្តម​លោក ជំទាវ លោក​ឧកញ៉ា ថ្នាក់ដឹកនាំ លោក លោកស្រី បងប្អូន អាជីវករ​សម្បុរ​សជ​ន​នានា​នៅក្នុង​ខេត្តស្ទឹងត្រែង​បាន​ប្រកាន់​ភ្ជាប់​នូវ​ប្រពៃណី​ល្អ ផ្នែក​មនុស្សធម៌​បាន​ជួយ​បរិច្ចាក​នូវ​ធនធាន​ផ្ទាល់ខ្លួន​ជួយ​ដល់​កាកបាត​ប្រ​ហម​។​DSC00900
​លោក អនុរដ្ឋលេខាធិការ​មាន​ប្រសា​ស​ន៏​បន្ថែមថា​៖​នេះ​ជា​គោលដៅ​ដែល​កាកបាត​ក្រ​បាត​ក្រហម​យើង​ចង់បាន​ពីព្រោះ​ការងារ​កាកបាតក្រហម​គឺ​អនុវត្ត​គោល​ការ​ណ៏​គ្រិះ​ទាំង​៧ ដោយ​ឥត​រើសអើង​និង​មិន​ប្រកាន់វណ្ណៈ​ព៌​ណ​សំបុរ​ណ៌​អ្វី​ឡើយ​ហើយ​ឆ្នាំនេះ​កាកបាតក្រហមកម្ពុជា​បានដាក់​ចេញ​នូវ​ប្រធានបទ​(​កម្លាំង​មនុស្សធម៌ .​គោល​ការ​ណ៏​គ្រឹះ​ក្នុង​សកម្មភាព​)​។​
​សូមបញ្ជាក់ថា​៖ កាកបាទក្រហម​ខេត្តស្ទឹងត្រែង​ឆ្នាំនេះ​ទទួលបាន​ថវិកា​ពីស​ប្បុ រស​ជន​សរុប​ជា​បណ្តោះអាសន្ន​មាន​ទឹកប្រាក់​ចំនួន​ជាង​៥៧​លាន​រៀល និង​ប្រាក់​ដូ​ល្លា​១៥.៨៨០​ដូ​ល្លា​ក្នុងនោះ មាន​ថវិការ​ឯកឧត្តម​កុល​សំអុល​អភិបាលខេត្ត​ចំនូ​ន​៥​លាន​រៀល​និង​ថវិកា​រលោក​ឧកញ៉ា​ទ្រី​ភាព​១​ម៉ឺន​ដូ​ល្លា​៕DSC00893