សម្រាប់ពានរង្វាន់ World Cupខ្សែបម្រើ ឡេវីស ហូលប៊ី (Lewis Holtby ) កំពុងមានក្តីសង្ឃឹមថា ការបង្ហាញពីទម្រង់លេងដ៏ល្អជាមួយក្លិប Fulham អាចនឹងជួយឲ្យរូបគេជាប់ជាជម្រើសជាតិអាល្លឺម៉ង់សម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលនឹងឈានមកដល់នាពេលខាងមុខ ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានចាកចេញពីក្លិប Tottenham Hotspur កាលពីខែមុនដើម្បីចូលរួមជាមួយ Fulham ជាលក្ខណៈខ្ចីជើងរហូតដល់បញ្ចប់រដូវកាល ។
Holtby និយាយប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំស្រែនឃ្លាននឹងការប្រកួតជាពិសេសក្នុងក្របខណ្ឌ Premier League ហើយនេះជាមូលហេតុដែលខ្ញុំមកទីនេះ” ។
Holtby បានអះអាងថា “ខ្ញុំបានខិតខំលេងយ៉ាងអស់ពីសមត្ថភាពក្នុងគោលបំណងជួយក្លិបឲ្យឈ្នះការប្រកួតហើយគោលបំណងមួយទៀតគឺមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ប្រទេសអាល្លឺំង់សម្រាប់ការប្រកួតពានរង្វាន់ World Cup” ។ គួរបញ្ជាក់ថា មកដល់ពេលនេះ Holtby បានចូលលេងឲ្យយុវជនក្រុមជម្រើសជាតិអាល្លឺម៉ង់ចំនួន៣ លើកហើយ ៕