ខេត្តបន្ទាយមានជ័យនៅព្រឹ កថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៥នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាបានរៀបចំធ្វើពិធីសំណេះសំណាលជាមួយសិស្សពូកែរូបវិទ្យទូទាំងប្រទេសដែលទើបតែប្រឡងហើយថ្មីៗនៅអូឡាំព្យាដទ្វីបអាសីុលើកទី១៦នៅប្រទេសចិន។ពិធីសំណេះសំណាលដល់សិស្សពូកែទូទាំងប្រទេសនោះមានការចូលរួមលោកអ៊ុងអឿនប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកអីុឡុងអនុប្រធានក្រុមប្រឹក្សាខេត្ត លោកឈឺយចាន់ណាប្រធានមន្ទីរអប់រំយុវជននិងកីឡា លោកឡាយគឹមលីសមាជិកគណះកម្មធិការកណ្តាល សិស្សនិងមន្ត្រីមកពីគ្រប់អង្គភាពជាច្រើននាក់បានចូលរួមផងដែរ។លោកឈឺយ
ចាន់ណាបានមានប្រសាសន៍ថាថ្ងៃនេះលោកមានសេចក្តីរំភើបរាករីយបំផុតដែលបានដឹងថាសិស្សនៅខេត្តបន្ទាយមានជ័យបានទទួលជ័យលាភីក្នុងការប្រឡងរូបវិទ្យាបានជាប់ចំណាត់លេខ១ទូទាំងប្រទេសគឺមានឈ្មោះប្រាក់សីុវហួសិស្សស្រីរៀននៅវិទ្យាល័យមង្គលបូរីរស់នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ជាសិស្សពូកែទូទាំងប្រទេស
ក្នុងការប្រឡងរូបវិទ្យានៅអូរឡាំព្យាដលើកទី១៦នៅប្រទេសចិនការប្រឡងថ្ងៃទី១១ខែឧសភាឆ្នាំ២០១៥ ទី២មានឈ្មោះអានមុយគាភេទស្រីរៀននៅថ្នាក់ទី៩ទទួលបានជ័យលាភីលេខ៣មេដៃសំរិទ្ធផ្នែកអក្សរសិស្ប៍ខ្មែរនៅវិទ្យាល័យអូអំបិលទី៣មានឈ្មោះប៉ាន់សុវត្ថាភេទប្រុសបានទទួលចំណាត់ថ្នាក់លេខ៨ផ្នែករូបវិទ្យានៅវិទ្យាល័យមង្គលបូរីទី៤មានឈ្មោះវង់សិុនរិទ្ធីភេទ
ប្រុសរៀននៅថ្នាក់ទី៩ផ្នែករូបវិទ្យានៅវិទ្យាល័យមង្គលបូរី។លោកឈឺយចាន់ណាបាននិយាយបន្តថាលោកជំនួសមុខឲ្យថ្នាក់ដឹកនាំមន្ទីអប់រំយុវជននិងគីឡាខេត្តបន្ទាយមានជ័យលោកបានថ្លែងអំណគុណលោក លោកស្រីសាស្ត្រាចារ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងចំណាយ
ពេលវេលានិងយកអស់កំលាំងកាយចិត្តស្មារតីបង្កលក្ខណះសព្វបែបយ៉ាងក្នុងការផ្តល់ចំណេះដឹងនិងបំណិនចាំបាច់ដើម្បីក្លាយជាយុវសិស្សឲ្យមានគុណភាពនិងប្រសិទ្ធភាពនៃការរៀនសូត្រនេះ។លោកអ៊ុងអឿនក៏បានមានប្រសាសន៍ដែរថាលោកបានធ្វើការកោតសរសើរចំពោះយុវសិស្សពូកែទាំងអស់ដែលបានលះបង់ពេលវេលាយកអស់កំលាំងកាយចិត្តប្រាជ្ញា ក្នុងការរៀនសូត្រនិងការគោរពទូន្មានពីឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ហើយបានប្តរជ្ញាមោះមុតនិងខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យនាថ្ងៃនោះ។កញ្ញាប្រាក់សីុវហួបាននិយាយថាក្នុងនាមជាសិស្សពូកែផ្នែកខាងរូបវិទ្យាមួយរូបបានប្រឡងជាប់លេខ១ទូទាំងប្រទេសនេះគឺ
ដោយសារកញ្ញាមានឆន្ទះមោះមុតក្នុងការតស៊ូរៀនសូត្រមុខវិទ្យានេះបើទោះបីមានឧបសគ្គយ៉ាងក៏នាងខិតខំជំនះនូវឧបសគ្គគ្រប់បែបយ៉ាងទើបនាងទទួលបានជ័យជំនះនៅថ្ងៃនោះ។នៅទីបញ្ចប់លោកអ៊ុងអឿនបានចែកសម្ភារះសិក្សានិងថវិកាមួយចំនួនធំដល់សិស្សពូកែទាំងអស់និងសំភាះសិស្សាចែកដល់សិស្សដែលបានចូលរួមប្រជុំផងដែរ៕




































