ខេត្តក្រចេះ៖ ប្រជាពលរដ្ឋ ជាច្រើនបាននាំគ្នាធ្វើដំណើរទៅកម្សាន្ត នៅរមនីយ៍ដ្ឋានអន្លង់ផ្សោតកាំពីរ នារឧកាសថ្ងៃឈប់សម្រាកក្នុងរយះពេលប្រាំថ្ងៃនេះ ដែលសេវាកម្មនៅទីនោះ មានផ្ទះទឹកសម្រាបអង្គុយ សម្រាក និងងូតទឹកលេង និងមានម្ហូបសម្រាប់ទទួលទាន ដែល
តម្លៃថោកសមរម្យ ។ ខេត្តក្រចេះមានតំបន់រម្មណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ រម្មណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រនិងរម្មណីយដ្ឋានកែច្នៃសរុបចំនួន១៦កន្លែង តែសម្រាប់ ទីតាំងដែលភ្ញៀវជាតិនិងអន្តរជាតិភាគច្រើនបានផ្តោតសំខាន់ជាងគេ រម្មណីយដ្ឋានទេសចរណ៏ធម្មជាតិ ទឹកជួរទន្លេមេគង្គកាំពី រមនីយដ្ឋានអន្លង់ផ្សោត និង តំបន់ទេចរណ៏វប្បធម៌ព្រះវិហារវត្តសរសរ១០០ នៅក្នុងស្រុកសំបូរ។ បើតាមមន្ត្រីនៃមន្ទីរទេសចរណ៏ខេត្តបានអោយដឹងថា ចំនួនភ្ញៀវទេចរណ៏ នាដើមឆ្នាំ២០១៥នេះគឺមានការកើនឡើង ក្នុងនោះសម្រាប់ភ្ញៀវអន្តរជាតិ មានកើនឡើងបាន៥ភាគរយ រីឯភ្ញៀវជាតិវីញ គឺកើនឡើងរហូតដល់ទៅ១២០ភាគរយ
ឯណោះ ហើយចំនួននៃកាកើន ឡើងធ្វេរដង គឺស្របពេលដែលខេត្តក្រចេះបានប្ររព្ឋនូវពិធីបុណ្យទន្លេរកាលពីពេលកន្លងទៅ ។ ជាក់ស្តែងនេះជាថ្ងៃទី២ហើយ ដែលជាថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យជម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរម្យមនាថ សីហមុនី ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបណ្តារខេត្តផ្សេង បានធ្វើដំណើរទៅកម្សាន្តនៅតំបន់រមនីយ៍ដ្ឋាន អន្លង់ផ្សោត និងរមនីយ៍ដ្ឋានទឹក ជួរកាំពីរយ៉ាងសប្បាយផងដែរ៕




































