លោកអភិបាលខេត្តដឹកនាំសាខាកាកក្រហមខេត្ត អាជ្ញាធរ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ

0

កំពង់ឆ្នាំង៖​ ចុះចែកអំណោយប្រជាពលរដ្ឋ៣៥គ្រួសាររងគ្រោះដោយខ្យល់ព្យុះរលំផ្ទះនៅឃុំផ្លូវទូក
អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្ត និងលោក អ៊ុន សំអុល ប្រធានគណៈDSC04192កម្មាការសាខាក្រហមខេត្ត អាជ្ញា
ធរស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រឌាប់អាវុធ នាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន៣៥គ្រួសារនៅឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានរងគ្រោះដោយខ្យល់ព្យុះកន្ទ្រាក់រលំផ្ទះ ប៉ើងដំបូល និងជញ្ជាំង កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥។ លោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែងបានរាយការណ៍ក្នុងពេលចែកអំណោយនេះថា៖កាលពីម៉ោង៤និង២០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ខ្យល់ព្យុះកន្ទ្រាក់មួយបានបោកបក់ចំភូមិថ្នល់ឈើទាល និភូមិពាមខ្នង ឃុំផ្លូវទូក បណ្តាលអោយផ្ទះបណ្តែលលើទឹកប្រជាពលរដ្ឋនៅឃុំផ្លូវទូកចំនួន៣៥ខ្នងរងការខូចខាត ក្នុងនោះនៅភូមិថ្នល់ឈើទាលខូចខាត៣ខ្នង និងនៅភូមិពាមខ្នងចំនួន៣២ខ្នង ដែលក្នុងនោះផ្ទះចំនួន១៣ខ្នងបានរលំខ្ទេចអស់ក្នុងទឹកតែម្តង និង២២ខ្នងបានប៉ើងជញ្ជាំង និងដំបូល។ លោក មាន់ អ៊ានលី បានអោយដឹងទៀតថា៖ក្នុងស្រុកកំពង់លែងមាន៩ឃុំ ហើយឃុំដែលមានប្រជាពលរដ្ឋក្រីក្រជាងគែគឺឃុំផ្លូវទូកនេះហើយ។ចំណែកឃុំផ្លូវទូក មានភូមិចំនួន៣ភូមិ ហើយភូមិផ្លូវទូកនេះគឺជាភូមិដែលមានប្រជាពលរដ្ឋក្រីក្រជាងគេទាំងអស់ និងមានមូលដា្ឋនភូមិនៅឆ្ងាយដាច់ស្រយាលជាងគេ ដែលក្នុងខែនេះមានកំ ផ្លោងច្រើនពេញព្រែកពិបាកក្នុងការធ្វើដំណើរ និងពិបាកដឹកជញ្ជូនកសិផលយកទៅលក់ទីផ្សារ។កន្លងមកគណៈអភិបាលស្រុក បានធ្វើសំណើរទៅក្រសួងសុំកាត់ភូមិនេះអោយឃុំប្រឡាយមាសគ្រប់គ្រង និងស្នើសុំជួយធ្វើផ្លូវគ្រួសក្រហមមួយខ្សែពីភូមិនេះទៅឃុំច្រណូក ដើម្បីអាយស្រួលក្នុងការធ្វើដំណើរ តែក្រសួងមិនទាន់សំរេច។ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្ត និងជាប្រធានកិត្តយសសាខាកាកក្រហមខេត្ត បានមានប្រសាសន៍អោយដឹងថា៖ក្រោយពីបានទទួលរបាយការណ៍ពីលោកអភិបាលស្រុក ថាមានប្រជាDSC04227ពលរដ្ឋ៣៥គ្រួសាររងគ្រោះដោយខ្យល់ព្យុះ លោកក៍បានរាយការណ៍ជូនសម្តេចទាំង៥ ហើយសម្តេចក៍បានបញ្ជារអោយលោកយកអំណោយរបស់កាកបាទក្រហមខេត្ត មកចែកជូនជនរងគ្រោះជាទូរទៅ ដោយមិនប្រកាន់ប្រកាន់ប្រជាពលរដ្ឋទាំងអស់នោះជាសមាជិករបស់គណៈបក្សនយោបាយណាឡើយ ទោះដឹងថាក្នុងចំនួនប្រជាពលរដ្ឋរងគ្រោះទាំង៣៥គ្រួសារ ជាសមាជិករបស់គណៈនយោបាយផ្សេងៗជាង២០គ្រួសារក៏ដោយ។ លោក ឈួរ ចន្ទ័ឌឿន បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថា៖ នៅពេលប្រជាពលរដ្ឋរងគ្រោះគឺមានតែសម្តេចទាំង៥ទេដែលតែងគិតគូរយកចិត្តទុកដាក់ និងយកអំណោមកចែកជូនដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ដែលរឿងនេះគឺបងប្អូនគួរតែយល់ថា អ្នកណាជួយយើងពីរបបប៉ុពត ជួយយើងពេលរងគ្រោះ និងជួយអោយប្រទេសជាតិមានសុខសន្តិភាព។ហេតុនេះដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិ អភិវឌ្ឍន៍មូលដ្ឋានខ្លួន សូមបងប្អូនចូលរួមពព្រឹងភូមិឃុំមានសុវត្តិភាព រួមគ្នាគោរពច្បាប់ជលផលកុំឆក់ត្រី កុំប្រើឧបករណ៍នេសាទខុស្បាប់ កុំកាប់ព្រៃលិចទឹក។ត្រូវប្រុងប្រយត្ន័ចំពោះខ្យល់ព្យុះ រន្ទះបាញ់ និងត្រូវចេះជួយគ្នាពេលជួបគ្រោះថ្នាក់ ពិសេសជាដំបូងគឺជួយសង្គ្រោះជីវិតមនុស្ស និងរាយការណ៍ជាបន្ទាប់តាមជាន់ថ្នាក់ ដើម្បីមានវិធានការជួយដោះស្រាយ និងជួយសង្គ្រោះអោយបានទាន់ពេលវេលា។DSC04197
អំណោយដែលចែកជូនក្នុពេលនេះគឺក្នុងមួយគ្រួសារៗទទួលបានអង្ករ៣០គីឡូ ខីតមួយកញ្ចប់ មី១កេះ ត្រីខមួយយួរ និងថវិកា៣ម៉ឺរៀល។ដោយឡែកប្រជាពលរដ្ឋ១៣គ្រួសារដែលរលំផ្ទះទាំស្រុងបានទទួលបន្ថែម នូវតង់មួយ និងសង្ក័សី២០សន្លឹកទៀត។ចំណែកប្រជាពលរដ្ឋចូលរួមក្នុងពិធីនេះចំនួន១៩នាក់ និងរងគ្រោះទាំង៣៥គ្រួ សារបានទទួលអំណោយពីលោក មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងម្នាក់ៗថវិការ២ម៉ឺនរៀល និងសារុងមួយផងដែរ និងប្រជាការពារ៤នាក់ ក្រុមប្រឹក្សាឃុំ៤នាក់ និងលោកមេភូមិ ២នាក់ ក៏ទទួលបានថវិកាម្នាក់ៗ ២ម៉ឺនរៀល និងសារុងមួយផងដែរ។នៅក្នុងពេលនោះដែរកងកម្លាំងប្រដាប់អាវុធទាំង៣ មួយចំនួនធំក៏បានជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះនៅក្នុងភូមិពាមខ្នងនោះផងដែរ៕
កំពង់ឆ្នាំង,ថ្ងៃទី១៤.០៥.២០១៥DSC04192